**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍


‎កំពង់ស្ពឺ៖ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងយ៉ាងឱឡារិកនៅសាលប្រជុំធំអគារសាលាខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមប្រតិភូអមដំណើរ លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ព្រមទាំងមន្ត្រីរាជការយ៉ាងច្រើនកុះករ។

‎ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ លោក ជិន គួង ប្រធានមន្ទីរចាស់ ដែលបានខិតខំប្រឹងប្រែងលះបង់កម្លាំងកាយចិត្ត ក្នុងការដឹកនាំអង្គភាព និងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងខេត្តនាពេលកន្លងមក។

‎ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានសម្តែងការអបអរសាទរចំពោះ លោក ហុង ចាន់សុខា ដែលទទួលបានការទុកចិត្តពីថ្នាក់ដឹកនាំ តែងតាំងជាប្រធានមន្ទីរថ្មី និងបានផ្តល់ការណែនាំសំខាន់ៗមួយចំនួនដល់ប្រធានមន្ទីរទើបតែងតាំងថ្មី ត្រូវថែរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៅក្នុងអង្គភាព។ ត្រូវបន្តខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ លើការគ្រប់គ្រង ថែទាំ និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ឱ្យកាន់តែមានគុណភាព និងសោភ័ណភាពស្របតាមការរីកចម្រើនរបស់ខេត្ត។ និងត្រូវសហការជិតស្និទ្ធជាមួយរដ្ឋបាលខេត្ត មន្ទីរ-អង្គភាពជុំវិញ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

‎ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចូលរួមអបអរសាទរ និងផ្តល់ការណែនាំជាគន្លឹះសំខាន់ៗដល់ លោកប្រធានមន្ទីរដែលទើបតែងតាំងថ្មី ព្រមទាំងមន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញភារកិច្ចស្របតាមច្បាប់ បទដ្ឋានគតិយុត្ត និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យសាធារណការ និងដឹកជញ្ជូន។ ត្រូវពង្រឹងការត្រួតពិនិត្យ និងតាមដានរាល់ការស្ថាបនា កែលម្អ និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងខេត្ត ឱ្យស្របតាមស្តង់ដារបច្ចេកទេស ធានាបាននូវភាពរឹងមាំ និងប្រើប្រាស់បានយូរអង្វែង។ ត្រូវជម្រុញ និងលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈ (ដូចជាការធ្វើប័ណ្ណបើកបរ ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជាដើម) ជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងមានតម្លាភាព។ ត្រូវសហការជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីរឹតបន្តឹង និងទប់ស្កាត់រថយន្តដឹកទម្ងន់ហួសកម្រិតច្បាប់កំណត់ ដែលជាមូលហេតុចម្បងធ្វើឱ្យផ្លូវឆាប់ខូច។

‎ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការជឿជាក់យ៉ាងមុតមាំថា លោកប្រធានមន្ទីរថ្មី នឹងប្រើប្រាស់សមត្ថភាព ជំនាញ និងបទពិសោធន៍ដែលមាន មកដឹកនាំនិងអភិវឌ្ឍន៍អង្គភាពឱ្យកាន់តែរីកចម្រើន និងទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀតជូនខេត្តកំពង់ស្ពឺផងដែរ៕

អត្ថបទដែលជាប់ទាក់ទង