**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ**ថៃ៖ ជនល្មើសឆបោកអនឡាញ ជិត៣០ ០០០នាក់ ត្រូវបានចាប់ខ្លួន ក្នុងរយៈពេល៩ខែកន្លងមកនេះ**ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូត សម្រាប់ពលរដ្ឋទាំងអស់ទូទាំងប្រទេស**មជ្ឈមណ្ឌលជំនួយ និងជំនួយមនុស្សធម៌របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បាននិងកំពុងពង្រីកការគាំទ្រ និងទ្រទ្រង់ ផ្គត់ផ្គង់ដល់ជនភៀសខ្លួននៅទូទាំងពិភពលោក**បង់ក្លាដែសចេញបញ្ជាការដាក់ពង្រាយកងទ័ព នៅក្នុងរដ្ឋធានី Dhaka និងទីក្រុង ៥ផ្សេងទៀត ស្របពេលដែលអាជ្ញាធរបានបង្កើនការធានាសន្តិសុខ មុនគម្រប់ខួបនៃការបង្កើតបក្ស Awami League**លីបង់កំពុងឈានទៅជុំថ្មីនៃកិច្ចចរចាជាមួយអ៉ីស្រាអែល**កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន**ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសម្ពោធបណ្ណាល័យមរតកក្រមង៉ុយ ចំនួន២ទីតាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ**កុងហ្គោប្រកាសថា ចំនួនករណីជំងឺអេបូឡាបានបន្តកើនឡើងដល់១០៤៨នាក់ ក្នុងនោះ​មានអ្នកស្លាប់២៦៧នាក់**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នាំយកសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនក្រុមគ្រួសារសពឧបាសិក លី ផលគុន ដែលត្រូវជាឪពុកក្មេង ឯកឧត្តម សុខ សុមនា**មេដឹកនាំកូរ៉េខាងជើង៖ ការអនុវត្តឋានៈជារដ្ឋនុយក្លេអ៊ែរនៃគឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយស្ថានការណ៍សន្តិសុខសកលដ៏ស្មុគស្មាញ និងមិនអាចព្យាករបាន**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»

មេដឹកនាំប្រជាជន ៖ រូបថតឆ្លុះបញ្ចាំងពីបំណងដើមដ៏រឹងមាំដូចគ្នា

លោក Xi Zhongxun ជាឪពុកបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើលោកXi Jinping ជាកូនបុ្រស។ កើតក្នុងគ្រួសារកសិករមួយនៅស្រុក Fuping ខេត្ត Shaanxi លោក Xi Zhongxun ពូកែធ្វើការងារកសិកម្ម។ នៅពេលដែលលោកបម្រើការជាលេខាធិការបក្សនៅតំបន់ Guanzhong លោកបានជីករូងភ្នំពីរផ្ទាល់ខ្លួនសម្រាប់ទាំងលំនៅដ្ឋាន និងការិយាល័យរបស់លោក។
“ខ្ញុំជាកូនប្រុសរបស់កសិករ” គឺជាឃ្លាមួយដែលលោក Xi Zhongxun តែងតែនិយាយនៅផ្ទះ។ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ លោកបានរក្សាអត្តចរិតជាប្រជាពលករ។ អត្តចរិតរប់លោកឪពុក បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវិតរបស់លោក Xi Jinping។
នៅដើមឆ្នាំ ១៩៦៩ លោក Xi Jinping ដែលមិនទាន់មានអាយុ ១៦ ឆ្នាំផងនោះ បានស្នើសុំធ្វើការនៅជនបទភាគខាងជើងខេត្ត Shaanxi ។ នៅក្នុងឆ្នាំទាំងនោះ លោកបានធ្វើស្រែចម្ការ ដឹកធ្យូងថ្ម សាងសង់ទំនប់ ដឹកលាមក។ល។ លោកបានធ្វើការនិងរស់នៅជាមួយអ្នកភូមិ Liangjiahe។ ក្នុងរយៈពេលត្រឹមតែប៉ុន្មានឆ្នាំប៉ុណ្ណោះ លោកបានវិវឌ្ឍពីក្មេងប្រុសទីក្រុងទៅជាអ្នកពូកែធ្វើការងារកសិកម្មម្នាក់។
នៅពេលដែលលោក Xi Jinping ចាកចេញពីតំបន់ខ្ពង់រាបក្នុងអាយុ ២២ ឆ្នាំ លោកបានកំណត់គោលដៅជីវិតដ៏រឹងមាំមួយរួចទៅហើយ គឺ “ធ្វើរឿងជាក់ស្តែងសម្រាប់ប្រជាជន”។
នៅឆ្នាំ ១៩៧៨ លោក Xi Zhongxun បានឡើងកាន់តំណែងជាអភិបាលខេត្តក្វាងទុង។ ដើម្បីស្វែងយល់ពីស្ថានភាពពិតនៅតាមមូលដ្ឋាន លោកមិនត្រឹមតែធ្វើដំណើរទៅកាន់ទីក្រុង និងស្រុកទាំង ២៣ ក្នុងខេត្តក្វាងទុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតែងតែទៅផ្សារជាមួយលេខាធិការរបស់លោកដើម្បីទិញបន្លែផងដែរ។ នៅពេលណាដែលលោកបានជួបជាមួយនរណាម្នាក់ មិនថាលោកស្គាល់ពួកគេឬអត់នោះទេ លោកតែងតែជជែកជាមួយពួកគេអំពីរឿងប្រចាំថ្ងៃ ដើម្បីស្វែងយល់អំពីស្ថានភាពក្នុងវិស័យជាច្រើន។
នៅពេលនោះ លោក Xi Jinping កំពុងសិក្សានៅសាកលវិទ្យាល័យ Tsinghua ក្រុងប៉េកាំង។ ក្នុងវិស្សមកាលរដូវក្តៅ លោកបានធ្វើដំណើរទៅដល់ខេត្តក្វាងទុង ដើម្បីអមដំណើរឪពុករបស់លោកចុះទៅស្វែងយល់ពីសភាពការណ៍នៅជនបទ។ របៀបធ្វើការជាក់ស្តែងរបស់ឪពុក បានចាក់ឫសយ៉ាងស្ងៀមស្ងាត់នៅក្នុងចិត្តរបស់លោក។
នៅឆ្នាំ ១៩៨២ លោក Xi Jinping បានចាប់ផ្តើមអាជីពនយោបាយរបស់លោកនៅ ស្រុក Zhengding ។ នៅពេលនោះ លោក Xi Jinping បានបន្សល់ទុកនូវចំណាប់អារម្មណ៍ដល់មនុស្សជាច្រើនដែលថាលោក “មិនដែលអង្គុយនៅទំនេរក្នុងការិយាល័យឡើយ”។ លោកតែងតែជិះកង់ទៅជនបទដើម្បីចុះត្រួតពិនិត្យនិងស្វែងយល់ពីការងារ និងរៀបចំតុនៅតាមផ្លូវ ដើម្បីឆ្លើយសំណួររបស់មហាជននៅនឹងកន្លែង។
នៅក្នុងលិខិតអបអរសាទរខួបកំណើតជូនលោក Xi Zhongxun ជាឪពុក លោកXi Jinping បានសរសេរថា “លោកដូចជាគោចាស់មួយក្បាល ធ្វើការដោយស្ងៀមស្ងាត់សម្រាប់ប្រជាជនចិន។ រឿងនេះបានលើកទឹកចិត្តខ្ញុំឱ្យលះបង់ជីវិតដើម្បីបម្រើប្រជាជន និងសងគុណប្រទេសចិន និងពុកម៉ែបងប្អូនជនរួមជាតិរបស់ខ្ញុំដែលបានចិញ្ចឹមបីបាច់ថែរក្សាខ្ញុំ”។
ពេលថ្លែងក្នុងសុន្ទរកថាសាធារណៈលើកដំបូងបន្ទាប់ពីត្រូវបានជ្រើសតាំងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននៅឆ្នាំ ២០១២ លោក Xi Jinping បានសន្យាយ៉ាងម៉ឺងម៉ាត់ថា “បំណងប្រាថ្នារបស់ប្រជាជនចំពោះជីវិតដ៏ល្អបវរ គឺជាគោលដៅតស៊ូរបស់យើង”។
ចាប់តាំងពីយុគសម័យថ្មីមក លោកតែងតែតម្កល់ប្រជាជនជាចម្បងនៅក្នុងអភិបាលកិច្ចជាតិគ្រប់វិស័យ ដើម្បីដឹកនាំប្រជាជនទាំងអស់ឱ្យកសាងសង្គមដែលប្រជាជនមានជីវភាពធូធារបង្គួរ និងជំរុញវិបុលភាពរួមសម្រាប់ទាំងអស់គ្នាយ៉ាងប្រាកដប្រជា។ លោកបានចាត់ទុកមតិយោបល់របស់ប្រជាជនជា «ស្តង់ដារល្អបំផុត» ហើយខិតខំប្រឹងប្រែងដើម្បី«ធានាថាផ្លែផ្កានៃការអភិវឌ្ឍផ្តល់ផលប្រយោជន៍ដល់ប្រជាជនទាំងអស់ឱ្យបានកាន់តែច្រើនកាន់តែមានសមធម៌»។ល។
ពី «មេដឹកនាំមហាជន» រហូតដល់ «អ្នកបម្រើប្រជាជន» លោក Xi zhongxun និងលោក Xi Jinping ដែលជាសមាជិកបក្សកុម្មុយនីស្តចិនពីរជំនាន់ បានធ្វើការពន្យល់ដ៏រស់រវើកបំផុតអំពី «ការប្រកាន់ខ្ជាប់នូវគោលការណ៍នៃការធ្វើអភិបាលកចិ្ចដើម្បីប្រជាជន» ជាមួយនឹងចម្លើយរៀងៗខ្លួនចំពោះបញ្ហាប្រឈមនៃសម័យកាលរបស់ពួកគេ ហើយបានកំណត់ស្តង់ដារសម្រាប់សមាជិកបក្សទាំងអស់ស្តីពីការតម្កល់ប្រជាជនជាស្នូល៕

អត្ថបទដែលជាប់ទាក់ទង