**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ

បទវិភាគ៖អាហារកំប៉ុងដែលត្រូវបានចាក់សោក្នុងប្រអប់បង្ការការលួចជាស្រមោលនៃវិបត្តិជាតិអាមេរិក


សាច់កំប៉ុងដែលមានតម្លៃត្រឹមតែ៣,៩៩ដុល្លារអាមេរិកត្រូវគេលក់ដោយចាក់សោក្នុងប្រអប់បង្ការការលួច?ហាងលក់ទំនិញមួយចំនួនត្រូវចោរលួច៤ដងក្នុងពេលតែមួយយប់?រឿងដែលនឹកស្មានមិនដល់ទាំងនេះក៏បានកើតឡើងនៅក្រុងញូវយ៉កដែលជាទីក្រុងធំទីមួយរបស់សហរដ្ឋអាមេរិក ។ តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានក្នុងតំបន់ឱ្យដឹងថា ពេលថ្មីៗកន្លងទៅនេះ ករណីបទឧក្រិដ្ឋលួចនៅក្រុងញូវយ៉កបានកើនឡើងយ៉ាងខ្លាំង ដូច្នេះ ហាងលក់ទំនិញនិងផ្សារទំនើបមួយចំនួនបានចាត់វិធានការការពារខ្លួនដោយខានពុំបាន ឧទាហរណ៍ដូចជាចាក់សោឱ្យទំនិញតម្លៃថោកមានសាច់កំប៉ុង ថ្នាំដុសធ្មេញនិងសាប៊ូជាដើម ។ អត្ថបទបង្ហាញថា ទិដ្ឋភាពនេះជាស្រមោលនៃវិបត្តិជាតិអាមេរិក ។
បច្ចុប្បន្ននេះ វិបត្តិអត្រាបទឧក្រិដ្ឋខ្ពស់មួយលើកកំពុងរីករាលដាលនៅទូទាំងសហរដ្ឋអាមេរិក ។ ក្រៅពីសំណុំរឿងលួចបានកើនឡើង អំពើហិង្សាដោយកាំភ្លើងនិងបទឧក្រិដ្ឋចងគំនុំក៏បានក្លាយជាសុបិនអាក្រក់របស់ជនជាតិអាមេរិកផងដែរ ។ ពេលថ្មីៗកន្លងទៅនេះ វិទ្យុផ្សាយសំឡេងសាធារណៈជាតិអាមេរិកបានផ្សាយដំណឹងឱ្យដឹងថា អ្នកធ្វើការនៅវិថី Wall Street មួយចំនួនមិនចង់វិលត្រឡប់ទៅការិយាល័យវិញដោយសារកើតបទឧក្រិដ្ឋជាច្រើន ហើយឧត្តមមន្រ្តីនៃក្រុមហ៊ុនត្រូវជួយពួកគេពុះពារភាពភ័យខ្លាចផ្លូវចិត្តបែបនេះ ។
ភាពភ័យខ្លាចផ្លូវចិត្តបែបនេះមិនមែនកើតឡើងដោយគ្មានមូលហេតុនោះទេ ។ តាមរបាយការណ៍អំពីបទឧក្រិដ្ឋពាក់កណ្តាលឆ្នាំ២០២២របស់សហរដ្ឋអាមេរិកដែលប្រកាសដោយគណៈកម្មាធិការយុត្តិធម៌ព្រហ្មទណ្ឌដែលជាអង្គការមិនចូលរួមគណបក្សណាមួយរបស់សហរដ្ឋអាមេរិកនៅពេលថ្មីៗកន្លងទៅនេះឱ្យដឹងថា បើមើលពីទិន្នន័យឆមាសទីមួយដែលបូករួមទាំងទីក្រុងចំនួន២៣ទូទាំងសហរដ្ឋអាមេរិក តួលេខនៃករណីប្រហារជីវិតបានកើនឡើង៣៩ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០១៩ ។ ក្រៅពីនេះ ក្នុងចំណោមទីក្រុងសំខាន់ៗចំនួន២៩របស់សហរដ្ឋអាមេរិក បទឧក្រិដ្ឋដែលធ្វើឱ្យមនុស្សរងរបួសធ្ងន់និងបទឧក្រិដ្ឋឆក់ប្លន់បានកើនឡើង៤ភាគរយនិង១៩ភាគរយដោយឡែកពីគ្នា ហើយបទឧក្រិដ្ឋខាងទ្រព្យសម្បត្តិបានកើនឡើង៦ភាគរយ ចំណែកឯបទឧក្រិដ្ឋលួចបានកើនឡើង២០ភាគរយ ។
អត្រាបទឧក្រិដ្ឋខ្ពស់ជាជំងឺរ៉ាំរ៉ៃនៃសង្គមអាមេរិក ដែលកកើតឡើងដោយសារបញ្ហាជាច្រើនដូចជាអំពើហិង្សាដោយកាំភ្លើង ការរើសអើងខាងពូជសាសន៍ គម្លាតឆ្ងាយដាច់ពីគ្នារវាងអ្នកក្រនិងអ្នកមាននិងភាពអយុត្តិធម៌ផ្នែកច្បាប់ជាដើម ។
ពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ទទួលភាពបរាជ័យដែលបង្កផលប៉ះពាល់ដល់សង្គម ដល់ទំនាស់ក្នុងសង្គមក្នុងរយៈពេលយូរកាន់តែលេចធ្លោ រដ្ឋាភិបាលអាមេរិកដឹងច្បាស់លាស់ពីមូលហេតុដែលបណ្តាលឱ្យបទឧក្រិដ្ឋបានកើនឡើងយ៉ាងខ្លាំង ប៉ុន្តែធ្វើពុតជាគជាថ្លង់ ។ ពិតមែនតែចំនួនប្រជាជនអាមេរិកគ្រាន់តែត្រូវជា៥ភាគរយនៃចំនួនប្រជាជនសរុបទូទាំងពិភពលោកក៏ដោយ ក៏ប៉ុន្តែចំនួនអ្នកទោសត្រូវជា២៥ភាគរយនៃពិភពលោក ។ ដូច្នេះ អត្រាចាប់ឃុំនៅសហរដ្ឋអាមេរិកត្រូវជា៥ដងនៃអត្រាចាប់ឃុំឃាំងគិតជាមធ្យមនៅទូទាំងពិភពលោក ។
ក្នុងនាមជាមហាអំណាចតែមួយគត់លើទូទាំងពិភពលោក តែអ្នកផងទាំងពួងបានរស់នៅក្នុងភាពភ័យខ្លាចដែលអសន្តិសុខ ។ នេះជាភាពបរាជ័យនៃអភិបាលកិច្ចរបស់រដ្ឋាភិបាលអាមេរិក ហើយក៏ជាស្នាមប្រឡាក់នៃសិទ្ធិមនុស្សបែបអាមេរិកផងដែរ ។
ដើម្បីការពារខ្លួនឯង ជនជាតិអាមេរិកកាន់តែច្រើនឡើងៗបានទិញកាំភ្លើង ប៉ុន្តែ ក្នុងពេលដំណាលគ្នានេះក៏នាំឱ្យមនុស្សកាន់តែច្រើនព្រួយបារម្ភចំពោះសុវត្ថិភាព ពោលគឺបង្កើតជាដំណើរវិលជុំដ៏អាក្រក់មួយ ។ មិនដឹងថា តើសហរដ្ឋអាមេរិកដែលជាប្រទេសមហាអំណាចលេខមួយនេះបានគិតថា ប្រទេសខ្លួនអាចឆ្លងកាត់វិបត្តិជាតិលើកនេះឬអត់? អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន

អត្ថបទដែលជាប់ទាក់ទង