ឯកឧត្តម សុខ លូ អញ្ជើញសំណេះសំណាល សួរសុខទុក្ខមន្រ្ដី មន្រ្ដីកិច្ចសន្យា និងកុមារកំព្រា នៅមជ្ឈមណ្ឌលកុមារកំព្រាបុរីទី១ និងទី២ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខជាមួយមន្រ្ដី មន្រ្ដីកិច្ចសន្យា និងកុមារកំព្រានៅមជ្ឈមណ្ឌលកុមារកំព្រាបុរីទី១ និងទី២ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ។
ក្នុងនោះឯកឧត្តម សុខ លូ ក៏បាននាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួនជូនដល់មន្រ្ដី មន្រ្ដីកិច្ចសន្យា និងកុមារកំព្រា សរុប១៤៥នាក់ផងដែរ ៕

