**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

សិក្ខាសាលាផ្សព្វផ្សាយ “របាយការណ៍ពិនិត្យឡើងវិញ ពាក់កណ្តាលអាណត្តិឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣”

ភ្នំពេញ៖ នាយកដ្ឋានផែនការ ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១២ កញ្ញា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ “របាយការណ៍ពិនិត្យឡើងវិញពាក់កណ្ដាលអាណត្តិឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣” ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងមានការអញ្ជើញចូលរួមពីគ្រប់ថ្នាក់ដឹកនាំក្រសួងអប់រំ មន្ត្រីជំនាញ និងតំណាងដៃគូអភិវឌ្ឍន៍ក្នុងវិស័យអប់រំ សរុបចំនួន ១២៩រូប ស្រី ២០រូប។

ថ្លែងក្នុងពិធីបើកសិក្ខាសាលា ឯកឧត្ដមរដ្ឋមន្ត្រី បានលើកឡើងអំពីសមិទ្ធផលអប់រំសំខាន់ៗ ដែលសម្រេចបាននាពេលកន្លងមក ទោះបីជាការរីករាលដាលនៃជំងឺកូវីដ-១៩ រយៈពេលជាង២ឆ្នាំចុងក្រោយនេះ បានធ្វើឱ្យមានផលប៉ះពាល់មកលើវិស័យអប់រំទាំងមូល ក៏ក្រសួងអប់រំ បានប្រែក្លាយវិបត្តិកូវីដ-១៩ ទៅជាឱកាសសម្រាប់ធ្វើកំណែទម្រង់ដូចជា៖ ការអប់រំឌីជីថល កំណែទម្រង់សាលារៀន កំណែទម្រង់អប់រំតាមគន្លងប្រក្រតីភាពថ្មី កំណែលម្អវិធីសាស្ត្របង្រៀន និងការអភិវឌ្ឍសមត្ថភាពឌីជីថលដល់គ្រូបង្រៀន ។

ការពិនិត្យឡើងវិញពាក់កណ្ដាលអាណត្តិ ក្រសួងបានកំណត់អាទិភាពចំនួន៨ រួមមាន៖

១.សាលារៀនបើក ដំណើរការ និងធានានូវការស្តារឡើងវិញនៃការសិក្សា និងការបន្តការសិក្សារបស់សិស្ស
២.កំណែទម្រង់សាលារៀនដែលផ្ដោតលើ គណនេយ្យភាព ស្វ័យភាព ការវាយតម្លៃ និងការចូលរួម
៣.គ្រូបង្រៀនមានគុណភាពខ្ពស់
៤.ការអប់រំឌីជីថល
៥.ការអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា
៦.អភិវឌ្ឍជំនាញសតវត្សរ៍ទី២១ សម្រាប់យុវជន
៧.បង្កើតមជ្ឈមណ្ឌលឧត្ដមភាពក្នុងការអប់រំឧត្ដមសិក្សា
៨.ពង្រឹងសមត្ថភាពស្ថាប័ន និងការកសាងប្រព័ន្ធ

ក្រសួងនឹងបន្តបង្កើនថវិកាចរន្តជាតិសម្រាប់ការអប់រំពី ១៨ ទៅ២០ភាគរយ ព្រមទាំងធានាថា ការវិភាជន៍ និងការចំណាយថវិកាអប់រំឱ្យកាន់តែមានប្រសិទ្ធភាព និងចំទិសដៅស្របតាមការអនុវត្តថវិកាសមិទ្ធកម្មដំណាក់កាលទី៤។

ឯកឧត្ដមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងសូមកោតសរសើរដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមគាំទ្រ និងសហការគ្នាល្អក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ និងបានចូលរួមយ៉ាងសកម្មក្នុងដំណើរការពិនិត្យឡើងវិញពាក់កណ្ដាលអាណត្តិ៕

អត្ថបទដែលជាប់ទាក់ទង