**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ**គណៈកម្មការទី៩រដ្ឋសភា​ ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល​ខេត្តរតនគិរី**អភិបាលខេត្តបាត់ដំបង អំពាវនាដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ បន្តពហិកាផលិតផលថៃ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»**រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាមានភាពម្ចាស់​ការលើ​ការ​បណ្ដុះ​​បណ្ដាល និងផ្គត់ផ្គង់​កម្លាំងពល​កម្មផ្នែក​យាន​យន្ត​គ្រប់ប្រភេ​ទ​ចាប់​ពីចុង​ឆ្នាំ ២០២៧ខាង​មុខនេះ**លោកXi Jinping យកចិត្តទុកដាក់និងជំរុញការអភិរក្សបេតិកភ័ណ្ណវប្បធម៌ចិន**ខំប្រឹងពេញទំហឹងតាមចិត្ត ហ៊ានពលីជីវិត ដើម្បីមិនឱ្យប្រជាជនខកបំណង

ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “វគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា”

 

ភ្នំពេញ៖ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “វគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា”។

សិក្ខាសាលាខាងលើនេះមានការចូលរួមពីឯកឧត្តម អុឹង គឹមលាង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និងមានការអញ្ជេីញចូលរួមពីសំណាក់ លោក ប្រធានមន្ទីរទេសចរណ៍ខេត្ត លោក លោកស្រីតំណាងអង្គការ ILO លោក លោកស្រី តំណាងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDP) ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ចំនួនប្រហែល ៥០នាក់។

ឯកឧត្តម អភិបាលរងខេត្ត បានមានប្រសាសន៍ទាក់ទងនឹងសមិទ្ធិផលដ៏ធំធេងនៃគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាបនៃខេត្តសៀមរាប ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្ត ជាមួយនឹងអាជ្ញាធរជាតិអប្សរា បាននឹងកំពុងយកចិត្តទុកដាក់លើការពង្រឹងការគ្រប់គ្រងលើសមិទ្ធិផលនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែនេះ ជាមួយនឹងការរៀបចំសណ្តាប់ធ្នាប់សាធារណៈក្នុងក្រុងសៀមរាប ការដាក់ស្លាកឈ្មោះផ្លូវក្នុងក្រុងសៀមរាប និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងតំបន់រមណីដ្ឋានអង្គរ។

ជាមួយគ្នានេះផងដែរ រដ្ឋបាលខេត្តសៀមរាប ក៏បានទទួលនូវគម្រោងជំនួយកិច្ចសហប្រតិបត្តិការបច្ចេកទេសពីសំណាក់ទីភ្នាក់សហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) និងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍របស់ប្រទេសជប៉ុន ទៅលើការរៀបចំទីក្រុងឆ្លាតវៃអាស៊ាន(SMART CITY) ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ហើយដែលរហូតមកទល់ពេលនេះ យើងបានរៀបចំ និងដាក់ឲ្យអនុវត្តនូវផែនទីចង្អុលផ្លូវសម្រាប់ការកសាងទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាប ខេត្តសៀមរាប ។ ហើយនៅក្នុងផែនទីចង្អុលផ្លូវនោះ គឺបានផ្តោតទៅលើការដោះស្រាយនូវបញ្ហាប្រឈមនានា ដែលកំពុងតែកើតមានឡើងក្នុងក្រុងសៀមរាប តាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យាឌីជីថល ក្នុងផ្នែកសំខាន់ៗចំនួន ៤គឺ ១.ផែ្នកទេសចរណ៍ឆ្លាតវៃ ២.ផ្នែកចល័តឆ្លាតវៃ ៣.ផ្នែកសន្តិសុខឆ្លាតវៃ និង៤.ផ្នែកគ្រប់គ្រងកាកសំណល់ឆ្លាតវៃ។

ជាមួយគ្នានេះផងដែរ រដ្ឋបាលខេត្ត និងអាជ្ញាធរជាតិអប្សរា ក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធ ក៏កំពុងយកចិត្តទុកដាក់ក្នុងការពិនិត្យ និងរៀបចំគោលដៅសក្តានុពលទេសចរណ៍ថ្មីៗ នៅតាមបណ្តាស្រុកនានានៃខេត្តសៀមរាប ព្រមទាំងជំរុញលើកទឹកចិត្តអ្នកវិនិយោគិនក្នុងការវិនិយោគលើវិស័យទេសចរណ៍ក្នុងខេត្ត ជាពិសេស គឺការបង្កើតនូវផលិតផលទេសចរណ៍ថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យធ្វើដំណើរមកទស្សនាកម្សាន្ត និងស្នាក់នៅសម្រាកលំហែរ កាយនៅតាមតំបន់រមនីយដ្ឋានថ្មីៗទាំងនោះបន្ថែមទៀត ក្រៅពីតំបន់រមណីដ្ឋានអង្គរ។

ឯកឧត្តម អភិបាលរងខេត្ត ក៏បានលើកឡើងផងដែរថា ទន្ទឹមនឹងការងើបឡើងវិញជាបណ្តើរៗ នៃវិស័យទេសចរណ៍សម្រាប់ខេត្តសៀមរាបនេះ គឺទាមទារឱ្យមានការបណ្តុះបណ្តាលនូវសមត្ថភាពជំនាញដល់បុគ្គលិក ដែលកំពុងបម្រើការក្នុងវិស័យទេសចរណ៍ ដែលវាជាមូលដ្ឋានយុទ្ធសាស្ត្រនៃការពង្រឹងគុណភាពសេវាកម្ម និងការផ្តល់សេវាប្រកបដោយសេចក្តីពេញចិត្តដល់ភ្ញៀវទេសចរ ជាពិសេស គឺបានបង្កើននូវផលិតភាពការងារ ពង្រឹងឧត្តមភាពប្រកួតប្រជែង ជំរុញការបង្កើតថ្មី និងភាពច្នៃប្រឌិតខ្ពស់សម្រាប់បុគ្គលិក។

ដូចនេះ សិក្ខាសាលាផ្សព្វផ្សាយវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ចនាពេលនេះ គឺពិតជាមានសារៈសំខាន់ និងភាពចាំបាច់ខ្លាំងណាស់សម្រាប់ទ្រទ្រង់ដល់វិស័យទេសចរណ៍ខេត្តសៀមរាបដោយក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ បុគ្គលិកជំនាញដែលធ្លាប់បម្រើការក្នុងវិស័យទេសចរណ៍បានងាកទៅបម្រើការនៅក្នុងវិស័យផ្សេងដែលមិនមែនជាជំនាញរបស់ខ្លួន ដែលធ្វើឱ្យធនធានមនុស្សក្នុងវិស័យទេសចរណ៍ខេត្តសៀមរាបបានទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំង។

ម្យ៉ាងវិញទៀត តាមរយៈសិក្ខាសាលាផ្សព្វផ្សាយស្តីពីវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ចហូកានាពេលនេះ គឺបានឆ្លុះបញ្ចាំងពីការត្រៀមខ្លួនយ៉ាងពេញលេញរបស់យើងទាំងអស់គ្នា ក្នុងការទទួលភ្ញៀវទេសចរ ដែលនឹងចូលមកទស្សនាខេត្តសៀមរាបនាពេលខាងមុខ ជាពិសេសក្នុងឆ្នាំ២០២៣ ខាងមុខជាឆ្នាំដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម៕

អត្ថបទដែលជាប់ទាក់ទង