**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ**ថៃ៖ ជនល្មើសឆបោកអនឡាញ ជិត៣០ ០០០នាក់ ត្រូវបានចាប់ខ្លួន ក្នុងរយៈពេល៩ខែកន្លងមកនេះ**ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូត សម្រាប់ពលរដ្ឋទាំងអស់ទូទាំងប្រទេស**មជ្ឈមណ្ឌលជំនួយ និងជំនួយមនុស្សធម៌របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បាននិងកំពុងពង្រីកការគាំទ្រ និងទ្រទ្រង់ ផ្គត់ផ្គង់ដល់ជនភៀសខ្លួននៅទូទាំងពិភពលោក**បង់ក្លាដែសចេញបញ្ជាការដាក់ពង្រាយកងទ័ព នៅក្នុងរដ្ឋធានី Dhaka និងទីក្រុង ៥ផ្សេងទៀត ស្របពេលដែលអាជ្ញាធរបានបង្កើនការធានាសន្តិសុខ មុនគម្រប់ខួបនៃការបង្កើតបក្ស Awami League**លីបង់កំពុងឈានទៅជុំថ្មីនៃកិច្ចចរចាជាមួយអ៉ីស្រាអែល**កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន**ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសម្ពោធបណ្ណាល័យមរតកក្រមង៉ុយ ចំនួន២ទីតាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ**កុងហ្គោប្រកាសថា ចំនួនករណីជំងឺអេបូឡាបានបន្តកើនឡើងដល់១០៤៨នាក់ ក្នុងនោះ​មានអ្នកស្លាប់២៦៧នាក់**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នាំយកសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនក្រុមគ្រួសារសពឧបាសិក លី ផលគុន ដែលត្រូវជាឪពុកក្មេង ឯកឧត្តម សុខ សុមនា**មេដឹកនាំកូរ៉េខាងជើង៖ ការអនុវត្តឋានៈជារដ្ឋនុយក្លេអ៊ែរនៃគឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយស្ថានការណ៍សន្តិសុខសកលដ៏ស្មុគស្មាញ និងមិនអាចព្យាករបាន**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»

សម្ដេចក្រឡាហោម ស ខេង អញ្ជើញថ្លែងសុន្ទរកថាបើក កិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃបណ្ដាញទីក្រុងឆ្លាតអាស៊ាន

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី៣០ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ថ្លែងសុន្ទរកថាបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃបណ្ដាញទីក្រុងឆ្លាតអាស៊ាន (ASCN) តាមប្រព័ន្ធ Video Conference ដោយមានការអញ្ជើញចូលរួមពី គណៈប្រតិភូមកពីបណ្ដាប្រទេសអាស៊ាន អគ្គលេខាធិការដ្ឋានអាស៊ាន និងភ្ញៀវកិត្តិយសជាតិ និងអន្ដរជាតិ ជាច្រើនរូបទៀត។

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍រំលឹកឡើងវិញអំពីដំណើរការរបស់អាស៊ាន ដែលរហូតមកដល់ពេលនេះ មានរយៈពេល ៥៥ឆ្នាំហើយ ដោយបានដំណើរការដោយឈរលើស្មារតីស្នូល «ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ និងសហគមន៍តែមួយ»។

សម្ដេច បន្ដថា សន្តិភាព និងស្ថេរភាពដែលអាស៊ានទទួលបានអស់រយៈពេលជាច្រើនទស្សវត្សរ៍កន្លងមក បានធ្វើឱ្យអាស៊ានក្លាយជាតំបន់មានការរីក ចម្រើនយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន ដោយសម្រេចបាននូវកំណើន និងការអភិវឌ្ឍខ្ពស់ ដោយបានរួមចំណែកកែលម្អជាលំដាប់នូវ សុខមាលភាពរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនេះ អាស៊ានក៏ទទួលបាន ការចាប់អារម្មណ៍ពីសហគមន៍អន្តរជាតិ ក្នុងការពង្រឹង និងពង្រីក កិច្ចសហការជាដៃគូរប្រកបដោយសក្តានុពល និងគ្រប់ជ្រុងជ្រោយផងដែរ។

សម្ដេចក្រឡាហោម បន្ថែមថា ស្ថិតនៅក្នុងដំណាក់កាល នៃការរីកចម្រើន និងអភិវឌ្ឍន៍នៃតំបន់អាស៊ាន បញ្ហាប្រឈមផ្សេងៗ បានកើតឡើងជាបន្តបន្ទាប់ រួមមាន បញ្ហាភូមិសាស្ត្រនយោបាយ បញ្ហាសុខភាពសាធារណៈ និងបញ្ហាសង្គម សេដ្ឋកិច្ចផងដែរ។ ក្នុងនាមជាប្រធានអាស៊ានឆ្នាំនេះ កម្ពុជាបានកំណត់មូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ប្រឹងប្រែងរួមគ្នា ដើម្បីអាចដោះស្រាយបញ្ហាទាំងនោះបានប្រកបដោយប្រសិទ្ធភាព។

សម្ដេចក្រឡាហោម បញ្ជាក់ថា ទោះបីយើងត្រូវឆ្លងកាត់វិបត្តិកូវីដ-១៩ ជាសកលក៏ដោយ ក្នុងឆ្នាំនេះអាស៊ាន បានសម្រេចសមិទ្ធផលធំៗ មួយចំនួន ដូចជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ តំបន់ (RCEP) ហើយយើងក៏បានធ្វើការយ៉ាងស្វិតស្វាញ ក្នុងការបញ្ចប់ក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC) និងនាពេលថ្មីៗនេះ បានរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសអាស៊ានលើកទី៥៥ ដោយបានស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមទាំង ផ្នែកភូមិសាស្ត្រនយោបាយ និងបញ្ហាសង្គម សេដ្ឋកិច្ចដែលកំពុងកើតមាន។

ក្នុងនាមព្រះរាជាណាចក្រកម្ពុជា ជាប្រធានប្តូរវេន នៃបណ្តាញទីក្រុងឆ្លាតអាស៊ាន សម្ដេចក្រឡាហោម ស ខេង បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការផ្ដល់នូវការគាំទ្រ និងកិច្ចសហការដល់កម្ពុជាពីសំណាក់ អគ្គលេខាធិការដ្ឋានអាស៊ាន ដៃគូសន្ទនារបស់អាស៊ាន (External Partner) និងបណ្តាប្រទេសទាំង១០ របស់អាស៊ាន ដែលបានរួមគ្នាក្នុងការសម្រេចកិច្ចការក្នុងស្មារតីស្នូលរបស់អាស៊ាន គឺ «ចក្ខុវិស័យមួយ អត្តសញ្ញណមួយ និងសហគមន៍តែមួយ»។

សូមជម្រាបជូនដែរថា កិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃបណ្តាញទីក្រុងឆ្លាតអាស៊ាន ដែលប្រព្រឹត្តទៅនាថ្ងៃនេះ គឺពិតជាមានសារៈសំខាន់ ដែលឆ្លើយតបនឹងស្មារតី នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ ដែលបានប្រព្រឹត្តទៅកាលពីឆ្នាំ២០១៨ នៅប្រទេសសឹង្ហបូរី។ កិច្ចប្រជុំប្រចាំឆ្នាំ នាពេលនេះ នឹងបន្តដំណើរការក្រោមអធិបតីភាពរបស់ ឯកឧត្តម ងី ច័ន្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាតំណាងជាតិរបស់កម្ពុជា (National Representative of Cambodia)៕

អត្ថបទដែលជាប់ទាក់ទង