**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

ឯកឧត្តម សក់ សេដ្ឋា អញ្ជើញដឹកនាំមន្រ្តីរាជការក្រោមឱវាទនៃក្រសួងមហាផ្ទៃ ចូលរួមពិធីសូត្រមន្តកាន់បិណ្ឌវេនទី៥ នៅវត្តសារាវ័ន្តតេជោ ក្នុងខណ្ឌដូនពេញ

ភ្នំពេញ៖ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌប្រពៃណីជាតិខ្មែរ វេនទី០៥ នារសៀលថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញដឹកមន្ត្រីរាជការស៊ីវិល និងនគរបាលជាតិគ្រប់ជាន់ថ្នាក់នៃក្រសួងមហាផ្ទៃ ចូលរួមក្នុងពិធីសូត្រមន្តកាន់បិណ្ឌវេនទី០៥ នៅវត្តសារាវ័ន្តតេជោ ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្នុងពិធីកាន់បិណ្ឌវេនទី០៥នេះ ក៏មានការរៀបចំបូជា ទៀនធូប ផ្កាភ្ញី ចំពោះព្រះរតនត្រ័យ សមាទានសីល និងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិសមគ្គផលកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធអ្នកមានគុណ និងបុព្វបុរសជាតិ ព្រមទាំងមន្ត្រីរាជការ នគរបាល និងយុទ្ធជន យុទ្ធនារីទាំងអស់ ដែលបានពលីមរណៈទៅកាន់បរលោក។

សូមជម្រាបជូនថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២២នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១១ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២។

ជាមួយគ្នានេះដែរ បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល សម្ភារៈជូនដល់ឱពុកម្តាយអ្នកមានគុណ និងយកចង្ហាន់ទៅប្រគេនព្រះសង្ឃ ដែលគង់នៅតាមវត្តអារាមនានា ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ញាតិការទាំង៧សន្តាន ព្រមទាំងដើម្បីសន្សំកុសលទុកសម្រាប់រៀងៗខ្លួនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង