**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

បទវិភាគ៖ប្រជុំកោះ Malvinas មិនគួរក្លាយជាការឈឺចាប់រ៉ាំរ៉ៃនោះទេ


ពេលថ្មីៗកន្លងទៅនេះ ស្ថានទូតអង់គ្លេសប្រចាំនៅអាហ្សង់ទីនបានរៀបចំធ្វើការប្រកួតវីដេអូខ្នាតខ្លីអនឡាញដែលសំដៅចំពោះនិស្សិតក្នុងដែនអាហ្សង់ទីន ដោយបានអះអាងថា អ្នកទទួលរង្វាន់អាចទៅធ្វើទេសចរណ៍រយៈពេលមួយសប្តាហ៍ដោយមិនគិតថ្លៃនៅប្រជុំកោះ Malvinas ។ ចំពោះការនេះ ក្រសួងការបរទេសអាហ្សង់ទីនបានចេញផ្សាយសេចក្តីប្រកាសសម្តែងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ ដោយលើកឡើងថា អង់គ្លេសធ្វើអ៊ីចឹងគឺមានគោលបំណងឃោសនាពី “ការកាន់កាប់”យ៉ាងពិតប្រាកដចំពោះប្រជុំកោះ Malvinas ហើយទាមទារឱ្យអង់គ្លេសគោរពតាមសេចក្តីសម្រេចចិត្តនៃអង្គការសហប្រជាជាតិ ដើម្បីធ្វើការចរចាអំពីការវិវាទស្តីពីអធិបតេយ្យភាពរបស់ប្រជុំកោះ Malvinas ។
នេះមិនមែនជាលើកទីមួយហើយដែលអង់គ្លេសប្រើកលល្បិចបែបនេះទេ ។ កាលពីខែកញ្ញាឆ្នាំ២០១៨ ស្ថានទូតអង់គ្លេសប្រចាំនៅអាហ្សង់ទីនក៏ធ្លាប់រៀបចំការប្រកួតស្រដៀងគ្នាដែរ ប៉ុន្តែត្រូវបានសកលវិទ្យាល័យអាហ្សង់ទីនបដិសេធយ៉ាងដាច់ម៉ាត់ ។ បច្ចុប្បន្ននេះ អង់គ្លេសប្រើកលល្បិចដូចគ្នាម្តងទៀត បន្តប្រើមធ្យោបាយអាក្រក់លើយុវជន ប៉ុនប៉ងធ្វើឱ្យពួកគេមានការស្វែងយល់ដ៏ខុសឆ្គងពីប្រវត្តិសាស្ត្រ បំភាន់ភ្នែករបស់ពួកយុវជន ក៏ដូចជាពង្រឹង “ការកាន់កាប់”យ៉ាងពិតប្រាកដចំពោះប្រជុំកោះ Malvinas ជាបណ្តើរៗ ។
ប្រវត្តិសាស្ត្រអាចបញ្ជាក់ថា កាលពីឆ្នាំ១៨១៦ ពេលអាហ្សង់ទីនបម្រះខ្លួនចេញពីការគ្រប់គ្រងអាណានិគមរបស់អេស្ប៉ាញនិងទទួលឯករាជ្យក៏ទទួលបានអធិបតេយ្យភាពចំពោះប្រជុំកោះ Malvinas ដែរ ប៉ុន្តែពេលអង់គ្លេសវាតទីអាណានិគមនៅតំបន់អាមេរិកខាងត្បូង បានកាន់កាប់ប្រជុំកោះ Malvinas ដោយកម្លាំងបាយកាលពីឆ្នាំ១៨៣៣ ។ កាលពីឆ្នាំ១៩៦៥ មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តលើសេចក្តីសម្រេចចិត្តលេខ២០៦៥ ដោយដាក់បញ្ចូលបញ្ហាប្រជុំកោះ Malvinas ក្នុងក្របខ័ណ្ឌ “លុបចោលអាណានិគមនិយម” ហើយដាស់តឿនប្រទេសទាំងពីរអង់គ្លេសនិងអាហ្សង់ទីនដោះស្រាយការវិវាទតាមរយៈការចរចា ។
កាលពីឆ្នាំ១៩៨២ អាហ្សង់ទីននិងអង់គ្លេសបានផ្ទុះសង្គ្រាមដោយសារបញ្ហាអធិបតេយ្យភាពរបស់ប្រជុំកោះ Malvinas សង្គ្រាមលើកនេះបានដំណើរការអស់រយៈពេល៧៤ថ្ងៃ ទីបំផុត អង់គ្លេសទទួលបានជ័យជម្នះ ។ ប៉ុន្តែ អាហ្សង់ទីនមិនដែលបោះបង់ចោលសំណូមពរនិងតម្រូវការចំពោះអធិបតេយ្យភាពរបស់ប្រជុំកោះ Malvinas នោះទេ ។ គណៈកម្មាធិការពិសេសអំពីការគ្មានអាណានិគមនិយមរបស់អង្គការសហប្រជាជាតិបានចេញសេចក្តីសម្រេចចិត្តជាង៣០លើក ដោយដាស់តឿនរដ្ឋាភិបាលអង់គ្លេសធ្វើការចរចាជាមួយអាហ្សង់ទីន ហើយភាគីអាហ្សង់ទីនក៏បានចេញសេចក្តីអញ្ជើញជាច្រើនលើកដែរ ប៉ុន្តែសុទ្ធតែត្រូវបានអង់គ្លេសបដិសេធទាំងអស់ ។
ការពិតប្រវត្តិសាស្ត្រនៃបញ្ហាប្រជុំកោះ Malvinas គឺច្បាស់លាស់ណាស់ ។ មិនថាភាគីអង់គ្លេសបង្ហាញសាច់ដុំដូចជា ធ្វើសមយុទ្ធយោធានិងដាក់ពង្រាយអាវុធការពារដែនអាកាសឬក៏រៀបចំធ្វើការប្រកួតរបស់និស្សិតដែលជា “កលល្បិចចាស់”ក៏ដោយ សុទ្ធតែមិនអាចបញ្ឆោតសហគមន៍អន្តរជាតិបានទេ ។
កាលពីខែមីនាឆ្នាំ២០១៦ គណៈកម្មាធិការគូសកំណត់ដែនជាយទ្វីបនៃអង្គការសហប្រជាជាតិបានកំណត់ថា ប្រជុំកោះ Malvinas ស្ថិតនៅដែនសមុទ្ររបស់អាហ្សង់ទីន ។ នៅតំបន់អាមេរិកឡាទីននិងការ៉ាប៊ីន សឹងតែប្រទេសទាំងអស់បានគាំទ្រគោលជំហររបស់អាហ្សង់ទីនលើបញ្ហាប្រជុំកោះ Malvinas ។ ភាគីចិនក៏គាំទ្រយ៉ាងមុតមាំនូវសំណូមពរដ៏ត្រឹមត្រូវរបស់អាហ្សង់ទីនចំពោះអធិបតេយ្យភាពរបស់ប្រជុំកោះ Malvinas ដែរ ៕
វិទ្យុមិត្តភាពកម្ពុជាចិន

អត្ថបទដែលជាប់ទាក់ទង