ចំនួនអ្នកទៅបោះឆ្នោតដំបូងសម្រាប់ការបោះឆ្នោតប្រជាមតិស្តីពីការចូលរួមជាមួយរុស្ស៊ីត្រូវបានបង្ហាញ

រុស្សី÷ការបោះឆ្នោតប្រជាមតិស្តីពីការចូលរួមជាមួយរុស្ស៊ីកំពុងបន្តនៅក្នុងសាធារណរដ្ឋ Donbass និងតំបន់គ្រប់គ្រងដោយរុស្ស៊ីនៅភាគខាងត្បូងអ៊ុយក្រែន។ កាលពីថ្ងៃអាទិត្យ អ្នកចូលរួមបានឈានដល់កម្រិត ៥០% រួចហើយនៅក្នុងសាធារណរដ្ឋ Donetsk និង Lugansk និងតំបន់ Zaporozhye ដោយមានតែ Kherson ប៉ុណ្ណោះដែលដើរថយក្រោយគឺ(ចំនួនអ្នកចូលរួមបានថយចុះ) ។
យោងតាមតួលេខផ្លូវការបានឱ្យដឹងថា នៅសាធារណរដ្ឋប្រជាមានិត Lugansk (LPR) ជាង ៧៦% នៃអ្នកបោះឆ្នោតដែលមានសិទ្ធិបោះឆ្នោតបានបោះឆ្នោតរួចហើយ។ ការបោះឆ្នោតប្រជាមតិនៅសាធារណរដ្ឋប្រជាមានិត Donetsk (DPR) កំពុងដំណើរការក្នុងល្បឿនស្រដៀងគ្នានេះ ដោយមានអ្នកបោះឆ្នោតប្រហែល ៧៧% បានបង្ហាញខ្លួននៅការិយាល័យបោះឆ្នោត។
តំបន់ Kherson និង Zaporozhye ដែលត្រូវបានរឹបអូសភាគច្រើនដោយកងកម្លាំងរុស្ស៊ីចំពេលមានជម្លោះកំពុងបន្ត បានបង្ហាញឱ្យឃើញពីចំនួនអ្នកទៅចូលរួមមានចំនួនតិចជាងមុន។
