**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ

ជំទាវទី១កូរ៉េខាងត្បូង លោកស្រី Kim Keon Hee ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ៤ឆ្នាំ ពីបទក្រឡុកទីផ្សារភាគហ៊ុន និងពុករលួយ

សេអ៊ូល៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ អតីតជំទាវទី១កូរ៉េខាងត្បូង លោកស្រី Kim Keon Hee ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ៤ឆ្នាំ ពីបទក្រឡុកទីផ្សារភាគហ៊ុន និងពុករលួយ បន្ទាប់ពីតុលាការឧទ្ធរណ៍បានសម្រេចបន្ថែមរយៈពេលជាប់ពន្ធនាគាររបស់លោកស្រី។

តុលាការឧទ្ធរណ៍កូរ៉េខាងត្បូង បាននិយាយថា លោកស្រី Kim បានចូលរួមក្នុងសកម្មភាពខុសច្បាប់ នៃការក្រឡុកតម្លៃផ្សារភាគហ៊ុន ដែលជាក្រឡាស់មកវិញនូវសេចក្តីសម្រេចកន្លងមក របស់តុលាការជាន់ទាប ដែលបានកាត់ឱ្យលោកស្រី រួចផុតពីការបទចោទនេះ។

តុលាការឧទ្ធរណ៍ ក៏បានរកឃើញដែរថា លោកស្រី Kim បានទទួលកាបូបម៉ាក Chanel ចំនួន២ និងខ្សែក Graff មួយខ្សែ គិតជា ទឹកប្រាក់សរុបប្រហែល៨០លានវ៉ុន ឬស្មើនឹងជាង៥៤០០០ដុល្លារ ពីក្រុមសាសនា Unification Church ដែលត្រូវបានចាត់ទុក ជា ការទទួលសំណូក។

ចៅក្រមតុលាការឧទ្ធរណ៍កូរ៉េខាងត្បូង បាននិយាយថា លោកស្រី Kim បានប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ក្នុងនាមជាជំទាវទី១ ហើយ ប្រព្រឹត្តអំពើពុករលួយ ដែលបានធ្វើឱ្យខូចការជឿទុកចិត្តរបស់សាធារណជន ចំពោះតម្លាភាពរបស់រដ្ឋាភិបាល ហើយបង្កភាពប្រេះឆា ក្នុងទស្សនៈមហាជន ជុំវិញកិច្ចការរបស់ជាតិ។ តុលាការ ថែមទាំងបានពិន័យប្រាក់លោកស្រី Kim ចំនួន៧០លានវ៉ុន និងបង្គាប់ឱ្យ រឹបអូសខ្សែកខាងលើ។

គួរបញ្ជាក់ថា ដំបូងឡើយ លោកស្រី Kim Keon Hee ត្រូវបានតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគារត្រឹម២០ខែ កាលពីខែមករា ពីបទពុករលួយតែមួយមុខប៉ុណ្ណោះ។ លោកស្រីបានជាប់ឃុំឃាំងក្នុងពន្ធនាគារ ចាប់តាំងពីខែសីហា ឆ្នាំ២០២៥។ លោកស្រីគឺជា ភរិយារបស់អតីតប្រធានាធិបតី លោក Yoon Suk Yeol ដែលត្រូវបានទម្លាក់ពីអំណាច ជុំវិញការប្រកាសដាក់ប្រទេសក្រោម ច្បាប់អាជ្ញាសឹក កាលពីចុងឆ្នាំ២០២៤ ហើយរូបលោកផ្ទាល់ ក៏កំពុងប្រឈមមុខជាមួយសំណុំរឿងជាច្រើនដែរ។ លោក Yoon ត្រូវបាន ផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត កាលពីខែកុម្ភៈ ក្រោមបទចោទប្រកាន់បង្កការបះបោរ តាមរយៈការប្រកាសច្បាប់អាជ្ញាសឹក៕

អត្ថបទដែលជាប់ទាក់ទង