**គណៈកម្មការទី៥ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ចំនួន៤**លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារបន្ត**ឆាប់ៗនេះ ក្រសួង ស្ថាប័ន នឹងមានថ្នាលឌីជីថលផ្លូវការ ដើម្បីជួយជំរុញដល់ការងារបញ្ជូន-ទទួលឯកសារ**សម្តេចតេជោ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តមណ្ឌលគិរី ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់**អង្គការសង្គមស៊ីវិល​ខេត្តតាកែវ គាំទ្របរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋាន**លោកបណ្ឌិតជា មុនីឫទ្ធិ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន**សម្តេច ម៉ែន សំអន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន**កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»**វិចារណកថា! ដើមឈើ៖ គ្រឹះនៃជីវៈចម្រុះ និងជីវិត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៦**លោក អ៊ួង ចន្ធី ដឹកនាំកិច្ច​ប្រជុំ​ ដើម្បី​ពិភាក្សា​ទៅលើលទ្ធផល និងបញ្ហាប្រឈម​នៃការ​ធ្វើ​បច្ចុប្បន្ន​ភាព​ និង​បញ្ចូល​ទិន្នន័យមន្រ្តីទៅក្នុងប្រព័ន្ធទិន្នន័យរបស់ក្រសួងមុខងារសាធារណ:**ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីសកម្មភាពការងារគ្រប់គ្រងគ្រោះមហន្តរាយប្រចាំឆមាសទី១ និងទិសដៅបន្តអនុវត្តឆមាសទី២ ឆ្នាំ២០២៦**សម្ដេចធិបតី៖ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជាតិលេខ៧ គឺជាមរតករបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា**សម្ដេចធិបតី ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវថ្នល់ទាំងអស់គ្នា**សម្ដេចធិបតី៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ដោយសារផ្លូវជាតិលេខ៧**សម្ដេចធិបតី៖ ចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក «ផ្លូវ» ជា «សរសៃឈាមនៃសេដ្ឋកិច្ចជាតិ»**សម្ដេចធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នៅតែបន្តដំណើរការសាងសង់**សម្ដេចធិបតី៖ ការតភ្ជាប់ផ្លូវ គឺជាការតភ្ជាប់ជីវិត និងសរសៃឈាម ដែលនាំឈាមទៅចិញ្ចឹមនៅគ្រប់កន្លែងទាំងអស់នៃប្រទេសរបស់យើង

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចាប់ផ្តើមធ្វើជីវមាត្រដំបូងគេ ក្នុងការធ្វើជំរឿនមន្ត្រីជាក់ស្តែង នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ


ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង ដឹកនាំដោយ ឯកឧត្តម ខៀវ ច័ន្ទប៊ុនធឿន រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការជំរឿនមន្ត្រី ព្រមទាំងមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងចុះធ្វើជំរឿនមន្ត្រី ដោយធ្វើការពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងវត្តមានមន្ត្រីដែលបាន និងកំពុងបំពេញការងារជាក់ស្តែងរបស់អង្គភាពចំណុះទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ក្នុងដំណើរការនៃការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃនេះ មានការអញ្ជើញចូលរួមធ្វើជំរឿនដោយផ្ទាល់ពី ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ ដែលកំពុងបំពេញការងារនៅតាមអង្គភាពចំណុះក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមសហការអនុវត្ត និងបានមកបង្ហាញខ្លូន ក្នុងពេលចុះធ្វើជំរឿនាពេលនេះ ដោយភ្ជាប់មកជាមួយនូវ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម ឬលិខិតឆ្លងដែនរបស់ព្រះរាជាណាចក្រកម្ពុជាច្បាប់ដើម តាមការកំណត់របស់គណៈកម្មការជំរឿន។

សូមជម្រាបថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាក្រសួងទី៧ ដែលគណៈកម្មការជំរឿនបាន និងកំពុងធ្វើជំរឿនមន្ត្រីជាក់ស្តែង បន្ទាប់ពីក្រសួងពាណិជ្ជកម្ម។ ការធ្វើជំរឿនមន្ត្រីជាក់ស្តែង នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃពេញ គឺថ្ងៃទី២០ និងទី២១ ខែឧសភា ឆ្នាំ២០២៦៕

អត្ថបទដែលជាប់ទាក់ទង