**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

លទ្ធផលជំនួបរវាង រដ្ឋលេខាធិការក្រសួងការបរទេសខ្មែរ និងអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាព សិទ្ធិមនុស្សនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ បានទទួលជួបពិភាក្សាការងារជាមួយលោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅទីស្តីការក្រសួង។
ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា បានជម្រាបជូនថា កម្ពុជាបានឆ្លងកាត់ផ្លូវដ៏លំបាកក្នុងការតស៊ូដើម្បីឯករាជ្យ សន្តិភាព និងកសាងប្រទេសជាតិដោយជ្រើសរើសយកគោលនយោបាយការបរទេសអព្យាក្រឹត្យតាំងពីឆ្នាំ១៩៥៥ និងជាថ្មីម្តងទៀតតាំងពីឆ្នាំ១៩៩៣ ដើម្បីការពារសន្តិភាព ដែលធ្វើឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គម ព្រមទាំងធានាវិបុលភាព និងបានឆ្លងកាត់ផ្លូវដ៏វែងឆ្ងាយក្នុងដំណើររបស់ប្រទេសជាមួយនឹងបទពិសោធន៍របួស និងឈឺចាប់នៃសោកនាដកម្មនៃសង្គ្រាម និងជម្លោះ។ ប្រជាជនកម្ពុជាបានយល់ដឹងយ៉ាងជ្រាលជ្រៅពីតម្លៃនៃសន្តិភាព ការបង្រួបបង្រួមជាតិ និងស្ថិរភាពនយោបាយ។

ក្នុងឱកាសជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នាអំពីសារៈសំខាន់ដ៏ធំធេងរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២។ ឯកឧត្តម រដ្ឋលេខាធិការ បានបញ្ជាក់សារជាថ្មីថា កម្ពុជាបានធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២ ចំពេលដែលមានបញ្ហាប្រឈម ដែលពុំធ្លាប់មាន បានកើតឡើង។


កម្ពុជាបានទទួលជោគជ័យក្នុងការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ ដោយទទួលបាននូវការគាំទ្រយ៉ាងខ្លាំងក្លាពីសមាជិកអាស៊ាន និងប្រទេសដៃគូខាងក្រៅរបស់យើង។ ឯកឧត្តមបណ្ឌិត ចែម វិឌ្យ៉ា បានពន្យល់អំពីមូលហេតុនៅពីក្រោយសេចក្តីសម្រេចចិត្តរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងការចូលជាសមាជិកអាស៊ាន គឺដោយមានជំនឿជឿជាក់លើតម្លៃនៃសន្តិភាព អព្យាក្រឹត្យភាព ការរួមរស់ជាមួយគ្នាដោយសន្តិភាព និងគោលការណ៍ដទៃទៀត ដែលមានចែងនៅក្នុងសន្ធិសញ្ញាស្តីពីមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអគ្នេយ៍។

ជាការឆ្លើយតប លោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន បានអបអរសាទរកម្ពុជាចំពោះជោគជ័យក្នុងនាមជាប្រធានកិច្ចប្រជុំអាស៊ានឆ្នាំ២០២២ និងបានដឹកនាំអាស៊ាននៅក្នុងកាលៈទេសៈប្រឈមបំផុត ដោយសម្រេចបាននូវសេចក្តីប្រកាសរួម និងឯកសារសំខាន់ៗផ្សេងទៀត។

ពាក់ព័ន្ធនឹងលំហស៊ីវិល និងលំហប្រជាធិបតេយ្យ ឯកឧត្តម រដ្ឋលេខាធិការ បានបញ្ជាក់ថា ប្រព័ន្ធនយោបាយពហុភាគី សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ គឺជាស្នូលនៃរដ្ឋធម្មនុញ្ញជាតិ និងបច្ចុប្បន្ន
ប្រជាជនកម្ពុជាកំពុងរស់នៅក្នុងសន្តិភាព ភាពសុខដុម និងមានសិទ្ធិពេញលេញក្នុងការអនុវត្តសិទ្ធិនយោបាយ និងសិទ្ធិពលដ្ឋ។ សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យត្រូវបានវិនិច្ឆ័យដោយភាគីទីបី ដែលត្រូវបានអ្នកផងទាំងពួងមើលឃើញថា បានប្រើ”ស្តង់ដារពីរ ឬបី”ក្នុងការធ្វើសេចក្តីវិនិច្ឆ័យ។ ការបោះឆ្នោតជាទៀងទាត់ គឺ ជាសក្ខីភាពនៃចរិតលក្ខណៈប្រជាធិតេយ្យនៃរបបនយោបាយនៅកម្ពុជា។

ពាក់ព័ន្ធនឹងការបោះឆ្នោត ឯកឧត្តម រដ្ឋលេខាធិការ បានគូសបញ្ជាក់ថា កម្ពុជាបានរៀបចំការបោះឆ្នោតជាទៀងទាត់តាំងពីឆ្នាំ១៩៩៣។ មកទល់ពេលនេះ កម្ពុជាបានរៀបចំការបោះឆ្នោតសកលចំនួន០៦លើក និងការបោះឆ្នោតឃុំ-សង្កាត់ ចំនួន០៥លើក ដែលត្រូវបានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិទទួលស្គាល់ថា មានតម្លាភាព សេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានការបង្ខិតបង្ខំ។

នៅអាស៊ីអគ្នេយ៍ កម្ពុជាគឺប្រទេសតែមួយគត់ដែលបានចូលជាភាគីនៃអនុសញ្ញាសិទ្ធិមនុស្សចំនួន ៨ ក្នុងចំណោមអនុសញ្ញាចំនួន ៩ ដែលជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យរបស់កម្ពុជា។ កម្ពុជា មានប្រវត្តិធ្វើការ និងផ្ដល់សហប្រតិបត្តិការជាប្រវត្តិសាស្ត្រដ៏សំបូរបែបជាងគេជាមួយអង្គការសហប្រជាជាតិ។ ក្នុងនាមជាប្រទេសតូច កម្ពុជាប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងទៅនឹងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ដោយប្រកាន់ថា ច្បាប់ធំជាងកម្លាំង និងមិនមែនកម្លាំងធំជាងច្បាប់ទេ ។

ក្នុងនាមការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស លោកសាស្ត្រាចារ្យ Vitit Muntarbhorn បានថ្លែងអំណរគុណ និង វាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំផ្ទាល់ហើយមានកិច្ចសន្ទនាប្រកបដោយលក្ខណៈស្ថាបនានិងផ្លែផ្កាជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងកិច្ចសន្ទនាតាមវីដេអូកាលពីឆ្នាំមុន និងឥស្សរជនកម្ពុជា និងអ្នកពាក់ព័ន្ធដទៃទៀតនៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងអំឡុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល ១១ថ្ងៃ ក្នុងការបំពេញអាណត្តិរបស់លោក។

លោកបានអះអាងជាថ្មីថា OHCHR បន្តគាំទ្រ និងផ្តល់ជំនួយបច្ចេកទេស និងកិច្ចសហប្រតិបត្តិការសម្រាប់ការលើកកម្ពស់ និង ការពារសិទ្ធិមនុស្សនៅ កម្ពុជា និងបានបញ្ជាក់ឡើងវិញនូវកិច្ចសហប្រតិបត្តិការរបស់ កម្ពុជា ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នករាយការណ៍ពិសេស ប្រព័ន្ធអង្គការសហប្រជាជាតិ រដ្ឋជាសមាជិកអាស៊ាន និង ដៃគូក្នុងប្រទេស និង ក្នុងតំបន់ ដើម្បីឆ្ពោះទៅសម្រេចបាននូវគោលដៅដ៏ឧត្តមលើវិស័យសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យសម្រាប់ប្រជាជនរបស់យើង និងសហគមន៍អាស៊ាន។

នៅចុងបញ្ចប់នៃជំនួប ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា បានបញ្ជាក់អំពីសុឆន្ទ:របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយអាស៊ាន និងអង្គការសហប្រជាជាតិ រួមបញ្ចូលទាំងក្នុងក្របខណ្ឌនៃកម្លាំងថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងគោរពធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ៕

អត្ថបទដែលជាប់ទាក់ទង