**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ រៀបចំកិច្ចប្រជុំ គណៈកម្មាធិការ ប្រយុទ្ធប្រឆាំង នឹងជំងឺអេដស៍ខេត្ត ស្តីពីផ្សព្វផ្សាយជំរុញការប្រេីប្រាស់ស្រោមអនាម័យក្នុងខេត្តបន្ទាយមានជ័យឱ្យបាន១០០%

បន្ទាយមានជ័យ៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំកិច្ចប្រជុំ គណៈកម្មាធិការ ប្រយុទ្ធប្រឆាំង នឹងជំងឺអេដស៍ខេត្ត ស្តីពីផ្សព្វផ្សាយជំរុញការប្រេីប្រាស់ស្រោមអនាម័យក្នុងខេត្តបន្ទាយមានជ័យ ឱ្យបាន១០០% ប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដម ទេសរដ្ឋមន្រ្តី   អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយមានការអញ្ជេីញចូលរួមប្រតិភូអន្តរក្រសួង ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំង មានការអញ្ជេីញចូលរួមលោក-លោកស្រី អ្នកពាក់ព័ន្ធ ធ្វេីឡេីងនៅសាលក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២៦។

ឯកឧត្ដម អ៊ុំ រាត្រី ក៏បានថ្លែងអំណរគុណ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ជាពិសេសឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលរៀបចំកិច្ចប្រជុំ នេះដេីម្បីជាធាតុចូលបន្ថែមទៀត ដេីម្បរួមគ្នាក្នុងចូលរួម ផ្សព្វផ្សាយ   និងប្រយុទ្ធប្រឆាំងជំងឺអេដស៍ទូទាំងប្រទេស ក៏ដូចជាសម្រាប់ខេត្តបន្ទាយមានជ័យ។

ឯកឧត្ដម អភិបាលខេត្ត ក៏បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការបង្ការ-គ្រប់គ្រងជំងឺឆ្លងដែលផ្តោតលើការងារអេដស៍ និងកាមរោគនោះបានបង្ហាញឱ្យឃើញថា អត្រាការឆ្លងមេរោគអេដស៍នៅប្រទេសកម្ពុជាមាន០,៥% ហើយការប៉ាន់ប្រមាណអ្នកផ្ទុកមេរោគអេដស៍នៅក្នុងខេត្តបន្ទាយមានជ័យ មានប្រមាណ៤.៨៧៣នាក់នៅឆ្នាំ២០២២។

ឯកឧត្ដម បន្តថា ក្រុមដែលប្រឈមមុខខ្ពស់ រួមមាន៖ ស្រ្តីបំរើសេវាកំសាន្ត ក្រុមបុរសស្រឡាញ់បុរស ក្រុមបំលែងភេទ ដែលគ្រប់គ្រងដោយអង្គការរ៉ាក់ (RHAC) មានការអប់រំផ្តល់ប្រឹក្សានិងធ្វើតេស្តឈាម និងបញ្ជូនចូលសេវាព្យាបាលបានទាន់ពេលវេលាក្នុងករណីមានផ្ទុកមេរោគអេដស៍និងជំងឺស្វាយ។

ឯកឧត្ដម ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក៏បានថ្លែងការអរគុណចំពោះតួអង្គពាក់ព័ន្ធ ដែលបានរួមចំណែកផ្សព្វផ្សាយ និងវិធានការពារជំងឺអេដស៍ដល់ក្រុមដែលប្រឈមមុខខ្ពស់រួមមាន ស្រ្តីបំរើសេវាកំសាន្ត ក្រុមបុរសស្រឡាញ់បុរស ក្រុមបំលែងភេទជាដេីម។

ឯកឧត្ដមជំរុញណែនាំដល់ខេត្តបន្ទាយមានជ័យ ក៏ដូចជាខេត្តរាជ-ធានីខេត្តទាំងអស់ ត្រូវពង្រឹងលេីការងារពហុវិស័យ ដោយត្រូវចាប់ផ្តេីមពីអាជ្ញាធរខេត្ត រហូតទៅដល់ឃុំ-សង្កាត់ ដែលមានប្រជាជនរស់នៅពិសេសអ្នកផ្ទុកមេរោគអេដស៍ ដេីម្បីធ្វេីការអប់រំណែនាំពួកគាត់។ ត្រូវអប់រំផ្សព្វផ្សាយការបង្ការការចម្លងមេរោគអេដស៍ និងកាមរោគ (ដោយការប្រើប្រាស់ស្រោមអនាម័យត្រឹមត្រូវ១០០%), សហការជិតស្និទ្ធជាមួយក្រុមការងារ អាជ្ញាធរ អង្គការដៃគូពាក់ព័ន្ធ និងសម្របសម្រួលដោះស្រាយរាល់ឧបសគ្គផ្សេងៗ, ជំរុញលើកទឹកចិត្តការធ្វើតេស្តឈាមដោយជោះចុងម្រាមដៃ និងការធ្វើតេស្តដោយខ្លួនឯងជាដេីម៕

អត្ថបទដែលជាប់ទាក់ទង