មេបញ្ជាការអាវុធហត្ថខេត្តតាកែវ ប្រជុំផ្សព្វផ្សាយ ការងារសោធននិវត្តន៍ កងរាជអាវុធហត្ថខេត្តតាកែវ ឆ្នាំ២០២២

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០២២ បានធ្វើការប្រជុំផ្សព្វផ្សាយ ការងារសោធននិវត្តន៍ កងរាជអាវុធហត្ថខេត្តតាកែវ ឆ្នាំ ២០២២ និង ដល់អាយុចូលសោធនិវត្តន៍ចំនួន១៦នាក់ ឆ្នាំ ២០២៣។
កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង ប្រធានមន្ទីរ និងមេបញ្ជាការមូលដ្ឋានស្រុក ក្រុង ស្នាក់ការ គោលដៅ នាយការិយាល័យដែលពាក់ព័ន្ធ សរុប ៥២នាក់.
បន្ថែមពីនោះទៀត លោកឧត្តមសេនីយ៍មេបញ្ជាការ ខេត្ត ក៍ប្រជុំជួរមេបញ្ជាការ ប្រធានមន្ទីរ នាយការិយាល័យដែលពាក់ព័ន្ធ វាយតម្លៃចំពោះ យោធិនដែលត្រូវចូលនិវត្តន៍ ឆ្នាំ ២០២៣៕

