ឯកឧត្តម សួស យ៉ារ៉ា ដឹកនាំកិច្ចប្រជុំពិនិត្យខ្លឹមសារ សេចក្តីព្រាងសេចក្តីសម្រេច និងឯកសារទស្សនាទាន ត្រៀមចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣

ភ្នំពេញ៖ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា និងជាប្រធានអនុគណៈកម្មការខ្លឹមសារ និងឯកសារ នៃមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤៣ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យខ្លឹមសារលើសេចក្តីព្រាងសេចក្តីសម្រេច និងឯកសារទស្សនទាន ក្នុងការត្រៀមលក្ខណៈចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ដែលសភានៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតនេះ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ទីប្រឹក្សា មន្រ្តីលេខាធិការដ្ឋានជាតិអាយប៉ាកម្ពុជា ជំនួយការពីអនុគណៈកម្មការខ្លឹមសារ និងឯកសារ អនុគណៈកម្មការសារព័ត៌មាន ផ្សព្វផ្សាយ និងICT និងមន្រ្តីជំនាញពីក្រសួងពាក់ព័ន្ធមួយចំនួន។

