តំណាងឧត្តមសេនីយ៍ត្រី បោន ប៊ិន ចុះសួរសុខទុក្ខនិងនាំយកថវិកាជិត ១៨លានរៀល ជូនគ្រួសារវរសេនីយ៍ទោ ជា សុផល កំពូងសម្រាព្យាបាលជម្ងឺ នៅខេត្តបាត់ដំបង
ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ អំពីសុខទុក្ខរបស់មន្ត្រីក្រោមឱវាទ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានចាត់តាំង លោកវរសេនីយ៍ឯក ម៉ែន ភិម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលជំនាញ និងសហការីមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ដឹកនាំមន្ត្រីកងរាជអាវុធហត្ថខេត្ត ចុះសាកសួរសុខទុក្ខ និងនាំយកថវិកាចំនួន១៧,៨៣០,០០០រៀល (ដប់ប្រាំពីលាន ប្រាំបីសែន បីម៉ឺនរៀល) ជូនដល់គ្រួសារលោកវងរសេនីយ៍ទោ ជា សុផល អនុប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយសារជម្ងឺដាច់សរសៃឈាមខួរក្បាល កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ក្នុងពេលចុះបេសសកម្មបំពេញភារកិច្ចនៅបឹងទន្លេសាប ។ បច្ចុប្បន្ន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យយោធភូមិភាគទី៥ (ព២) ខេត្តបាត់ដំបង ។
ថ្លែងទៅកាន់គ្រួសារលោកវងរសេនីយ៍ទោ ជា សុផល លោកវរសេនីយ៍ឯក ម៉ែន ភិម្យ បានពាំនាំការផ្តាំផ្ញើសួរសុខទុកពីសំណាក់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន និងបានជម្រាបជូនថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ អំពីសុខទុក្ខរបស់មន្ត្រីក្រោមឱវាទ ពីសំណាក់ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន នៅថ្ងៃនេះ លោកបានដឹកនាំមន្ត្រីកងរាជអាវុធហត្ថ ចុះមកសាកសួរសុទុក្ខ និងនាំយកថវិកាចំនួន១៧,៨៣០,០០០រៀល (ដប់ប្រាំពីលាន ប្រាំបីសែន បីម៉ឺនរៀល) ដែលថវិកាទាំងអស់នេះ គឺបានកើតឡើងពីគំនិតផ្តួចផ្តើមរបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការចូលរួមជួយឧបត្ថម្ភពីសំណាក់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យទាំងអស់ផងដែរ ដើម្បីជួយសម្រួលការដោះស្រាយការចំណាយប្រចាំថ្ងៃ ក្នុងការសម្រាកព្យាបាលជម្ងឺនិងសូមជូនពរឲ្យលោកវងរសេនីយ៍ទោ ជា សុផល ឆាប់ជាពីជម្ងឺនេះផងដែរ ។
ជាមួយគ្នានោះ ភរិយាលោកវងរសេនីយ៍ទោ ជា សុផល ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និង នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យទាំងអស់ ដែលបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខគ្រួសារលោស្រីនិងឧបត្ថម្ភថវិកា ក្នុងការព្យាបាលជម្ងឺគ្រួសារលោកស្រីផងដែរ៕

