**ពិធីបិទដំណើរការចុះតាមដានត្រួតពិនិត្យនិងគាំទ្រដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល**គណៈកម្មការទី៥ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ចំនួន៤**លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារបន្ត**ឆាប់ៗនេះ ក្រសួង ស្ថាប័ន នឹងមានថ្នាលឌីជីថលផ្លូវការ ដើម្បីជួយជំរុញដល់ការងារបញ្ជូន-ទទួលឯកសារ**សម្តេចតេជោ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តមណ្ឌលគិរី ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់**អង្គការសង្គមស៊ីវិល​ខេត្តតាកែវ គាំទ្របរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋាន**លោកបណ្ឌិតជា មុនីឫទ្ធិ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន**សម្តេច ម៉ែន សំអន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន**កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»**វិចារណកថា! ដើមឈើ៖ គ្រឹះនៃជីវៈចម្រុះ និងជីវិត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៦**លោក អ៊ួង ចន្ធី ដឹកនាំកិច្ច​ប្រជុំ​ ដើម្បី​ពិភាក្សា​ទៅលើលទ្ធផល និងបញ្ហាប្រឈម​នៃការ​ធ្វើ​បច្ចុប្បន្ន​ភាព​ និង​បញ្ចូល​ទិន្នន័យមន្រ្តីទៅក្នុងប្រព័ន្ធទិន្នន័យរបស់ក្រសួងមុខងារសាធារណ:**ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីសកម្មភាពការងារគ្រប់គ្រងគ្រោះមហន្តរាយប្រចាំឆមាសទី១ និងទិសដៅបន្តអនុវត្តឆមាសទី២ ឆ្នាំ២០២៦**សម្ដេចធិបតី៖ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជាតិលេខ៧ គឺជាមរតករបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា**សម្ដេចធិបតី ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវថ្នល់ទាំងអស់គ្នា**សម្ដេចធិបតី៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ដោយសារផ្លូវជាតិលេខ៧**សម្ដេចធិបតី៖ ចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក «ផ្លូវ» ជា «សរសៃឈាមនៃសេដ្ឋកិច្ចជាតិ»**សម្ដេចធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នៅតែបន្តដំណើរការសាងសង់

កម្ពុជា-គុយបា បន្តគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ និងប្ដេជ្ញាពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរបន្ថែមទៀត


ភ្នំពេញ៖ យោងតាមលទ្ធផលនៃជំនួបពិភាក្សាការងាររវាង លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា (គណៈកម្មការទី៩) និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-គុយបា ជាមួយ លោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦នេះ នៅវិមានរដ្ឋសភា ភាគីកម្ពុជា និងគុយបា បានបង្ហាញជំហរបន្តគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ សំដៅថែរក្សា និងពូនជ្រំចំណងមិត្តភាពជាប្រពៃណីដែលមានអាយុកាលជាង ៦០ឆ្នាំ ឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។

នៅក្នុងជំនួបនោះ លោកជំទាវ និន សាផុន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោកជំទាវឯកអគ្គរដ្ឋទូតគុយបា។

លោកជំទាវប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-គុយបា ក៏បានជម្រាបជូន លោកជំទាវឯកអគ្គរដ្ឋទូត អំពីបញ្ហាប្រឈមនាពេលថ្មីៗនេះ ពាក់ព័ន្ធនឹងការរំលោភបំពានពីសំណាក់ប្រទេសថៃមកលើកម្ពុជា ដោយលោកជំទាវបានគូសបញ្ជាក់ថា បច្ចុប្បន្នភាគីថៃកំពុងព្យាយាមបំប្លែងស្ថានការណ៍ពី «សទៅជាខ្មៅ» បន្ថែមពីលើជម្លោះឈ្លានពានព្រំដែនគោក បន្តមកព្រំដែនទឹក ដោយសម្រេចលុបចោលអនុស្សរណៈនៃការយោគយល់គ្នា (MoU 2001) ជាឯកតោភាគី ពោលគឺថៃខ្លួនឯងជាអ្នកបង្កហេតុ និងរំលោភបំពានលើកម្ពុជា តែបែរជាតាំងខ្លួនប្រាប់បរទេសថា ជាប្រទេសរងគ្រោះទៅវិញ។

ជាការឆ្លើយតប លោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតគុយបា បានចែករំលែកនូវបច្ចុប្បន្នភាពថ្មីៗនៃស្ថានការណ៍នៅក្នុងប្រទេសគុយបា និងបានអះអាងពីជំហរគាំទ្រកម្ពុជាក្នុងនាមជាមិត្តដ៏ស្មោះត្រង់។

លោកជំទាវបានបញ្ជាក់ថា គុយបាប្តេជ្ញានឹងបន្តពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្រនេះឱ្យកាន់តែសកម្ម និងរឹងមាំថែមទៀត ដើម្បីបម្រើដល់ផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ។

ទន្ទឹមនឹងនេះ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានពាំនាំនូវការសួរសុខទុក្ខពីប្រធានរដ្ឋសភាគុយបា ជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានគោរពអញ្ជើញ លោកជំទាវ និន សាផុន ទៅចូលរួមក្នុងសន្និសីទអន្តរជាតិស្តីពី «បញ្ហាប្រឈមនៃមនុស្សជាតិ» (International Conference on the Dilemmas of Humanity) ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែសីហា ខាងមុខ នាទីក្រុងហាវ៉ាណា (Havana) ប្រទេសគុយបាផងដែរ។

លោកជំទាវ និន សាផុន បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូត និងសាមគ្គីភាពជាប្រពៃណីរវាងកម្ពុជា-គុយបា ដែលបានពូនជ្រំជាបន្តបន្ទាប់។

លោកជំទាវបានសង្កត់ធ្ងន់ថា ទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ មិនត្រឹមតែផ្តល់គុណប្រយោជន៍សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ស្ថិរភាពនៅក្នុងតំបន់ និងលើពិភពលោក ដោយប្រទេសទាំងពីរនឹងបន្តថែរក្សា ក៏ដូចជាជួយគាំទ្រគ្នាទៅវិញទៅមកក្នុងគ្រប់កាលៈទេសៈទាំងអស់៕

អត្ថបទដែលជាប់ទាក់ទង