**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា**វិចារណកថា! មន្ត្រីឧទ្យានុរក្សរបស់យើងនៅសមរភូមិជួរមុខ៖ ការការពារព្រៃឈើកម្ពុជាក្នុងអំឡុងពេលមានបាតុភូតអែលនីញ៉ូ (El Niño)**អាម៉េរិក និងអ៊ីរ៉ង់ ព្រមព្រៀងគ្នាជាថ្មីដើម្បី«ផ្អាករាល់សកម្មភាពវាយប្រហារដាក់គ្នា» នៅក្នុងតំបន់ឈូងសមុទ្ទ និងត្រៀមបើកកិច្ចចរចាឡើងវិញ**ចិនបញ្ចូលក្រុមហ៊ុនរបស់ជប៉ុន ២០បន្ថែមទៀត ទៅក្នុងបញ្ជីខ្មៅ**ក្រុមអ្នកជួយសង្គ្រោះកំពុងប្រណាំងប្រជែងនឹងពេលវេលា ដើម្បីរុករកអ្នករស់រានមានជីវិតពីគ្រោះរញ្ជួយដីភ្លោះដ៏បំផ្លិចបំផ្លាញនៅវេណេស៊ុយអេឡា ស្របពេលតួលេខអ្នកស្លាប់បានបន្តហក់ឡើង**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅបន្ត របស់មន្ទីរអភិវឌ្ឃន៍ជនបទខេត្តកំពត**ទៅបង់ត្រីឃើញមេឃភ្លៀងផ្គររន្ទះរៀបនឹងត្រឡប់មកផ្ទះវិញតែអកុសលត្រូវរន្ទះបាញ់ស្លាប់នៅវាលស្រែ**ក្រសួងពាណិជ្ជកម្ម ចុះបញ្ជីជាផ្លូវការផលិតផល “ទុរេនបែកអន្លូង” ជា ម៉ាកសមូហភាព (Collective Mark) លើកកម្ពស់អត្តសញ្ញាណផលិតផលខ្មែរ និងពង្រឹងការការពារកម្មសិទ្ធិបញ្ញា**សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ផ្ទះជូនដល់អតីតយុទ្ធជន និងនិវត្តជនមានជីវភាពខ្វះខាតចំនួន ៧គ្រួសារ ស្ថិតនៅភូមិតេជោសន្តិភាព ស្រុកភ្នំស្រុក**សាលាចំណេះទូទៅ អ៊ែបភល រៀបចំកម្មវិធីប្រឡងប្រជែងសរសេរតាមអាន កម្រិតបឋមសិក្សាលើកទី១១ ក្នុងគោលបំណងដើម្បីលើកកម្ពស់អក្សរសាស្ត្រជាតិ**ឧទ្ធម្ភាគចក្រក្រុមហ៊ុនប្រេងខ្នាតយក្ស Aramco បានធ្លាក់នៅតាមបណ្តោយឆ្នេរច្រកសមុទ្រហ័រមូស បណ្តាលឱ្យជនជាតិអារ៉ាប៊ីសាអូឌីតចំនួន ១៤នាក់បាត់បង់ជីវិត**កូនប្រុសពៅលោកស្រី អ៊ុងសាន ស៊ូជី ចេញមុខអំពាវនាវយ៉ាងទទូចឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បង្ហាញភស្តុតាងជាក់លាក់ដែលបញ្ជាក់ថា ម្តាយរបស់លោកនៅមានជីវិត**ឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា

បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា

បរទេស៖ បើយោងតាមការលើកឡើងរបស់វិទ្យាស្ថានគៀល (Kiel) នៃប្រទេសអាល្លឺម៉ង់ ដែលជាស្ថាប័នតាមដានជំនួយយោធា ហិរញ្ញវត្ថុ និងមនុស្សធម៌ដល់អ៊ុយក្រែន ទម្លាយចេញនៅថ្ងៃព្រហស្បតិ៍ទី៤ ខែមិថុនា បានបញ្ជាក់ថា បច្ចុប្បន្ន វិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់ប្រទេសអ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា ដោយសារទទួលបានកញ្ចប់ថវិកាជំនួយយោធារាប់ពាន់លានដុល្លារពីបណ្តាប្រទេសនៅសហភាពអឺរ៉ុប បន្ទាប់ពីមូលនិធិឧបត្ថម្ភពីសហរដ្ឋអាម៉េរិកត្រូវបានបញ្ចប់។

ក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០២៦នេះ ១២ភាគរយនៃជំនួយយោធារបស់សហភាពអឺរ៉ុបទៅកាន់អ៊ុយក្រែន ត្រូវបានបែងចែកសម្រាប់ការផលិតដ្រូន។ ក្នុងចំណោមជំនួយយោធាចំនួន១៤,៣ពាន់លានដុល្លារ ដែលត្រូវបានបែងចែកដោយបណ្តាប្រទេសអឺរ៉ុបចាប់ពីខែមករា ដល់ខែមេសា មានទឹកប្រាក់ចំនួន១,៧៤ពាន់លានដុល្លារ ត្រូវបានកំណត់ទុកសម្រាប់តែការផលិតដ្រូន។

កញ្ចប់ថវិកាជំនួយ ដែលបែងចែកសម្រាប់ដ្រូនបានកើនឡើងឡើង៣ដងនៅចន្លោះឆ្នាំ២០២២ ដល់ឆ្នាំ២០២៦ ដោយនិន្នាការនេះ បានបន្តកើនឡើងយ៉ាងលឿននៅក្នុងខែមីនា និងមេសា។ ចក្រភពអង់គ្លេស បានប្រកាសកាលពីថ្ងៃទី១៥ ខែមេសាកន្លងទៅថា នឹងផ្តល់ដ្រូនចំនួន១២០០០០គ្រឿង ដល់អ៊ុយក្រែន។

ចំណែកប្រទេសអាល្លឺម៉ង់ និងន័រវែស ក្នុងមួយប្រទេសៗបានផ្តល់ថវិកាចំនួន៥៨០លានដុល្លារ ហើយប្រទេសហូឡង់បានផ្តល់២៩០លានដុល្លារ ដើម្បីជួយអ៊ុយក្រែនក្នុងការទិញយកអាវុធសម័យទំនើបទាំងនេះ ដែលបានក្លាយជាឧបករណ៍ដ៏សំខាន់មិនអាចខ្វះបាន ក្នុងការវាយបកទៅនឹងការវាយប្រហាររបស់រុស្ស៊ី។ អ៊ុយក្រែន បានអះអាងថា ខ្លួនកំពុងក្លាយជាប្រទេសឯកទេសឈានមុខគេលើពិភពលោក ខាងផ្នែកដ្រូន។

ជាមួយគ្នានេះដែរ ចំនួននៃបណ្តាប្រទេសក្នុងតំន់អឺរ៉ុបកាន់តែច្រើនឡើង ដូចជា៖ ហ្វាំងឡង់ ដាណឺម៉ាក និងអង់គ្លេស កំពុងផលិតដ្រូនសម្រាប់ផ្គត់ផ្គង់ក្នុងជម្លោះដ៏រ៉ាំរ៉ៃនេះ ជាមួយក្រុមហ៊ុនអ៊ុយក្រែន ដែលកំពុងផ្លាស់ប្ដូរទីតាំងផលិតកម្មមួយផ្នែករបស់ពួកគេទៅកាន់ប្រទេសសម្ព័ន្ធមិត្ត។

ជាចុងក្រោយ លោក គ្រីស្តូហ្វ ត្រេបេស (Christophe Trebesch) នាយកផ្នែកស្រាវជ្រាវនៅវិទ្យាស្ថានគៀល បានអះអាងថា៖«ម្ចាស់ជំនួយអឺរ៉ុប ឥឡូវនេះ កំពុងឈានជើងចូលទៅក្នុងការផ្ដល់ហិរញ្ញប្បទាន និងការផលិតដ្រូនក្នុងទំហំទ្រង់ទ្រាយធំ»៕

អត្ថបទដែលជាប់ទាក់ទង