**លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារបន្ត**ឆាប់ៗនេះ ក្រសួង ស្ថាប័ន នឹងមានថ្នាលឌីជីថលផ្លូវការ ដើម្បីជួយជំរុញដល់ការងារបញ្ជូន-ទទួលឯកសារ**សម្តេចតេជោ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តមណ្ឌលគិរី ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់**អង្គការសង្គមស៊ីវិល​ខេត្តតាកែវ គាំទ្របរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋាន**លោកបណ្ឌិតជា មុនីឫទ្ធិ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន**សម្តេច ម៉ែន សំអន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន**កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»**វិចារណកថា! ដើមឈើ៖ គ្រឹះនៃជីវៈចម្រុះ និងជីវិត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៦**លោក អ៊ួង ចន្ធី ដឹកនាំកិច្ច​ប្រជុំ​ ដើម្បី​ពិភាក្សា​ទៅលើលទ្ធផល និងបញ្ហាប្រឈម​នៃការ​ធ្វើ​បច្ចុប្បន្ន​ភាព​ និង​បញ្ចូល​ទិន្នន័យមន្រ្តីទៅក្នុងប្រព័ន្ធទិន្នន័យរបស់ក្រសួងមុខងារសាធារណ:**ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីសកម្មភាពការងារគ្រប់គ្រងគ្រោះមហន្តរាយប្រចាំឆមាសទី១ និងទិសដៅបន្តអនុវត្តឆមាសទី២ ឆ្នាំ២០២៦**សម្ដេចធិបតី៖ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជាតិលេខ៧ គឺជាមរតករបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា**សម្ដេចធិបតី ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវថ្នល់ទាំងអស់គ្នា**សម្ដេចធិបតី៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ដោយសារផ្លូវជាតិលេខ៧**សម្ដេចធិបតី៖ ចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក «ផ្លូវ» ជា «សរសៃឈាមនៃសេដ្ឋកិច្ចជាតិ»**សម្ដេចធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នៅតែបន្តដំណើរការសាងសង់**សម្ដេចធិបតី៖ ការតភ្ជាប់ផ្លូវ គឺជាការតភ្ជាប់ជីវិត និងសរសៃឈាម ដែលនាំឈាមទៅចិញ្ចឹមនៅគ្រប់កន្លែងទាំងអស់នៃប្រទេសរបស់យើង**សម្ដេចធិបតី៖ កំណាត់ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពល

ទូតហុងគ្រី៖ កម្ពុជាមានចក្ខុវិស័យអភិវឌ្ឍន៍ច្បាស់លាស់ និងកំពុងដើរតួនាទីយ៉ាងសំខាន់នៅលើឆាកអន្តរជាតិ

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ បានអនុញ្ញាតជូន ឯកឧត្តម ទីប័រក៍ បាឡូឌី (Tibor BALOGHDI) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសហុងគ្រី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួប សម្តែងការគួរសម និងជម្រាបលាក្នុងឱកាសដែលឯកឧត្តម ត្រូវបានបញ្ចប់បេសកកម្មការទូតពីកម្ពុជាប្រកបដោយជោគជ័យ។

សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារក្នុងការបំពេញបេសកកម្មការទូតរបស់ឯកឧត្តម ទីប័រក៍ បាឡូឌី ដែលបានធ្វើឱ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរកាន់តែរឹងមាំរីកចម្រើនឡើង ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដោយបានផ្តល់ផលប្រយោជន៍ជូនពលរដ្ឋនិងប្រទេសជាតិទាំងសងខាង។

ចំណងមិត្តភាពកម្ពុជា-ហុងគ្រី គឺឈរលើភាពជាមិត្តភាពស្មោះត្រង់ ជឿជាក់ និងការយោគយល់គ្នា។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ទំនាក់ទំនងដ៏ល្អរវាងថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរ ដែលមានរយៈពេល៧០ឆ្នាំមកនេះ ជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការពង្រឹងដល់កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនផ្សេងទៀត រួមមាន កសិកម្ម ធនធានទឹក វិនិយោគ និងបច្ចេកវិទ្យា។

សម្តេចរដ្ឋសភាធិបតី ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងប្រជាជនហុងគ្រី ដែលតែងតែផ្តល់ការគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា ចាប់តាំងពីក្រោយឆ្នាំ១៩៧៩មក និងនៅគ្រប់កាលៈទេសៈដែលមានការលំបាក ដូចជាក្នុងអំឡុងពេលជំងឺរាតត្បាត កូវីដ-១៩ ជាដើម។

សម្តេចក៏បានអរគុណដល់ហុងគ្រី ដែលបានយកចិត្តទុកដាក់ និងផ្តល់សិទ្ធិរស់នៅ បំពេញការងារ និងសិក្សាដល់ពលរដ្ឋ និងនិស្សិតកម្ពុជាដូចពលរដ្ឋហុងគ្រីផងដែរ។

ឯកឧត្តម ទីប័រក៍ បាឡូឌី បានថ្លែងអំណរគុណជូនសម្តេចប្រធានរដ្ឋសភា ដែលតែងតែផ្តល់កិច្ចសហការ និងសម្របសម្រួលការងារជាប់ជាប្រចាំ ធ្វើឱ្យបេសកកម្មការទូតរបស់ឯកឧត្តមទទួលបានជោគជ័យ។

ឯកឧត្តមបានថ្លែងការកោតសរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា និងតួនាទីដ៏សំខាន់របស់កម្ពុជានៅលើឆាកអន្តរជាតិ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា កម្ពុជាមានចក្ខុវិស័យអភិវឌ្ឍន៍ច្បាស់លាស់ ហើយទំនាក់ទំនងកម្ពុជា-ហុងគ្រី ជាទំនាក់ទំនងដ៏ល្អមួយដែលពិបាករកបាន។ កម្ពុជាជាមិត្តល្អ និងជាដៃគូដ៏សំខាន់មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានសក្តានុពលខ្ពស់ មានសំឡេងស្មើមុខស្មើមាត់លើឆាកអន្តរជាតិ ជាពិសេសក្នុងក្របខ័ណ្ឌអាស៊ាន និងជាស្ពានតភ្ជាប់យ៉ាងសំខាន់រវាងតំបន់អាស៊ីនិងអឺរ៉ុប។

ឯកឧត្តម ទីប័រក៍ បាឡូឌី បានបង្ហាញការពេញចិត្តចំពោះនិស្សិតកម្ពុជា ដែលបាននិងកំពុងសិក្សានៅប្រទេសហុងគ្រី ហើយចំនួននេះមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ព្រមទាំងបញ្ជាក់ថា ហុងគ្រីនៅតែបន្តការគាំទ្រលើការអភិវឌ្ឍធនធានមនុស្សនេះជូនកម្ពុជាបន្តទៀត។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានបំផុសគំនិតចង់ឱ្យមានការផ្លាស់ប្តូរនិស្សិតគ្នាទៅវិញទៅមកបន្ថែមទៀតរវាងប្រទេសទាំងពីរ ជាពិសេសការនាំនិស្សិតហុងគ្រីមកសិក្សានៅប្រទេសកម្ពុជាផងដែរ។

សូមជម្រាបថា កាលពីខែតុលា ឆ្នាំ២០២៥ កន្លងទៅសម្តេចប្រធានរដ្ឋសភាបានបំពេញទស្សនកិច្ចនៅប្រទេសហុងគ្រី។ នៅក្នុងឱកាសនោះ រដ្ឋសភានៃប្រទេសទាំងពីរបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយគ្នា ទាំងកម្រិតរដ្ឋសភា និងអគ្គលេខាធិការដ្ឋាន ដើម្បីជំរុញការផ្លាស់ប្តូរព័ត៌មាន ទស្សនកិច្ច និងការគាំទ្រគ្នាទៅវិញទៅមកលើវិស័យជាច្រើនដែលជាផលប្រយោជន៍រួម ដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ បច្ចេកវិទ្យា និងវប្បធម៌ជាដើម។

ហុងគ្រីគឺជាមិត្តល្អរបស់កម្ពុជា ដែលក្នុងនោះទំនុកចិត្តផ្នែកនយោបាយរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ ទាំងថ្នាក់ដឹកនាំស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័ននីតិប្បញ្ញត្តិត្រូវបានពង្រឹងពង្រីកកាន់តែល្អប្រសើរ និងរឹងមាំជាលំដាប់។សម្តេចបានបង្ហាញការកត់សម្គាល់ពីភាពរស់រាយរាក់ទាក់របស់ប្រជាជនហុងគ្រី ស្មារតីស្រឡាញ់សន្តិភាព និងការអភិវឌ្ឍ ដូចគ្នានឹងបេសកកម្មដែលកម្ពុជាកំពុងធ្វើយ៉ាងសកម្មនាពេលបច្ចុប្បន្ន ដែលបានជំរុញធ្វើឱ្យប្រទេសទាំងពីរធ្វើបេសកកម្មធំៗរួមគ្នាជាច្រើន។

សម្តេចប្រធានរដ្ឋសភាបានសម្តែងនូវមោទនភាពថា បន្ទាប់ពីមានការចុះអនុស្សរណៈនៃការយោគយល់គ្នាមក រដ្ឋសភាប្រទេសទាំងពីរបានផ្លាស់ប្តូរដំណើរទស្សនកិច្ចជាបន្តបន្ទាប់ នៅក្នុងនោះអគ្គលេខាធិការដ្ឋានរដ្ឋសភាហុងគ្រី ក៏បានបំពេញទស្សនកិច្ចនៅកម្ពុជាផងដែរ ហើយសង្ឃឹមថាទំនាក់ទំនងដ៏ល្អនឹងត្រូវបានបន្តថែរក្សា ព្រមទាំងពង្រឹង និងពង្រីកបន្ថែមទៀតនាពេលអនាគត។

ជាទីបញ្ចប់សម្តេចប្រធានរដ្ឋសភា តាមរយៈវត្តមានរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូត បានជំរុញ និងលើកទឹកចិត្តឱ្យហុងគ្រីមកវិនិយោគនៅកម្ពុជាបន្ថែមទៀត ដូចជាលើការគ្រប់គ្រងធនធានទឹក និងកសិឧស្សាហកម្ម ជាដើម៕

អត្ថបទដែលជាប់ទាក់ទង