**ពិធីបិទដំណើរការចុះតាមដានត្រួតពិនិត្យនិងគាំទ្រដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល**គណៈកម្មការទី៥ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ចំនួន៤**លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារបន្ត**ឆាប់ៗនេះ ក្រសួង ស្ថាប័ន នឹងមានថ្នាលឌីជីថលផ្លូវការ ដើម្បីជួយជំរុញដល់ការងារបញ្ជូន-ទទួលឯកសារ**សម្តេចតេជោ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តមណ្ឌលគិរី ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់**អង្គការសង្គមស៊ីវិល​ខេត្តតាកែវ គាំទ្របរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋាន**លោកបណ្ឌិតជា មុនីឫទ្ធិ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន**សម្តេច ម៉ែន សំអន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន**កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»**វិចារណកថា! ដើមឈើ៖ គ្រឹះនៃជីវៈចម្រុះ និងជីវិត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៦**លោក អ៊ួង ចន្ធី ដឹកនាំកិច្ច​ប្រជុំ​ ដើម្បី​ពិភាក្សា​ទៅលើលទ្ធផល និងបញ្ហាប្រឈម​នៃការ​ធ្វើ​បច្ចុប្បន្ន​ភាព​ និង​បញ្ចូល​ទិន្នន័យមន្រ្តីទៅក្នុងប្រព័ន្ធទិន្នន័យរបស់ក្រសួងមុខងារសាធារណ:**ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីសកម្មភាពការងារគ្រប់គ្រងគ្រោះមហន្តរាយប្រចាំឆមាសទី១ និងទិសដៅបន្តអនុវត្តឆមាសទី២ ឆ្នាំ២០២៦**សម្ដេចធិបតី៖ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជាតិលេខ៧ គឺជាមរតករបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា**សម្ដេចធិបតី ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវថ្នល់ទាំងអស់គ្នា**សម្ដេចធិបតី៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ដោយសារផ្លូវជាតិលេខ៧**សម្ដេចធិបតី៖ ចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក «ផ្លូវ» ជា «សរសៃឈាមនៃសេដ្ឋកិច្ចជាតិ»**សម្ដេចធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នៅតែបន្តដំណើរការសាងសង់

ឯកឧត្តម វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆមាសទី១ និងលើកទិសដៅការងារបន្ត និងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧


កំពង់ធំ៖ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត សមាជិកគណៈអចិន្ត្រៃយ៍នៃ គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្តរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកអ្នកឧកញ៉ា លោកជំទាវ ជាអនុប្រធាន សមាជិក សមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ ព្រមទាំងគណៈកម្មាធិការគណបក្ស និងសាខាគណបក្សជាច្រើនរូប។

ឯកឧត្តម វង្សី វិស្សុត បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សចុះមូលដ្ឋាន ទាំងក្រុមការងារខ្សែបណ្តោយ និងក្រុមការងារខ្សែទទឹងតាមវិស័យទាំង៨ ក៏ដូចជាគណបក្សមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំរួមគ្នាធ្វើឱ្យខេត្តកំពង់ធំកំពុងមានចលនការ វិជ្ជមានទៅមុខ ក្នុងដំណើរឆ្ពោះទៅសម្រេចបាននូវសមិទ្ធផលថ្មីបន្ថែមទៀត ជូនដល់ខេត្ត និងប្រជាជនខេត្តកំពង់ធំ ទាំងការអភិវឌ្ឍមូលដ្ឋាន ទាំងសតិអារម្មណ៍របស់ប្រជាជន ដែលជាចំណែកមួយយ៉ាងសំខាន់នៃបុព្វហេតុ ឧត្តមគតិ និងបេសកកម្មរបស់គណបក្សប្រជាជនកម្ពុជា ដោយម្ខាងបម្រើប្រជាជន និងម្ខាងទៀតខិតខំពង្រឹងនិងពង្រីកការជឿជាក់ និងការគាំទ្រ ក្នុងគោលដៅសម្រេចឱ្យបាននូវចក្ខុវិស័យរបស់ សម្ដេចតេជោ ហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត «ប្រែក្លាយខេត្តកំពង់ធំ ឱ្យទៅជាបង្គោលនិងមូលដ្ឋានគាំទ្រដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា» និង «លែងឱ្យខេត្តកំពង់ធំ ជាខេត្តទៅហួស មកហួសទៀត ទាំងគម្រោងអភិ វឌ្ឍ ន៍ វិ និ យោគ ពាណិជ្ជកម្ម និងទេសចរណ៍»។

ឯកឧត្តម វង្សី វិស្សុត បានផ្តល់ការណែនាំដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ក្នុងការចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាព ចាប់ពីពេលនេះតទៅ នូវផែនការសកម្មភាពសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ដោយមិនត្រូវមើលស្រាលសភាពការណ៍នោះទេ ព្រោះយើង កំពុងស្ថិតក្នុងបរិការណ៍ដែលខុសពីបរិការណ៍នៃការបោះឆ្នោតលើកមុនៗ។

ឯកឧត្តមបានបន្តថា ការផ្លាស់ប្តូរជារចនាសម្ព័ន្ធ របស់អ្នកបោះឆ្នោត និងបញ្ហាធំៗដែលយើងជួបប្រទះជាបន្តបន្ទាប់ និងមិនធ្លាប់មានពីមុនមក ដូចជា បញ្ហាទំនាស់ព្រំដែន ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងបញ្ហាសេដ្ឋកិច្ចនិងជីវភាពប្រជាជន នឹងអាចជះឥទ្ធិពលដល់ការបោះឆ្នោត។ ដូចនេះ ទាមទារឱ្យយើងត្រូវធ្វើសកម្មភាពជាក់ស្តែង និងត្រូវខិតខំពន្យល់ប្រជាជនយើងឱ្យបានយល់ច្បាស់លាស់ ដើម្បីម្ខាងធានារក្សានូវសាមគ្គីភាពនិងឯកភាពជាតិជាធ្លុងមួយផង និងម្ខាងទៀតពង្រឹងភាពធន់នៃសេដ្ឋកិច្ចនិងការលើកកម្ពស់ជីវភាពប្រជាជន។

ឯកឧត្តម វង្សី វិស្សុត បានបន្តលើកឡើងថា ការបោះឆ្នោតឆ្នាំ២០២៧ខាងមុខនេះ គឺជាវិញ្ញាសាសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ការបោះឆ្នោតសកលឆ្នាំ២០២៨ ហើយក៏នឹងកំណត់ការឈរជើងរបស់គណបក្សយើងរយៈពេលយូរអង្វែងផងដែរ។ ដូច្នេះយើងគឺត្រូវបន្តគ្រប់គ្រងឱ្យបានទាំង បរិការណ៍រួម និងបរិការណ៍ក្នុងខេត្តកំពង់ធំយើង។ ការណ៍នេះទាមទារឱ្យយើងត្រូវចេះធ្វើការវាយតម្លៃសភាពការណ៍ តាមឃុំ-សង្កាត់នីមួយៗ ដោយពិនិត្យមើលទៅលើទិដ្ឋភាពរួម ចំណុចខ្លាំង ចំណុចខ្សោយ និងហានិភ័យធំៗ ដើម្បីកំណត់ឫសគល់នៃបញ្ហាជាក់ស្ដែង ហើយដាក់ចេញនូវវិធានការចាំបាច់និងមុតស្រួច ដើម្បីដោះស្រាយ ឱ្យចំបេះដូង និងអារម្មណ៍របស់ប្រជាជន ព្រមទាំងជះឥទ្ធិពលដល់ការបោះឆ្នោត។

អត្ថបទដែលជាប់ទាក់ទង