**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ចូលរួមមហាសន្និបាតអង្គការ FAO ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក (APRC) លើកទី៣៨ នៅប្រទេសព្រុយណេ ដារូសាឡឹម

នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋ លេខាធិការ តំណាង ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារបច្ចេកទេស ចូលរួមមហាសន្និបាត «The 38th Session of the FAO Regional Conference for Asia and the Pacific (APRC)»។

ព្រឹត្តិការណ៍កម្រិតតំបន់នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ដែលមានការចូលរួមពីតំណាងរដ្ឋាភិបាល និង អង្គការ សង្គមស៊ីវិលប្រមាណ ២៥០នាក់ មកពីបណ្តាប្រទេសសមាជិក
ក្នុងតំបន់។

ថ្លែងបទអន្តរាគមន៍ក្នុងអង្គមហាសន្និបាត លោកជំទាវ យ៉ើ អាស៊ីគីន បានផ្តោតលើ ទិដ្ឋភាពយុទ្ធសាស្ត្រសំខាន់ៗរួមមាន៖ ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីធានាស្ថិរភាពតម្លៃស្រូវ-អង្ករ និងលើក កម្ពស់ ជីវភាពកសិករខ្នាតតូច។ ការបង្កើនតម្លៃបន្ថែមក្នុងស្រុក៖ ជំរុញការអភិវឌ្ឍចង្កោមកសិឧស្សាហកម្មលើមុខ សញ្ញា អាទិភាព (ស្រូវ ស្វាយចន្ទី និងស្វាយ)។សន្តិសុខស្បៀង និងការបន្ស៊ាំ នឹងអាកាស ធាតុ៖ កាត់បន្ថយការនាំចូលបន្លែតាមរយៈការអនុវត្ត ផលិតកម្មកសិកម្មឆ្លាតវៃ។ ការគ្រប់គ្រងធនធានចម្រុះ៖ ការផ្សារភ្ជាប់គ្រប់ជ្រុងជ្រោយរវាងដីទឹក និងការនេសាទ ដើម្បីធានានិរន្តរភាពវារីវប្បកម្ម។ នវានុវត្តន៍ ឌីជីថល និងហិរញ្ញប្បទាន៖ លើកកម្ពស់កិច្ចសហការរដ្ឋ-ឯកជន (PPP) និងការប្រើប្រាស់ឧបករណ៍ឌីជីថលក្នុងប្រព័ន្ធ កសិកម្ម។

ទន្ទឹមនឹងនោះ លោកជំទាវក៏បានគូសបញ្ជាក់នូវចំណុចគន្លឹះ និង បញ្ហាប្រឈម ដែល ត្រូវដោះស្រាយរួមមាន៖ ១. ទោះបីអត្រាកង្វះអាហារូបត្ថម្ភ មានការថយចុះ ប៉ុន្តែការហក់ឡើងនៃថ្លៃដើមរបបអាហារសុខភាព (៤,៧៧ ដុល្លារ PPP) ជាបញ្ហាប្រឈមដែលត្រូវដោះស្រាយ។ ២. ការវាស់វែងស្តង់ដាសកល (FIE S)៖ ក្នុងឆ្នាំ២០២៦ កម្ពុជានឹង បញ្ចូលប្រព័ន្ធវាស់វែងកម្រិត អសន្តិសុខស្បៀង (FIES) ទៅក្នុងអង្កេតជាតិ ដើម្បីកំណត់គោលដៅជួយដល់ក្រុមងាយរងគ្រោះជាពិសេសស្ត្រីឱ្យកាន់តែមានប្រសិទ្ធភាព។ ៣. បញ្ហាតំបន់មេគង្គក្រោម៖ អំពាវ នាវ ឱ្យមានកិច្ចសហប្រតិបត្តិការតំបន់កាន់តែស៊ីជម្រៅលើការគ្រប់ គ្រងទឹក និងប្រព័ន្ធធារាសាស្ត្រឆ្លាតវៃជាដើម៕

អត្ថបទដែលជាប់ទាក់ទង