**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី

ឯកឧត្តម ហេង សួរ៖ វេទិកាសាធារណៈនៃកិច្ចសន្ទនាសង្គមជាយុទ្ធសាស្រ្តផ្តល់ដំណោះស្រាយពិតសម្រាប់បងប្អូនកម្មករនិយោជិត និងកសិករ

(ភ្នំពេញ)៖ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ និងវេទិកាសាធារណៈនៃកិច្ចសន្ទនាសង្គមក្រោមប្រធានបទ «គោលនយោបាយឆ្លើយតប គាំពារសង្គម សិទ្ធិការងារ និងវិបត្តិសកល» ដែលប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ហើយក៏ជាការចូលរួមលើកទី៣របស់ឯកឧត្តមនៅក្នុងទិវាដ៏មានអត្ថន័យនេះ។

អញ្ជើញថ្លែងទៅកាន់អ្នកចូលរួមប្រមាណជា ១ ២០០នាក់ជាតំណាងសហភាព សហព័ន្ធ សហជីព សមាគម សហគមន៍ អង្គការដៃគូ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ឯកឧត្តមរដ្ឋមន្រ្តីបានចាត់ទុកការជ្រើសរើសរៀបចំវេទិកាសាធារណៈនាពេលនេះថា គឺពិតជា«យុទ្ធសាស្រ្តល្អដ៏មានប្រសិទ្ធភាព» សម្រាប់លើកជាសំណូមពរហើយរកដំណោះស្រាយរាល់កង្វល់របស់បងប្អូនកម្មនិយោជិត ក៏ដូចជាកសិករ ជាជាងការដើរដាក់លិខិតឬឆ្លើយឆ្លងគ្នាតាមប្រព័ន្ធផ្សព្វផ្សាយ ព្រោះថាបងប្អូនអាចជួបផ្ទាល់ជាមួយវាគ្មិនកិត្តិយសនិងអ្នកជំនាញមកពីក្រសួងពាក់ព័ន្ធ។ វេទិកាបែបនេះបន្តជួយពង្រឹងកិច្ចសន្ទនាសង្គមរវាងរាជរដ្ឋាភិបាល សហជីព និយោជក និងអង្គការសង្គមស៊ីវិល ក្នុងទិសដៅ ជំរុញគោលនយោបាយដោះស្រាយបញ្ហាប្រឈម ជាពិសេសសិទ្ធិការងារ សុវត្ថិភាពការងារនិងប្រព័ន្ធគាំពារសង្គមក្នុងបរិបទវិបត្តិសកល ក៏ដូចជាធានាបាននូវវឌ្ឍនភាពនៃទំនាក់ទំនងវិជ្ជាជីវៈឱ្យកាន់តែល្អប្រសើរឡើង។

ជាមួយនឹងការរំលឹកពីប្រវត្តិនិងអត្ថន័យនៃទិវា ១ ឧសភានេះ ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ថា ការទាមទារលើកកម្ពស់សិទ្ធការងារ ក៏ដូចជាកិច្ចសន្ទនាសង្គមមិនមែនមានតែថ្ងៃនេះនោះទេ គឺត្រូវតែធ្វើបន្តជារៀងរាល់ថ្ងៃ។ ឯកឧត្តមរដ្ឋមន្រ្តីបានជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់យកទិវានេះ ជាថ្ងៃប្រមូលផ្តុំស្មារតីរួមនៃការស្រលាញ់កន្លែងការងារ និងប្រទេសជាតិកាន់តែខ្លាំងឡើង ដោយឯកឧត្តមសង្កត់ធ្ងន់ថា ពេលរក្សាបានកន្លែងការងារប្រកបដោយ ភាពសុខដុមរមនា ចេះអត់ធ្មត់យោគយល់គ្នា នោះនឹងធ្វើឱ្យរោងចក្រនិងផលិតភាពកាន់តែរីកចម្រើន ហើយធ្វើឱ្យបងប្អូនមានប្រាក់ឈ្នួលកាន់តែកើនឡើងដែរ។

ឯកឧត្តមបន្ថែមថា ក្នុងអំឡុងពេលវិបត្តិសេដ្ឋកិច្ច និងថាមពលសកល រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីសម្រួលដល់តម្លៃលក់រាយប្រេងឥន្ធនៈដល់ប្រជាពលរដ្ឋ ក៏ដូចជាកសិករ ជាពិសេសការសម្រេចផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្នចំនួន ២,៥០ ដុល្លារបន្ថែមលើប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅដែលមានស្រាប់សម្រាប់បងប្អូនកម្មករនិយោជិត ដោយរាជរដ្ឋាភិបាលបានលើកលែងលើពន្ធសរុបប្រមាណ ១០០លានដុល្លារចាប់ពីពាក់កណ្តាលខែកុម្ភៈ រហូតដល់ខែមេសាកន្លងមក។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងការងារតែងតែផ្តល់អាទិភាពខ្ពស់បំផុតក្នុងការគាំពារសិទ្ធិសេរីភាព អត្ថប្រយោជន៍ និងសេចក្តីថ្លៃថ្នូរ ព្រមទាំងសុខុមាលភាពរបស់បងប្អូនពលករ។ ឯកឧត្តមបានបញ្ជាក់ថា បងប្អូនទាំងក្នុងប្រព័ន្ធប្រមាណ ២,៧ លាននាក់ និងក្រៅប្រព័ន្ធប្រមាណ ៨ លាននាក់ គឺជាកម្លាំងចលករសេដ្ឋកិច្ចដ៏សំខាន់ដែលត្រូវទទួលបានកាលានុវត្តភាពស្មើៗគ្នា។ ជាសមិទ្ធផលជាក់ស្តែង គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ នេះ សមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកបានកើនឡើងដល់ ៩២ ម៉ឺននាក់ ដែលពួកគាត់នឹងទទួលបានការធានារ៉ាប់រងទាំងលើផ្នែកគ្រោះថ្នាក់ការងារ ថែទាំសុខភាព និងសោធននិវត្ត។ ឯកឧត្តមបានសង្កត់ធ្ងន់ថា «សុខភាពគឺជាទ្រព្យសម្បត្តិដ៏វិសេសបំផុតទាំងពេលបច្ចុប្បន្ន និងទៅអនាគត ព្រោះកាលណាមានសុខភាពល្អ យើងនឹងមានអ្វីៗគ្រប់យ៉ាង ហើយវាក៏ជាសំណាងដ៏ធំធេងសម្រាប់កូនចៅជំនាន់ក្រោយផងដែរ»។

ឯកឧត្តម ហេង សួរ បានទទួលយកសំណូមពររបស់បងប្អូន និងប្រកាសត្រៀមខ្លួនជានិច្ចក្នុងការចូលរួមរកដំណោះស្រាយ ហើយក៏បានជំរុញឱ្យថ្នាក់ដឹកនាំសហជីព និងសមាជិក ក៏ដូចជា ប្អូនកម្មករនិយោជិត សហជីព និងនិយោជក បន្តសហការគ្នាក្នុងសា្មរតីយោគយល់អធ្យាស្រ័យខ្ពស់ និងផ្អែកលើមូលដ្ឋានគតិយុត្តជាធរមានដើម្បីការពារផលប្រយោជន៍រួមនិងធានាបាននូវសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ និងភាពទាក់ទាញសម្រាប់ការវិនិយោគ។ ទន្ទឹមនេះ ឯកឧត្តមក៏អំពាវនាវដល់បងប្អូនបន្តចូលរួមផ្សព្វផ្សាយនូវគោលការណ៍ និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាលហើយអ្វីដែលសំខាន់បំផុតនោះគឺសូមរក្សានូវជំនឿចិត្តយ៉ាងមោះមុតលើរាជរដ្ឋាភិបាល។

លោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជា (CLC) ក្នុងនាមជាអ្នករៀបចំកម្មវិធីដោយសហការជាមួយ សហភាពចលនាកម្មករកម្ពុជា (CCW)និងសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្រ្តីចំពោះការអញ្ជើញចូលរួមដែលជួយពង្រឹងគោលនយោបាយឆ្លើយតប សិទ្ធិការងារ និងគាំពារសង្គម ក៏ដូចជាបានផ្តល់អនុសាសន៍ល្អៗ ដោយលោកបានប្តេជ្ញាថានឹងបន្តខិតខំរួមគ្នាដើម្បីលើកកម្ពស់សិទ្ធិការងារ និងពង្រឹងកិច្ចសន្ទនាសង្គមក្នុងការដោះស្រាយបញ្ហាប្រកបដោយចីរភាពសម្រាប់កម្មករនិងកសិករ៕

អត្ថបទដែលជាប់ទាក់ទង