**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ

លោក ដូណាល់ ត្រាំ បានជំរុញឱ្យប្រទេសអ៊ីរ៉ង់ «មានភាពឆ្លាតវៃឱ្យបានឆាប់» និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងបញ្ចប់ជម្លោះ

បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃពុធនេះ បានជំរុញឱ្យប្រទេសអ៊ីរ៉ង់ «មានភាពឆ្លាតវៃឱ្យបានឆាប់» និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងបញ្ចប់ជម្លោះ បន្ទាប់ពីការចរចាបានជួបភាពជាប់គាំងជាច្រើនថ្ងៃ។ ជាមួយគ្នានេះ មានសេចក្តីរាយការណ៍ថា សហរដ្ឋអាមេរិកកំពុងត្រៀមលក្ខណៈពន្យារវិធានការបិទខ្ទប់កំពង់ផែរបស់អ៊ីរ៉ង់បន្ថែមទៀត ដើម្បីដាក់សម្ពាធឱ្យកាន់តែខ្លាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

យោងតាមសារព័ត៌មាន Wall Street Journal លោក ត្រាំ បានបង្គាប់ឱ្យក្រុមជំនួយការរៀបចំផែនការពន្យារការបិទខ្ទប់កំពង់ផែសមុទ្ររបស់អ៊ីរ៉ង់ ក្នុងគោលបំណងបង្ខំឱ្យទីក្រុងតេហេរ៉ង់ចុះចាញ់។ ក្រុមមន្ត្រីបានបង្ហើបថា លោក ត្រាំ បានជ្រើសរើសយកមធ្យោបាយរឹតបន្តឹងសេដ្ឋកិច្ច និងការនាំចេញប្រេងតាមរយៈការបិទខ្ទប់នេះ ជាជាងការបន្តទម្លាក់គ្រាប់បែក ឬការដកខ្លួនចេញពីជម្លោះទាំងស្រុង ព្រោះវាមានហានិភ័យទាបជាង។

ជុំវិញបញ្ហានុយក្លេអ៊ែរ លោក ត្រាំ បានរិះគន់តាមបណ្តាញសង្គម Truth Social ថា អ៊ីរ៉ង់ហាក់មិនទាន់យល់ពីរបៀបចុះហត្ថលេខាលើកិច្ចព្រមព្រៀងមិនមែននុយក្លេអ៊ែរនៅឡើយទេ។ បច្ចុប្បន្ន អ៊ីរ៉ង់មានស្តុកសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់កម្រិត ៦០ភាគរយ ប្រមាណ ៤៤០គីឡូក្រាម ដែលជាកម្រិតមួយអាចយកទៅផលិតអាវុធនុយក្លេអ៊ែរបាន ប្រសិនបើបន្តការចម្រាញ់ឱ្យកាន់តែខ្ពស់ជាងនេះ។

ជាការឆ្លើយតប មន្ត្រីអ៊ីរ៉ង់បានអះអាងថា ប្រទេសរបស់ខ្លួនអាចទប់ទល់នឹងការបិទខ្ទប់នេះបាន តាមរយៈការប្រើប្រាស់ផ្លូវពាណិជ្ជកម្មជំនួសផ្សេងៗទៀត និងបានបញ្ជាក់ថាពួកគេមិនទាន់ចាត់ទុកសង្គ្រាមនេះថាបានបញ្ចប់នៅឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង