ឯកឧត្តម ជីវ សុងហាក់ ដឹកនាំប្រជុំត្រួតពិនិត្យផ្នែកទោសប្បញ្ញត្តិ ក្នុងសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រង ការផ្សារពាណិជ្ជកម្មលើផលិតផលទំនិញ និងសេវា

ភ្នំពេញ៖ ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារត្រួតពិនិត្យ ផ្នែកទោសប្បញ្ញត្តិក្នុងសេចក្តីព្រាងច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងនិងស្ថាប័ន នានា នៃក្រសួងយុត្តិធម៌ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំជាមួយឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលនិងជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម ដើម្បីពិនិត្យ ពិភាក្សា និងផ្ដល់យោបល់លើសេចក្តីព្រាងអនុក្រឹត្យស្ដីពីការគ្រប់គ្រង ការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញ និងសេវា កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ សមាជិកក្រុមការងារនៃក្រសួងយុត្តិធម៌ផងដែរ ។

