ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញចូលរួមដង្ហែសពឯកឧត្តម ប៊ូ ឡាំ តំណាងរាស្រ្តមណ្ឌលរតនគិរី

ភ្នំពេញ៖ ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមក្នុងពិធីដង្ហែសពឯកឧត្តម ប៊ូ ឡាំ តំណាងរាស្រ្តមណ្ឌលរតនគិរី និងជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភាជាតិ ដែលបានទទួល មរណភាព នៅថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១២:១២នាទីថ្ងៃត្រង់ ក្នុងជន្មាយុ៦៧ ឆ្នាំ ដោយរោគាពាធ ។

