**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាទទួលជួបពិភាក្សាការងារជាមួយប្រធានសភាអំណាចប្រជាជនគុយបា

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ២០២២ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Esteban Lazo Hernandez ប្រធានសភាអំណាចប្រជាជនគុយបា។

ជំនួបនេះ ឯកឧត្តមប្រធានសភាអំណាចប្រជាជនគុយបាបានស្វាគមន៍យ៉ាងកក់កក្តៅចំពោះវត្តមានរបស់សម្ដេចតេជោ ដែលបានអញ្ជើញមកកាន់មន្ទីរសភាគុយបានៅពេលនេះ។

ឯកឧត្តមបានមានប្រសាសន៍ថា កន្លងមកប្រទេសកម្ពុជា និងគុយបាមានទំនាក់ទំនង និងមានការផ្លាស់ប្ដូរដំណើរទស្សនកិច្ចទៅវិញទៅមក។ ឯកឧត្តមក៏បានជម្រាបជូនសម្ដេចតេជោអំពីស្ថានភាពនៃប្រទេសគុយបាជា ពិសេសការដំណើរការនៃរដ្ឋសភាគុយបា។

ឯកឧត្តមបានមាសប្រសាសន៍ថា រយៈពេលជាង៦២ឆ្នាំកន្លងមកនេះទំនាក់ទំនងរវាងកម្ពុជា និងគុយបាន គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ រួមទាំងជាលក្ខណៈមិត្តភាព ជាពិសេសឯកឧត្តមមានភាពជឿជាក់ថា យើងនឹងបន្តពង្រឹងទំនាក់ទំនងទ្វេភាគីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយកន្លងមកនេះប្រទេសយើងទាំងពីរមានប្រវត្តិសាស្ត្រជានិមិត្តរូបនៃទំនាក់ទំនងទ្វេភាគីនេះ។

ឯកឧត្តមបានមានប្រសាសន៍ថា សម្ដេចតេជោធ្លាប់មកបំពេញទស្សនកិច្ចនៅប្រទេសគុយបានៅឆ្នាំ១៩៩៩ ហើយប្រទេសគុយបានៅតែប្រឈមនៃការដាក់ទណ្ឌកម្មពីប្រទេសខាងក្រៅ ដូចជាសហរដ្ឋអាមេរិក ប៉ុន្តែមួយឆ្នាំក្រោយមកសម្ដេចតេជោក៏បានបន្តបំពេញទស្សនកិច្ចមកប្រទេសគុយបាលជាថ្មីទៀតក្នុងការចូលរួមកិច្ចប្រជុំកំពូលដែលប្រទេសគុយបាបានរៀបចំនៅពេលនោះ។នៅពេលនេះជាពេលសំខាន់ដែលយើងនឹងលើកអំពីចំណុចសំខាន់ៗនៃទំនាក់ទំនងទ្វេភាគី រវាងប្រទេសយើងទាំងពីរ។

ឯកឧត្តមប្រធានរដ្ឋសភាគុយបាលបានមានប្រសាសន៍ថា កន្លងមកយើងបានលើកឡើងអំពីទំនាក់ទំនងក្នុងក្របខ័ណ្ឌចលនាមិនចូលបក្សសម្ព័ន្ធដែលវាមានសារៈសំខាន់សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។

ឯកឧត្តមមានប្រសាសន៍ថា កន្លងមកប្រទេសគុយបាធ្លាប់ជួបបញ្ហាប្រឈមដូចជាការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក ដូច្នេះឯកឧត្តមចាត់ទុកថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក វាបានផ្ដល់ការលំបាកចំពោះការអភិវឌ្ឍន៍ប្រទេសជាតិ សម្រាប់ប្រទេសគុយបា ហើយឯកឧត្តមចាត់ទុកថា នេះជាការរំលោភជាប្រព័ន្ធចំពោះសិទ្ធិមនុស្ស ដែលប្រឆាំងនឹងប្រជាពលរដ្ឋគុយបាលផងដែរ។

ឯកឧត្តមបានមានប្រសាសន៍អំពីស្ថានភាពពេលកូវីដចាប់ផ្ដើមនៅប្រទេសគុយបាល ទី១)គឺស្ថានភាពនៃជំងឺកូវីដ-១៩ និងទី២)គឺការលំបាកនៃការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក។ តែទោះជាយ៉ាងណាក៏ដោយរដ្ឋសភាគុយបាន នឹងបន្តខិតខំប្រឹងប្រែងធ្វើការ ដើម្បីគាំទ្ររដ្ឋាភិបាលគុយបាលជាបន្តទៀត ពិសេសក៏បានដាក់ចេញនូវច្បាប់ ក៏ដូចជាវិធានការផ្សេងៗជាច្រើនទៀតក្នុងការគាំទ្ររដ្ឋាភិបាលគុយបា ។

ឯកឧត្តមក៏បានជម្រាបជូនសម្ដេចតេជោអំពីច្បាប់ដែលបានដាក់ចេញដោយសភាគុយបាគឺមាន៣០ ច្បាប់ រួមទាំងច្បាប់ដទៃទៀតមានចំនួន៦០ឯណោះ ដូច្នេះឯកឧត្តមបានគូបញ្ជាក់ថាទោះជាយ៉ាងណាក៏ដោតសភានៅតែដើរតួនាទីសំខាន់ក្នុងការគាំទ្ររដ្ឋាភិបាលគុយបា។

ឯកឧត្តមបានមានប្រសាសន៍ទៀតថា យើងបានផ្សារភ្ជាប់នូវទំនាក់ទំនង ជាមួយប្រជាជនយើង យើងក៏មានការគាំទ្រពីប្រជាជនយើងផងដែរ ជាពិសេសយើងក៏មានការផ្ដល់ឱកាសឲ្យប្រជាជនមានការបោះឆ្នោត។

ឯកឧត្តមបានជម្រាបជូនសម្ដេចតេជោអំពីលក្ខណៈច្បាប់ ក៏ដូចជាដំណើរការបោះឆ្នោតនៅប្រទេសគុយបាលផងដែរ ដោយ ឯកឧត្តមបញ្ជាក់ថា ត្បិតមានការប្រឈមផ្នែកសេដ្ឋកិច្ចយ៉ាងណាក៏ដោយ ក្នុងនោះចំនួន៩៥% នៃអ្នកចុះឈ្មោះបោះឆ្នោត គឺមាន៩២% បានទៅបោះឆ្នោតគាំទ្រសភាអំណាចប្រជាជនគុយបា។

ទាក់ទងទៅនឹងទំនាក់ទំនងរវាងកម្ពុជា និងអង្គុយបាឯកឧត្តមបានមានប្រសាសន៍ថា ឯកឧត្តមក៏ធ្លាប់អញ្ជើញមកប្រទេសកម្ពុជាផងដែរ ។ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជារដ្ឋាភិបាលកម្ពុជា ដែលតែងតែគាំទ្រប្រទេសគុយបា។ អ្វីត្បិតតែប្រទេសគុយបាលត្រូវបានទទួលការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសហរដ្ឋអាមេរិកយ៉ាងណាក៏ដោយ ក៏ប្រទេសកម្ពុជានៅតែបន្តសហការ និងធ្វើការជាមួយគុយបា ។

ឯកឧត្តមក៏បានអរគុណសម្ដេចតេជោដែលបានធ្វើការផ្សព្វផ្សាយព័ត៌មានពីប្រទេសគុយបា ត្បិតមានប្រព័ន្ធការផ្សព្វផ្សាយមួយចំនួនផ្សព្វផ្សាយព័ត៌មានប្រឆាំងនឹងរដ្ឋាភិបាលគុយបាក៏ដោយ ប៉ុន្តែប្រទេសកម្ពុជាកន្លងមកនេះនៅតែគាំទ្រដល់ប្រទេសគុយបាលជានិច្ច។ឯកឧត្តមក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់នូវអង្ករដល់ប្រទេសគុយបា ។

ឯកឧត្តមបានបញ្ជាក់ថាទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងគុយបា មកដល់ពេលនេះគឺស្ថិតក្នុងស្ថានភាពមួយមានខ្ពស់បំផុត ជាពិសេសការទស្សនកិច្ចដោយសម្ដេចតេជោមកប្រទេសគុយបាននៅពេលនេះ ជាសក្ខីភាពនៃការលើកកម្ពស់ទំនាក់ទំនងទ្វេរភាគី ឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

នៅក្នុងជំនួបនេះ ឯកឧត្តមបានជម្រាបជូនសម្រេចតេជោថា ឯកឧត្តមចង់គោរពអញ្ជើញសម្ដេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងសម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា ដើម្បីមកបំពេញទស្សនកិច្ចនៅប្រទេសគុយបានាពេលខាងមុខ។

 

ក្នុងជំនួបនេះ ឯកឧត្តមសង្ឃឹមថា ប្រទេសទាំងពីរ នឹងមានកិច្ចសហប្រតិបត្តិការល្អប្រសើរបន្ថែមទៀត ជាពិសេសលើវិស័យសេដ្ឋកិច្ច និងនយោបាយផងដែរ។ ឯកឧត្តមចង់ឃើញប្រទេសទាំងពីរ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាពិសេសបន្តមានសាមគ្គីភាពរវាងប្រទេសទាំងពីរ។

ឯកឧត្តមមានគោលបំណងពង្រឹងទំនាក់ទំនងរវាងរដ្ឋសភា និងរដ្ឋសភា នៃប្រទេសទាំងពីរ ជាពិសេសពង្រីក ពង្រឹងវិស័យសុខាភិបាលរវាងប្រទេសទាំងពីរ វិស័យអប់រំ វិស័យកីឡា និងវិស័យផ្សេងៗទៀត រួមទាំងការវិនិយោគទៅវិញទៅមក។

ឯកឧត្តមបញ្ជាក់ថា ដោយសារបច្ចុប្បន្នយើងមានបច្ចេកវិទ្យាជឿនលឿន យើងអាចប្រជុំតាមប្រព័ន្ធអនឡាញបានផងដែរ ដូច្នេះយើងមានឱកាសក្នុងការពង្រឹងទំនាក់ទំនងឲ្យកាន់តែល្អប្រសើរបន្ថែមទៀតនៅពេលខាងមុខ។ ឯកឧត្តមបានជម្រាបជូនសម្ដេចតេជោថា ប្រទេសគុយដាមានចំណាប់អារម្មណ៍ចង់ក្លាយជាអ្នកសង្កេតការណ៍ក្នុងអាស៊ាន និងទំនាក់ទំនងក្នុងក្របខណ្ឌអាស៊ានផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់នៅក្នុងជំនួបនេះថា សម្ដេចពិតជារីករាយ និងអរគុណចំពោះឯកឧត្តមប្រធានរដ្ឋសភាគុយបាល ដែលបានទទួលស្វាគមន៍សម្ដេច និងគណៈប្រតិភូកម្ពុជាយ៉ាងកក់ក្តៅជាទីបំផុត ហើយសម្ដេចតេជោបានចាត់ទុកថាមដំណើរទស្សនកិច្ចរបស់សម្ដេច នាពេលនេះ ជាដំណើរទស្សនកិច្ចមួយ ដែលមានលក្ខណៈជាប្រវត្តិសាស្ត្រ ក្នុងការរឹតចំណងមិត្តភាពទំនាក់ទំនងរវាងកម្ពុជានិងគុយបានបន្ថែមទៀត។

ជាងនេះទៅទៀត សម្តេចតេជោក៏បានអរគុណដល់គុយបាដែលបានធ្វើការចែករំលែកនូវព័ត៌មានអំពីស្ថានភាពនៅប្រទេសគុយបា។ ទាក់ទងទៅនឹងអ្វីដែលឯកឧត្តមបានមានប្រសាសន៍ពីទំនាក់ទំនងរវាងកម្ពុជា និងអង្គុយបាកន្លងមកនេះ សម្តេចតេជោសូមសម្ដែងនូវការកោតសរសើរចំពោះប្រជាជនគុយបាដែលបន្តប្រឆាំងអ្វីដែលជាការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដែលចាត់ទុកថា វាមិនមានយុត្តិធម៌សម្រាប់គុយបានោះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏មានការកោតសរសើរចំពោះប្រជាជននិងរដ្ឋាភិបាលគុយបា ក៏ដូចជារដ្ឋសភាគុយបាលដែលបានធ្វើឱ្យប្រទេសគុយបាយកឈ្នះទៅលើជំងឺកូវីដ-១៩ ហើយក៏មានលទ្ធភាពផ្ដល់វ៉ាក់សាំងដល់បណ្ដាលប្រទេសមួយចំនួនទៀតផង។

សម្ដេចតេជោបានមានប្រសាសន៍បន្តទៀតថា ថ្វីត្បិតកម្ពុជានៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត មិនមានស្ថានទូតគុយបានៅកម្ពុជាទេ តែក្រោយឆ្នាំ១៩៩៩ ក្រោយខ្មែរក្រហមត្រូវបានផ្ដួលរំលំ ប្រទេសគុយបាបានដាក់ស្ថានទូតនៅកម្ពុជាវិញ ហើយមិនតែប៉ុណ្ណោះ ប្រទេសគុយបា ក៏បានជួយដល់ប្រទេសកម្ពុជានាគ្រាលំបាកនោះផងដែរ។ ដែលកន្លងមកយើងមានសមិទ្ធផលបន្សល់ទុកជាឈ្មោះមួយចំនួនដូច ជាស្ករគុយបា មជ្ឈមណ្ឌលក្មេងកំព្រាគុយបា យើងមានទូកដរគុយបា នៅអ្នកលឿងនោះផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា រយៈពេល៦២ ឆ្នាំ នៃទំនាក់ទំនងកម្ពុជា និងគុយបា មានលក្ខណៈស្ថេរភាព ជាពិសេសនយោបាយ ត្បិតតែមានការផ្លាស់ប្ដូរច្រើនមែន តែទំនាក់ទំនងទ្វេភាគី រវាងប្រទេសយើងទាំងពីរមានស្ថេរភាព មិនតែប៉ុណ្ណោះយើងនៅបន្តដាក់ស្ថានទូតទៅវិញទៅមក ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានគូបញ្ជាក់ទៀតថា កន្លងមកនេះ ប្រទេសគុយបាធ្លាប់បានជួយផ្តល់នូវការបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេសលើវិស័យកីឡា វិស័យអប់រំ ជាដើម ។

សម្តេចតេជោក៏បានមានប្រសាសន៍ទៀតថានៅពេលខាងមុខនេះ យើងនឹងមានទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីគុយបាទៅកាន់ប្រទេសកម្ពុជា និងមានដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីគុយបាទៅកាន់ប្រទេសកម្ពុជាផងដែរ ។ ក្រៅពីនោះយើងនឹងមានឯកសារ នៃកិច្ចព្រមព្រៀងមួយចំនួន ទាំងការជំរុញកិច្ច និងកិច្ចសហប្រតិបត្តិការទំនាក់ទំនងនៃប្រទេសទាំងពីរ។

សម្តេចតេជោបានគូសបញ្ជាក់ទៀតថា កំណើរទស្សនកិច្ចលើកនេះ ប្រទេសកម្ពុជា និងផ្ដល់ជាអំណោយជូនដល់ប្រទេសគុយបា នូវអង្ករចំនួនអង្ករ៦,០០០តោន។

ក្នុងឱកាសនេះ សម្ដេចក៏បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា និងសម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ដល់ឧត្តមប្រធានរដ្ឋសភាគុយបា និងក៏មានការអញ្ជើញឯកឧត្តមទៅបំពេញទស្សនកិច្ចនៅកម្ពុជានារយៈពេលសមស្របខាងមុខផងដែរ។

សម្ដេចតេជោសង្ឃឹមថា តាមរយៈទំនាក់ទំនងសភានៃប្រទេសយើងទាំងពីរ នឹងបន្តធ្វើការ និងកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីគាំទ្រការងាររដ្ឋាភិបាលនៃប្រទេសទាំងពីរ។ ហើយការងារពាក់ព័ន្ធទៅនឹងអាស៊ានវិញសម្ដេចតេជោបានមានប្រសាសន៍ថា ដោយមានវត្តមានឯកឧត្តមឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេសកម្ពុជាក្នុងឱកាសនេះដែរ ដូច្នេះយើងនឹងបន្តធ្វើការជាមួយគ្នាជាបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង