ឆ្លងចរន្តអគ្គិសនីឆាបឆេះផ្ទះមួយខ្នង គិតទឹកប្រាក់ប្រមាណ ៧០០០ដុល្លារ
ភ្នំពេញ៖ អគ្គីភ័យឆាបឆេះផ្ទះពលរដ្ឋមួយកន្លែង មានទំហំ៤ម៉ែត្រគុណ២០ម៉ែត្រ នៅវេលាម៉ោង២និង១៥នាទី រសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ក្រុងប៉ោយប៉ែត ។
ម្ចាស់ផ្ទះមានឈ្មោះស្រេង ពន្លកភេទប្រុសអាយុ៥៣ឆ្នាំនិងប្រពន្ធមានឈ្មោះហោ ប៊ួយរស់នៅក្នុងភូមិកើតហេតុ។
នៅក្នុងស្ថានការខាងលើនោះគេឃើញមានវត្តមានលោកអភិបាលក្រុងប៉ោយប៉ែតគាត ហ៊ុល
និងកម្លាំងទាំងបីប្រភេទមកជួយអន្តរាគមន៏ពន្លត់អគ្គីភ័យនេះ ក្នុងនោះបាន
ប្រើប្រាស់រថយន្តទឹកអស់ចំនួន០២គ្រឿង រថយន្តពន្លត់អគ្គភ័យរបស់កាស៊ីត្រូពី
កាណានិងរថយន្តពន្លត់អគ្គីភ័យរបស់
អធិការក្រុងប៉ោយប៉ែត អគ្គីភ័យនេះត្រូវបានគ្រប់គ្រងទាំងស្រុងនៅម៉ោង២និង៤០នាទីថ្ងៃដដែល មិនបណ្ដាលឲ្យមានមនុស្សរងរបួសឡើយ។
យោងតាមការសាកសួរកូនម្ចាស់ផ្ទះ
ខាងលើមិនប្រាប់ឈ្មោះថាករណីខាង
លើនេះក្រុមគ្រួសារគាត់មិនបាននៅផ្ទះនោះឡើយដោយរវល់លក់នំ
ខេកនៅកន្លែងកាស៊ីណូជាប់ព្រំដែនថៃ បន្ទាប់ពីកើតហេតុពួកគាត់បានដឹងតាមរយៈពលរដ្ឋប្រាប់ក៏វិលត្រលប់មកផ្ទះក៏ឃើញផ្ទះរបស់គាត់ឆេះផ្នែកឡៅតើតែម្ដង។
ករណីខាងលើបណ្ដាលមកពីទុសេខ្សែភ្លើង ព្រោះក្រោយពីពិនិត្យរបស់មន្ត្រីឃើញថា
មានកង្ហាមួយត្រូវខូចខាតដោយឆ្លងចរន្តអគ្គីសនីដែលម្ចាស់ផ្ទះដោតឌុយភ្លើងទុកចោលមិនបានដកចេញ ដូច្នេះទើបបង្ករជាអគ្គីភ័យ ហើយសំភារៈក្នុងផ្ទះខូចខាតគិតជាទឹកប្រាក់ប្រមាណប្រាំពីពាន់ដុល្លា៕
