**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណី “កំហែងយកប្រាក់ និង គំរាមកំហែងហែកកេរ្តិ៍ ក្រោមរូបភាពកម្ចីតាមអនឡាញខុសច្បាប់” **លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការធ្វើឱ្យមានប្រក្រតីភាពនូវការងារសម្របសម្រួលរវាងតំបន់ភាគខាងកើតនិងខាងលិចប្រទេសចិន**ការស្ទង់មតិរបស់​បណ្តាញទូរទស្សន៍​ CGTN៖  ហេតុអ្វីបានជា “កំហឹងដ៏ខ្លាំងក្លា” បរាជ័យក្នុងការដណ្តើមយកច្រកសមុទ្រ Hormuz?**ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា៖ មន្ត្រីព័ត៌មាននិងសាធារណមតិខេត្តព្រះសីហនុនិងកោះកុង ត្រូវបង្កើនការយកចិត្តទុកដាក់លើការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានបំពុល បំភាន់ និងញុះញង់ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)»**ចិត្តដ៏ស្ម័គ្រស្មោះ**មេដឹកនាំប្រជាជន ៖ រូបថតឆ្លុះបញ្ចាំងពីបំណងដើមដ៏រឹងមាំដូចគ្នា**វិចារណកថា! ការបណ្តុះអនាគត៖ របៀបដែលបច្ចេកវិទ្យាកសិកម្មជំរុញសកម្មភាពអាកាសធាតុ**សម្តេចធិបតី សម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ របស់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ទោះបីតម្លៃប្រេងឥន្ធនៈចុះថ្លៃវិញក៏ដោយ**កាសែតអង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ត្រូវបានរំពឹងថានឹងលាលែងចេញពីតំណែង នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ**ក្រុមអ្នកចរចារអាម៉េរិក និងអ៊ីរ៉ង់ ធ្វើដំណើរទៅដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីត្រៀមបើកកិច្ចចរចាលម្អិត ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន**រលកកម្តៅខ្លាំងពាសពេញទ្វីបអឺរ៉ុប បានជំរុញឱ្យមានកិច្ចប្រជុំបន្ទាន់ក្នុងប្រទេសបារាំង ខណៈដែលសីតុណ្ហភាពកើនឡើងដល់កម្រិតកំណត់ត្រា**លោក ម៉េ​ង​​ ស្រ៊ុន​​​​​ ​ដឹកនាំ​ក្រុម​ការងារចុះ​សួរ​សុខទុក្ខ​លោកស្រី តិច ស្រីភ័ស្ត ត្រូវជាភរិយារបស់ លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ​ កំពុងសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យគ្លីនិកក្បាលថ្នល់​​​ រាជធានី​ភ្នំពេញ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​​​ ១,១០៤.០០០រៀល​ ក្នុងការឧបត្ថម្ភ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន**អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋជាគ្រួសារកងទ័ពជួរមុខចំនួន២៥០គ្រួសារ នៅតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

រដ្ឋមន្ត្រីទេសចរណ៍ ជំរុញអ្នកបម្រើការទេសចរណ៍ត្រូវចេះប្រើប្រាស់បច្ចេកវិទ្យា ព្រោះវាជាផ្នែកមួយនៃជីវិត

 

ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញឱ្យអ្នកបម្រើការនិងអ្នកជំនាញក្នុងវិស័យទេសចរណ៍ ត្រូវសិក្សារៀនសូត្រឱ្យបានច្រើនអំពីការប្រើប្រាស់បច្ចេកវិទ្យា និងត្រូវចេះប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅក្នុងការងារប្រចាំថ្ងៃ ព្រោះដោយហេតុថាបច្ចេកវិទ្យាលែងជានិន្នាការទៀតហើយ ប៉ុន្តែវាគឺជាផ្នែកដ៏សំខាន់ មួយនៃជីវិតរបស់យើងគ្រប់គ្នា (Part of Life)។ នេះបើយោងតាមក្រសួងទេសចេណ៍។

 

ឯកឧត្តមថ្លែងយ៉ាងដូច្នេះ គឺធ្វើឡើងក្នុងពិធីប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលលើជំនាញទេសចរណ៍ ជំនាញឆុងកាហ្វេ និងភេសជ្ជៈសរុបចំនួន១៧៩នាក់ នៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២។

 

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ក្នុងបរិការណ៍នៃការរីកចម្រើនបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស ឌីជីថលូបនីយកម្មបានក្លាយជាប្រធានបទដ៏សំខាន់ ក្នុងការអភិវឌ្ឍវិស័យផ្សេងៗ រួមទាំងវិស័យទេសចរណ៍ផងដែរ ដែលផ្សារភ្ជាប់ទៅនឹងការប្រើប្រាស់បច្ចេកវិទ្យាជួយគាំទ្រនិងសម្រួលដល់សកម្មភាពទេសចរណ៍ ទាំងមុនពេលដំណើរកម្សាន្ត អំឡុងពេលដើរកម្សាន្ត និងក្រោយពេលដំណើរកម្សាន្តទេសចរណ៍។ បច្ចេកវិទ្យា និងនាវានុវត្តបាននិងកំពុងដើរតួនាទីសំខាន់និងសកម្មបំផុតនៅក្នុងសកម្មភាពសេដ្ឋកិច្ច សង្គម ការរស់នៅប្រចាំថ្ងៃ ដោយបានធ្វើឱ្យមានការប្រែប្រួលលើកត្តាផលិតកម្ម កម្លាំងពលកម្ម ឥរិយាបថនៃការប្រើប្រាស់ និងរចនាសម្ពន្ធសេដ្ឋកិច្ចជាតិ។ បច្ចេកវិទ្យាក៏បានជំរុញឱ្យមានការផ្លាស់ប្តូររបៀបរស់នៅ ការប្រាស្រ័យទំនាក់ទំនង និងបានក្លាយជាមូលដ្ឋានក្នុងការទំនាក់ទំនងបំពេញការងារ ការសិក្សារៀនសូត្រ និងការធ្វើអាជីវកម្ម ដែលសុទ្ធតែត្រូវការបច្ចេកវិទ្យា ដើម្បីផ្តល់ភាពងាយស្រួល និងបង្កើនប្រសិទ្ធភាព។

 

ជាមួយគ្នានោះ ឯកឧត្តម ថោង ខុន បានជំរុញឱ្យអ្នកបម្រើការនិងអ្នកជំនាញក្នុងវិស័យទេសចរណ៍ត្រូវសិក្សារៀនសូត្រឱ្យបានច្រើនអំពីការប្រើប្រាស់បច្ចេកវិទ្យា និងត្រូវចេះប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅក្នុងការងារប្រចាំថ្ងៃ ព្រោះដោយហេតុថាបច្ចេកវិទ្យាលែងជានិន្នាការទៀតហើយ ប៉ុន្តែវាគឺជាផ្នែកដ៏សំខាន់មួយនៃជីវិតរបស់យើងគ្រប់គ្នា (Part of Life)។

 

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា «យើងទាំងអស់គ្នាត្រូវចាប់យកការប្រើប្រាស់បច្ចេកវិទ្យា និងជំរុញការបណ្តុះបណ្តាលអក្ខរកម្មឌីជីថល និងជំនាញឌីជីថល ដោយសារបច្ចេកវិទ្យាលែងជានិន្នាការទៀតហើយ គឺវាជាផ្នែកមួយនៃជីវិត (Part of Life)»។

 

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ក៏បានស្នើដល់ភាគីពាក់ព័ន្ធទាំងអស់បន្តជំរុញរៀបចំវគ្គបណ្តុះបណ្តាលជំនាញទេសចរណ៍ ជាពិសេសវគ្គបណ្តុះបណ្តាលអក្ខរកម្មឌីជីថល និងជំនាញឌីជីថលក្នុងវិស័យទេសចរណ៍ដល់មន្រ្តី អ្នកបម្រើការក្នុងវិស័យទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍នៅតាមគោលដៅទេសចរណ៍ និងជំរុញការចុះឈ្មោះនៅក្នុងប្រព័ន្ធគ្រប់គ្រងការបណ្តុះបណ្តាលជំនាញទេសចរណ៍ www.tptd.org ដើម្បីទទួលបានការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពជាប្រចាំឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដែលជាកត្តាចូលរូមសម្រេចទិសដៅយុទ្ធសាស្រ្ត «ទេសចរណ៍ឆ្លាតវៃ តម្លៃសមរម្យ គុណភាពសេវាខ្ពស់»។

 

ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា ក្នុងវិស័យអប់រំបណ្តុះបណ្តាលជំនាញទេសចរណ៍ ក្រសួងទេសចរណ៍ក៏បានចាប់យកការប្រើប្រាស់បច្ចេកវិទ្យាក្នុងការបណ្តុះបណ្តាលជំនាញទេសចរណ៍ តាមរយៈការបង្កើតឱ្យមានប្រព័ន្ធគ្រប់គ្រងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍អនឡាញ (www.tptd.org) ដែលជាប្រព័ន្ធមួយត្រូវបានរៀបចំឡើងសម្រាប់ជួយដល់ការបណ្តុះបណ្តាលជំនាញថ្មី និងការបណ្តុះបណ្តាលជំនាញបន្ថែម (Reskilling and Upskilling) លើជំនាញវិជ្ជាជីវៈទេសចរណ៍ រួមទាំងជំនាញឌីជីថលក្នុងវិស័យទេសចរណ៍ស្របតាមតម្រូវការផងដែរ។

 

ពាក់ព័ន្ធនឹងចំណុចនេះ លោក មាន វ៉ាន់ដេត ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាជំនាញវិជ្ជាជីវៈទេសចរណ៍នៃក្រសួងទេសចរណ៍បានលើកឡើងថា គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ មានសិក្ខាកាម៥៦,២៦៨នាក់ បានចុះឈ្មោះសិក្សាតាមគ្រប់គ្រងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍អនឡាញ (Online Tourism Professional Training Management System) ដែលនេះជាការចូលរួមនៅក្នុងការកសាងធនធានអ្នកជំនាញ និងធនធានមនុស្សឌីជីថល ដើម្បីចូលរួមសម្រេចគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់រាជរដ្ឋាភិបាល។

 

សូមជម្រាបថា សិក្ខាកាមទាំង១៧៩នាក់ដែលទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាពីឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន នាឱកាសនោះ ពួកគេគឺជាយុវជន សិស្ស និស្សិត និងអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ ដែលទទួលបានការបណ្តុះបណ្តាល និងបញ្ចប់វគ្គបណ្តុះបណ្តាលលើជំនាញទេសចរណ៍ ជំនាញឆុងកាហ្វេ និងភេសជ្ជៈ៕

អត្ថបទដែលជាប់ទាក់ទង