**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

រដ្ឋមន្ត្រីក្រសួងការងារ កោតសរសើរពលករខ្មែរ ចេះថែរក្សាវប្បធម៌ និងប្រពៃណីជាតិបានយ៉ាងល្អ

សាធារណរដ្ឋកូរ៉េ៖ ការរៀបចំពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនៅសាធារណរដ្ឋកូរ៉េ ពិតមែនមិនអាចគ្រប់គ្រាន់ដូចយើងនៅជួបជុំគ្រួសារ នៅតាមស្រុកកំណើតក៏ពិតមែន តែបញ្ជាក់ឱ្យឃើញថា ខ្មែរយើងទៅដល់ទីណាក៏នៅតែជាខ្មែរ ទោះជាសម្បូរសប្បាយយ៉ាងណាក្ដី ក៏ខ្មែរមិនភ្លេចប្រពៃណី វប្បធម៌ខ្មែរឡើយ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានកោតសរសើរដល់ពលករខ្មែរ សិស្ស-និស្សិត និងសហគមន៍ខ្មែរដែលរស់នៅទីនោះថា បានថែរក្សាប្រពៃណីជាតិ ជាពូជពង្សខ្មែរអង្គរដ៏រុងរឿងនៃយើង។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ បានមានប្រសាសន៍ដូច្នេះ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតី ក្នុងកម្មវិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅសាធារណរដ្ឋកូរ៉េ ប្រារព្វធ្វើឡើង នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅពហុកីឡដ្ឋាន Wastadium ទីក្រុងអានសាន ដើម្បីបានបង្ហាញនូវវប្បធម៌ប្រពៃណីខ្មែរ សម្រាប់ជាមោទនភាព ហើយក៏ជាការអភិរក្សផ្នែកវប្បធម៌ និងអត្តសញ្ញាណជាតិរបស់ខ្មែរ។

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះមន្រ្តីស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមការងារទាំងអស់ ដែលបានផ្ដួចផ្ដើម រៀបចំ និងគាំទ្រប្រារព្វពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌដ៏អធិកអធមនាឆ្នាំនេះ ដែលរួមមានទាំងកម្មវិធីសាសនា និងការកំសាន្តសប្បាយផងដែរ។

ពិធីនេះ មានការចូលរួមពីសំណាក់សហគមន៍ខ្មែរ សិស្ស-និស្សិត និងពលករខ្មែរ ប្រមាណជាង ១ម៉ឺននាក់ មកពីគ្រប់តំបន់ មានចម្ងាយឆ្ងាយរាប់រយគីឡូ ជាពិសេសមានវត្តមានពីខាងកូរ៉េ តំណាងឯកឧត្តមអភិបាលក្រុងអានសាន និងការសម្តែងសិល្បៈ ដោយមានតារាចម្រៀងល្បីៗមកចូលរួមសម្ដែង ញ៉ាំងឲ្យកម្មវិធីរឹតតែសប្បាយរីករាយទ្វេដង។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះផងដែរ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានអរគុណដល់រដ្ឋាភិបាលកូរ៉េ ដែលតែងតែបានបង្កលក្ខណៈងាយស្រួលដល់ការរៀបចំកម្មវិធីផ្សេងៗកន្លងមក ជាពិសេសកម្មវិធីនាថ្ងៃនេះ នៅលើទឹកដីក្រុងអានសាននៃសាធារណរដ្ឋកូរ៉េ។

ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងថា ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឲ្យយើងខកខានក្នុងការជួបជុំគ្នាប្រារព្ធពិធីបុណ្យប្រពៃណីជាតិធំៗ បើគិតទៅរយៈពេលពីរឆ្នាំមកហើយ ចាប់តាំងពីមហាសង្ក្រាន្ដ ខែមេសា ឆ្នាំ២០១៩។

ឯកឧត្តមបណ្ឌិត ពិតជាមានសេចក្ដីសោមនស្ស ក្នុងការចូលរួមពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាមួយក្មួយៗដែលជាពលករ អនិជនកូរ៉េ និងនិស្សិតនៅសាធារណរដ្ឋកូរ៉េ ក្នុងនាម សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បាននាំមកនូវសេចក្ដីនឹករលឹក ការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងពរសព្វសាធុការក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនេះ ពីសំណាក់រាជរដ្ឋាភិបាល គឺសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់បងប្អូនខ្មែរទាំងអស់ សូមប្រកបដោយពុទ្ធពរ និងពរជ័យទាំង៥ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។

ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកទៅដល់បងប្អូនពលករដែលមានឱកាសបានមកធ្វើការនៅសាធារណរដ្ឋកូរ៉េ ត្រូវចងចាំថា នេះដោយសារតែការ ខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកសាងទំនាក់ទំនងការទូតជាមួយសាធារណរដ្ឋកូរ៉េ តាំងពីឆ្នាំ១៩៩៧ មកម្ល៉េះ។ ចាប់តាំងពីពេលនោះមក កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ មានភាពរីកចម្រើន ទាំងវិស័យការទូត សេដ្ឋកិច្ច ទេសចរណ៍ និងការងារ។ សម្តេចតេជោ ហ៊ុន សែន បានជួបចរចារជាមួយប្រធានាធិបតីកូរ៉េជាបន្តបន្ទាប់ ដើម្បីពង្រឹងចំណងសហប្រតិបត្តិការឱ្យកាន់តែស្អិតរមួតថែមទៀត រវាងប្រទេសទាំងពីរ។ ជាការពិត ទីផ្សារការងារនៅប្រទេសកូរ៉េ គឺជាទីផ្សារការងារមួយដ៏ល្អ ដែលមានប្រទេសជាច្រើនប្រកួតប្រជែងចង់បាន និងប្រទេសដែលមានលក្ខខណ្ឌការងារល្អ និងមានប្រាក់ខែខ្ពស់។

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង ពិតជាមានការសោកស្តាយដែលកន្លងទៅថ្មីៗនេះ មានក្មួយៗពលករមួយចំនួនតូចនៅសាធារណរដ្ឋកូរ៉េ បានជឿលើការឃោសនាបែបអបិយជំនឿរបស់អ្នកនយោបាយមួយរូប និងបានត្រឡប់ទៅមាតុភូមិវិញទាំងតក់ក្រហល់ បោះបង់ចោលការងារ រត់ចោលថៅកែ ធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះពលករខ្មែរ ដែលតែងតែទទួលបានការគោរព ស្រឡាញ់ និងចូលចិត្តពីនិយោជកកូរ៉េ និងធ្វើឱ្យបាត់ប្រភពចំណូលដ៏ធំសម្រាប់ទ្រទ្រង់គ្រួសារ។ ម្នាក់ៗមានសិទ្ធិជឿលើជំនឿអ្វីក៏បាន ប៉ុន្តែក្មួយៗមុននឹងជឿ ក្មួយៗគួរតែពិចារណាការខាតចំណេញរបស់ខ្លួនឯង អ្នកជំវិញខ្លួន និងសង្គមជាតិ។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវ ទៅដល់ក្មួយៗជាពលករទាំងអស់ ត្រូវជឿជាក់លើរាជរដ្ឋាភិបាល ជឿជាក់លើការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តអភិវឌ្ឍប្រទេសកម្ពុជា ឱ្យកាន់តែរីកចំរើនជឿនលឿនទៅមុខតរៀងទៅ៕

 

អត្ថបទដែលជាប់ទាក់ទង