**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់

ក្រសួងបរិស្ថាន សហការជាមួយអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) រៀបចំទិវាយល់ដឹងអំពីសត្វត្មាត អន្ដរជាតិឆ្នាំ២០២២

ភ្នំពេញ៖ ឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានលេខាធិការដ្ឋានរេដបូក ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរទិវាយល់ដឹងអំពីសត្វត្មាតអន្ដរជាតិឆ្នាំ២០២២ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ នៅដែនជម្រកសត្វព្រៃឆែប ភូមិសាស្រ្ដភូមិដងផ្លិត ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ ព្រមទាំងមាន អញ្ជើញចូលរួមពីមេបញ្ជាការកងរាជអាវុធហត្ថខេត្ត មន្រ្ដីនៃមន្ទីរបរិស្ថាន អង្គការដៃគូ អាជ្ញារធមូលដ្ឋានជាច្រើន រូបទៀត។

ជារៀងរាល់ឆ្នាំ ទិវាយល់ដឹងពីសត្វត្មាតអន្តរជាតិប្រារព្ធឡើងក្នុងគោលបំណង ឧទ្ទេសនាមសត្វត្មាតជិតផុតពូជ បំផុតទាំងបីប្រភេទមានដូចជា ត្មាតភ្លើង ត្មាតត្នោត ត្មាតផេះ ដែលមានវត្តមានក្នុងប្រទេសកម្ពុជា និងបញ្ជ្រាបចំណេះដឹងអំពីតួនាទីរបស់សត្វត្មាតនៅក្នុងប្រព័ន្ឋអេកូឡូស៊ី ក៏ដូចជាអប់រំផ្សព្វផ្សាយពីការងារអភិរក្ស និងគុណតម្លៃរបស់សត្វត្មាតដល់សាធារណជនឱ្យបានយល់ដឹង។

គួរបញ្ជាក់ថា ក្រសួងបរិស្ថានបានកំពុងសហការជាមួយ អង្គការWCS ធ្វើការអនុវត្តនូវសកម្មភាពអភិរក្សសត្វត្មាត ក្នុងដែនជម្រកសត្វព្រៃឆែបតាមរយៈការផ្តល់ចំណីរបន្ថែម ២ដងក្នុងមួយខែ និងការការពារសំបុកពងកូន។ ចាប់ពីខែ មករា ដល់ខែ កក្កដា ឆ្នាំ២០២២ អង្គការ WCS បានរៀបចំការផ្តល់ចំណីបន្ថែមតាមរយៈការធ្វើ “អាហារដ្ឋានត្មាត” ចំនួន១៤ដង ដើម្បីតាមដានចំនួនសត្វត្មាត។

តាមរយៈការកត់ត្រាក្នុងឆ្នាំ ២០២២ វត្តមានសត្វត្មាតច្រើនជាងគឺចំនួន ៥៥ក្បាល ក្នុងនោះ៖ ត្មាតភ្លើង ៩ក្បាល ត្មាតផេះ ៣០ក្បាល និងត្មាតត្នោត ២០ក្បាល។ចាប់តាំងពីឆ្នាំ២០០០រហូតដល់បច្ចុប្បន្ន អង្គការWCSបានអនុវត្ត គម្រោងនៅតំបន់ការពារទេសភាពភាគឧត្តរ(ខេត្តព្រះវិហារ)នៃប្រទេសកម្ពុជា ដោយធ្វើការសិក្សាស្រាវជ្រាវជីវៈចម្រុះ ការគាំទ្រការលើការល្បាត អនុវត្តច្បាប់សហគមន៍តំបន់ការពារធម្មជាតិ ស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ សហគមន៍ទេសចរណ៍ធម្មជាតិ ការបែងចែក និងកំណត់តំបន់គ្រប់គ្រងតំបន់ការពារធម្មជាតិ៕

អត្ថបទដែលជាប់ទាក់ទង