**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍

អភិបាលខេត្តកំពង់ស្ពឺ៖ គោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» មានគោលបំណងធ្វើឱ្យប្រជាពលរដ្ឋរស់នៅដោយសុខសាន្ត គ្មានភាពភ័យខ្លាច និងមានសន្តិសុខល្អនៅមូលដ្ឋាន

កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា គោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» គឺជាគោលនយោបាយដ៏សំខាន់របស់រាជរដ្ឋាភិបាល មានគោលបំណងធ្វើឱ្យប្រជាពលរដ្ឋរស់នៅដោយសុខសាន្ត គ្មានភាពភ័យខ្លាច និងមានសន្តិសុខល្អនៅមូលដ្ឋាន។ គោលនយោបាយនេះ ផ្តោតលើការទប់ស្កាត់បទល្មើស ការពង្រឹងសេវាសាធារណៈ និងការកែលម្អសណ្តាប់ធ្នាប់សង្គម។

ក្នុងឱកាសជួបសំណេះសំណាលជាមួយនាយនគរបាល និងនាយនគរបាលរងវគ្គបណ្តុះបណ្តាលកម្រិតវិជ្ជាជីវៈនគរបាលជំនាន់ទី២០ លើកទី១ នៃសាលានគរបាលភូមិភាគ៣ នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានចែករំលែកនូវបទពិសោធន៍ថា ការអនុវត្តគោលនយោបាយនេះឱ្យមានប្រសិទ្ធភាព គឺត្រូវការការសហការល្អរវាងអាជ្ញាធរមូលដ្ឋាន កម្លាំងនគរបាល និងប្រជាពលរដ្ឋ។ កម្លាំងនគរបាលត្រូវមានតួនាទីសំខាន់ក្នុងការការពារ បង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដូចជា អំពើចោរកម្ម គ្រឿងញៀន អំពើហិង្សា និងបញ្ហាសង្គមផ្សេងៗ ដែលអាចបង្កភាពអសន្តិសុខនៅក្នុងសហគមន៍។

ឯកឧត្តមបណ្ឌិតបន្ដថា បទពិសោធន៍ជាក់ស្តែងបង្ហាញថា កន្លែងណាដែលអាជ្ញាធរ និងប្រជាពលរដ្ឋមានការសហការល្អ កន្លែងនោះមានសុវត្ថិភាពល្អ និងអភិវឌ្ឍន៍បានលឿន។ ដូច្នេះ ការចូលរួមពីប្រជាពលរដ្ឋ គឺជាចំណុចស្នូលក្នុងការអនុវត្តគោលនយោបាយនេះឱ្យទទួលបានជោគជ័យ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺក៏បានផ្តល់អនុសាសន៍ដល់សិស្សនគរបាលទាំងអស់ ដែលជាអ្នកអនុវត្តច្បាប់នាពេលអនាគត ត្រូវគោរពនិងអនុវត្តច្បាប់ដោយយុត្តិធម៌ មិនលំអៀង និងគោរពសិទ្ធិមនុស្ស។ ត្រូវបំពេញភារកិច្ចដោយស្មោះត្រង់ មានវិន័យ និងទទួលខុសត្រូវខ្ពស់ ត្រូវបង្កើនភាពភាពជិតស្និទ្ធជាមួយប្រជាពលរដ្ឋ ស្តាប់មតិ និងដោះស្រាយបញ្ហាជូនពួកគាត់ទាន់ពេលវេលា។ជាងនេះត្រូវអភិវឌ្ឍសមត្ថភាពជំនាញជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមថ្មីៗក្នុងសង្គម។ត្រូវចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយច្បាប់ និងការពារការកើតមានបទល្មើសជាមុន។ក្នុងនាមជាប្រតិបត្តិករក្នុងការអនុវត្តច្បាប់ ត្រូវមានស្មារតីជាអ្នកបម្រើប្រជាពលរដ្ឋ និងជាអ្នកថែរក្សាសន្តិសុខសង្គម ដើម្បីចូលរួមអនុវត្តគោលនយោបាយ «ភូមិ ឃុំ មានសុវត្ថិភាព» ឱ្យទទួលបានលទ្ធផលល្អប្រសើរ និងធ្វើឱ្យសង្គមមានភាពសុខសាន្តយូរអង្វែង៕

អត្ថបទដែលជាប់ទាក់ទង