**លោក ម៉េ​ង​​ ស្រ៊ុន​​​​​ ​ដឹកនាំ​ក្រុម​ការងារចុះ​សួរ​សុខទុក្ខ​លោកស្រី តិច ស្រីភ័ស្ត ត្រូវជាភរិយារបស់ លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ​ កំពុងសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យគ្លីនិកក្បាលថ្នល់​​​ រាជធានី​ភ្នំពេញ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​​​ ១,១០៤.០០០រៀល​ ក្នុងការឧបត្ថម្ភ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន**អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋជាគ្រួសារកងទ័ពជួរមុខចំនួន២៥០គ្រួសារ នៅតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ

បទវិភាគ៖រឿងរបស់ចិនចាំបាច់ត្រូវសម្រេចដោយប្រជាជនចិនខ្លួនឯង


ក្នុងសៀវភៅសស្តីពី«បញ្ហាតៃវ៉ាន់និងបុព្វហេតុបង្រួបបង្រួមប្រទេសចិននៅយុគសម័យថ្មី» ដែលប្រទេសចិនបានចេញផ្សាយកាលពីថ្ងៃទី១០ ខែកក្កដា មានពាក្យមួយឃ្លាថា “រឿងរបស់ចិនចាំបាច់ត្រូវសម្រេចដោយប្រជាជនចិនខ្លួនឯង” ។ ពាក្យដ៏ម៉ឺងមាត់នេះបានបញ្ចេញសញ្ញាយ៉ាងច្បាស់ថា បញ្ហាតៃវ៉ាន់ជាកិច្ចការផ្ទៃក្នុងរបស់ចិន ពាក់ព័ន្ធដល់ផលប្រយោជន៍ជាស្នូលរបស់ចិននិងមនោសញ្ចេតនាជនជាតិរបស់ប្រជាជនចិន មិនអនុញ្ញាតឱ្យកម្លាំងខាងក្រៅណាមួយមកជ្រៀតជ្រែកជាដាច់ខាត ។
ប្រទេសចិនចេញផ្សាយសៀវភៅសមិនគ្រាន់តែជាការតបតវិញយ៉ាងខ្លាំងក្លាចំពោះដំណើរទស្សនកិច្ចនៅតៃវ៉ាន់របស់លោកស្រី Pelosi ប៉ុណ្ណោះទេ ថែមទាំងក៏បានបង្ហាញឱ្យឃើញនូវយុទ្ធសាស្ត្រជាទូទៅរបស់ប្រទេសចិនសម្រាប់សម្រេចបញ្ហាតៃវ៉ាន់ក្នុងយុគសម័យថ្មីផងដែរហើយក៏បានបំពេញបន្ថែមកម្លាំងចលករដល់វិបុលភាពនិងស្ថិរភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក រហូតដល់ពិភពលោកទាំងមូលផងដែរ ។
តើគោលការណ៍ប្រទេសចិនតែមួយជាអ្វី ? ចម្លើយមានតែមួយគឺ៖ នៅលើពិភពលោកមានប្រទេសចិនតែមួយ តៃវ៉ាន់ជាចំណែកមួយរបស់ប្រទេសចិនដែលមិនអាចពុះបំបែកបាន សាធារណរដ្ឋប្រជាមានិតចិនជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ដែលអាចតំណាងឱ្យប្រទេសចិនទាំងមូល ។ សំដៅចំពោះដំណើរទស្សនកិច្ចនៅតៃវ៉ាន់របស់លោកស្រី Pelosi ប្រទេសចំនួនជាង១៧០ និងអង្គការអន្តរជាតិជាច្រើនបានសម្តែងការគាំទ្រដល់គោលជំហររបស់ចិន និងគាំទ្រគោលការណ៍ប្រទេសចិនតែមួយ ប្រការនេះបានបង្ហាញយ៉ាងពេញលេញថា បញ្ហាតៃវ៉ាន់មានប្រវត្តិសាស្ត្រយ៉ាងច្បាស់លាស់ មានការពិតជាក់ស្តែងនិងភាពយុតិ្តធម៌យ៉ាងច្បាស់លាស់ផងដែរ ។
ក្នុងនាមជាបញ្ហាដែលបន្សល់ទុកពីសង្គ្រាមក្នុងស្រុកចិន គិតរហូតដល់បច្ចុប្បន្ននេះ បញ្ហាតៃវ៉ាន់នៅមិនទាន់ដោះស្រាយនៅឡើយទេ មូលហេតុសំខាន់គឺដោយមកពីរងការប៉ះពាល់ពីកម្លាំងខាងក្រៅ ពោលគឺរងការរារាំងពីអាមេរិក ។ បន្ទាប់ពីចិននិងអាមេរិកបានបង្កើតទំនាក់ទំនងការទូត អាមេរិកបានប្រឌិតអ្វីដែលហៅថា “ច្បាប់ស្តីពីទំនាក់ទំនងជាមួយតៃវ៉ាន់” និង “ការធានា៦ចំណុចចំពោះតៃវ៉ាន់ ” ក្នុងន័យបង្កបង្កើត “លេសខាងផ្លូវច្បាប់” សម្រាប់ឃុបឃិតជាមួយកម្លាំង “អបគមន៍តៃវ៉ាន់”និងបង្ករឿងហេតុ ។
ប៉ុន្មានឆ្នាំកន្លងមក ទង្វើរបស់អាមេរិកដែលចង់សាបសូន្យនិងបដិសេធគោលការណ៍ប្រទេសចិនតែមួយមានភាពកាន់តែលេចធ្លោ ។ ចាប់ពីបានជំរុញការលក់អាវុធទៅឱ្យតៃវ៉ាន់ឥតឈប់ឈរ ដល់ជួយតៃវ៉ាន់ពង្រីកអ្វីដែលហៅថា “ចន្លោះអន្តរជាតិ” រហូតដល់បណ្តែតបណ្តោយញុះញង់ឱ្យលោកស្រី Pelosi ជាដើមធ្វើដំណើរទស្សនកិច្ចនៅតៃវ៉ាន់ អាមេរិកបានបង្កឧបសគ្គជាបន្តបន្ទាប់ដើម្បីទប់ស្កាត់ប្រទេសចិនសម្រេចបាននូវការបង្រួបបង្រួម ដូច្នេះ អាមេរិកបានក្លាយជាអ្នកបំផ្លិចបំផ្លាញសន្តិភាពដ៏ធំបំផុតនៅតំបន់ច្រកសមុទ្រតៃវ៉ាន់ទៅហើយ ។
សៀវភៅសនេះបានគ្រោងជាប្រព័ន្ធជាលើកដំបូងនូវអនាគតនៃការសម្រេចបាននូវការបង្រួបបង្រួមត្រើយទាំងសងខាង តាមគោលការណ៍ប្រទេសមួយមានប្រព័ន្ធគ្រប់គ្រងពីរ ក្នុងនោះបូករួមទាំងចន្លោះអភិវឌ្ឍន៍តៃវ៉ាន់នឹងមានភាពកាន់តែទូលំទូលាយ ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ជនរួមជាតិតៃវ៉ាន់នឹងទទួលបានការធានាយ៉ាងពេញលេញ រួមគ្នាជំរុញភាពរុងរឿងនិងថ្កុំថ្កើងរបស់ប្រជាជាតិចិន និងមានអំណោយផលដល់សន្តិភាពនិងវឌ្ឍនភាពរបស់តំបន់អាស៊ីប៉ាស៊ីហ្វិក រហូតដល់ពិភពលោកទាំងមូលជាដើម ។
រឿងរបស់ចិនចាំបាច់ត្រូវសម្រេចដោយប្រជាជនចិនខ្លួនឯង ។ ប្រទេសចិនពិតជានឹងសម្រេចបាននូវភារកិច្ចជាប្រវត្តិសាស្ត្រនៃបង្រួបបង្រួមជាក់ជាមិនខាន បើសិនជាអ្នកដែលលេងឧបាយកល “ស្វែងរកឯករាជ្យតៃវ៉ាន់ដោយពឹងផ្អែកអាមេរិក” និង “ទប់ស្កាត់ប្រទេសចិនដោយយកបញ្ហាតៃវ៉ាន់ធ្វើជាលេស” មិនអាចមើលឃើញនិន្នាការប្រវត្តិសាស្ត្រនេះឱ្យបានច្បាស់ នោះគួរតែអានសៀវភៅសនេះឱ្យបានល្អ និងត្រូវរៀនមេរៀនប្រវត្តិសាស្ត្រជាថ្មីម្តងទៀត ៕ វិទ្យុមិត្តភាពកម្ពុជាចិន

អត្ថបទដែលជាប់ទាក់ទង