**គណៈកម្មការទី៥ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ចំនួន៤**លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារបន្ត**ឆាប់ៗនេះ ក្រសួង ស្ថាប័ន នឹងមានថ្នាលឌីជីថលផ្លូវការ ដើម្បីជួយជំរុញដល់ការងារបញ្ជូន-ទទួលឯកសារ**សម្តេចតេជោ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តមណ្ឌលគិរី ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់**អង្គការសង្គមស៊ីវិល​ខេត្តតាកែវ គាំទ្របរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋាន**លោកបណ្ឌិតជា មុនីឫទ្ធិ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន**សម្តេច ម៉ែន សំអន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន**កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»**វិចារណកថា! ដើមឈើ៖ គ្រឹះនៃជីវៈចម្រុះ និងជីវិត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៦**លោក អ៊ួង ចន្ធី ដឹកនាំកិច្ច​ប្រជុំ​ ដើម្បី​ពិភាក្សា​ទៅលើលទ្ធផល និងបញ្ហាប្រឈម​នៃការ​ធ្វើ​បច្ចុប្បន្ន​ភាព​ និង​បញ្ចូល​ទិន្នន័យមន្រ្តីទៅក្នុងប្រព័ន្ធទិន្នន័យរបស់ក្រសួងមុខងារសាធារណ:**ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីសកម្មភាពការងារគ្រប់គ្រងគ្រោះមហន្តរាយប្រចាំឆមាសទី១ និងទិសដៅបន្តអនុវត្តឆមាសទី២ ឆ្នាំ២០២៦**សម្ដេចធិបតី៖ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជាតិលេខ៧ គឺជាមរតករបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា**សម្ដេចធិបតី ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវថ្នល់ទាំងអស់គ្នា**សម្ដេចធិបតី៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ដោយសារផ្លូវជាតិលេខ៧**សម្ដេចធិបតី៖ ចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក «ផ្លូវ» ជា «សរសៃឈាមនៃសេដ្ឋកិច្ចជាតិ»**សម្ដេចធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នៅតែបន្តដំណើរការសាងសង់**សម្ដេចធិបតី៖ ការតភ្ជាប់ផ្លូវ គឺជាការតភ្ជាប់ជីវិត និងសរសៃឈាម ដែលនាំឈាមទៅចិញ្ចឹមនៅគ្រប់កន្លែងទាំងអស់នៃប្រទេសរបស់យើង

គណៈប្រតិភូចិនចូលជួបពិភាក្សាការងារជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីស្វែងយល់ពីការអភិរក្ស និងជួសជុលប្រាង្គប្រាសាទក្នុងតំបន់អង្គរ

សៀមរាប៖ រសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការអាជ្ញាធរជាតិអប្សរា លោក Xu Yunguo លេខាបក្សសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ឡាយអ៊ូ ខេត្តសានដុង ប្រទេសចិន បានដឹកនាំ គណៈប្រតិភូចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម គឹម សុធិន អគ្គនាយករង អាជ្ញាធរជាតិអប្សរា ក្នុងគោលបំណងឈ្វេងយល់អំពីបទពិសោធន៍ ក៏ដូចជាវិធីសាស្រ្តនៃការអភិរក្ស និងជួសជុល ប្រាង្គប្រាសាទបុរាណ នានាក្នុងតំបន់អង្គរ ដែលជាបេតិកភណ្ឌវប្បធម៌ពិភពលោកដ៏មានតម្លៃរបស់កម្ពុជា និងមនុស្សជាតិទាំងមូល។

ជំនួបពិភាក្សានេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងប្រកបដោយផ្លែផ្កា ដោយភាគីទាំងពីរបានផ្លាស់ ប្តូរយោបល់ និងបទពិសោធន៍ជាច្រើនទាក់ទងនឹងការងារអភិរក្សសំណង់បុរាណ ការបណ្តុះបណ្តាលធនធានមនុស្ស និងកិច្ចសហប្រតិបត្តិការបច្ចេកទេសរវាងកម្ពុជា និងប្រទេសចិន។

ក្នុងឱកាសនោះ លោក Xu Yunguo បានបង្ហាញនូវការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការងារអភិរក្សប្រាង្គប្រាសាទ ក្នុងតំបន់អង្គរដែលអាជ្ញាធរជាតិអប្សរាបាននិងកំពុងអនុវត្តប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈខ្ពស់។ លោក បានលើកឡើងថា តំបន់អង្គរមិនត្រឹមតែជាបេតិកភណ្ឌដ៏សំខាន់សម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជា សម្បត្តិវប្បធម៌ដ៏មានតម្លៃសម្រាប់ពិភពលោកទាំងមូល ដែលត្រូវការការថែរក្សា និងអភិរក្សឱ្យបានគង់វង្សសម្រាប់ មនុស្សជាតិជំនាន់ក្រោយ។ លោកលេខាបក្សក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទាំងអស់របស់អាជ្ញាធរជាតិអប្សរា ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងបេសកកម្មការពារ ថែរក្សា និងជួសជុលប្រាង្គប្រាសាទបុរាណនានា ក្រោមការចង្អុលបង្ហាញប្រកបដោយចក្ខុវិស័យរបស់លោកជំទាវ បណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

លោក Xu Yunguo បានបន្ថែមថា មុនពេលជំនួបពិភាក្សានេះ គណៈប្រតិភូរបស់លោកបានធ្វើដំណើរទស្សនកិច្ច ពេញមួយព្រឹកនៅតាមតំបន់រមណីយដ្ឋានអង្គរ និងបានចុះពិនិត្យដោយផ្ទាល់នៅទីតាំងជួសជុលព្រះបរមរាជវាំង សម័យអង្គរ ដែលកំពុងអនុវត្តក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងមិត្តចិន។ តាមរយៈដំណើរ ទស្សនកិច្ចនេះ លោកបានមើលឃើញយ៉ាងច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការប្រើប្រាស់បច្ចេកទេសទំនើប ផ្សារភ្ជាប់ជាមួយចំណេះដឹងបុរាណ ដើម្បីធានាឱ្យការជួសជុលប្រាសាទ និងសំណង់ប្រវត្តិសាស្ត្រអាចរក្សាបាននូវ អត្តសញ្ញាណដើម និងតម្លៃប្រវត្តិសាស្ត្ររបស់វា។

ជាការឆ្លើយតប ក្នុងនាមឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា ឯកឧត្តម គឹម សុធិន អគ្គនាយករង អាជ្ញាធរជាតិអប្សរា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូចិន និងបានថ្លែងអំណរគុណចំពោះ ការយកចិត្តទុកដាក់របស់សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ឡាយអ៊ូ ចំពោះការងារអភិរក្សបេតិកភណ្ឌ វប្បធម៌នៅកម្ពុជា។

ឯកឧត្តមបានមានប្រសាសន៍ថា អាជ្ញាធរជាតិអប្សរាតែងតែបើកទូលាយចំពោះកិច្ចសហប្រតិបត្តិការជាមួយដៃគូ អន្តរជាតិទាំងអស់ ហើយបានថ្លែងអំណរគុណដល់មិត្តចិន ដែលជាមិត្តជិតស្និទ្ធ និងបានចូលរួមយ៉ាងសកម្ម ក្នុងការងារអភិរក្សប្រាសាទអង្គរជាច្រើនឆ្នាំមកហើយ។ ឯកឧត្តមបានបញ្ជាក់ថា គោលគំនិតនៃការបង្កើត កិច្ចសហការផ្នែកបណ្តុះបណ្តាលមូលធនមនុស្ស គឺជាគំនិតដ៏ល្អ និងមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍធនធាន មនុស្សក្នុងវិស័យអភិរក្សបេតិកភណ្ឌវប្បធម៌។

ក្នុងនាមជាអ្នកសម្របសម្រួល លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន យល់ស្របថា ជំនួបនេះគឺជាជំហានវិជ្ជមានមួយទៀតក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន លើវិស័យវប្បធម៌ អប់រំ និងការអភិរក្សបេតិកភណ្ឌ ដែលជាវិស័យមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍ ប្រកបដោយចីរភាព និងការថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជាតិ ហើយបានដើរស្របនឹងគោលគំនិតផ្តួចផ្តើម អរិយធម៌សកលដែលបានផ្តួចផ្តើមដោយលោក Xi Jinping ប្រធានរដ្ឋចិនកាលពីខែមីនា ឆ្នាំ២០២៣ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង