**តុលាការសម្រេចឃុំខ្លួនជនបរទេសសរុបចំនួន ១៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីលួច (លួចទូរស័ព្ទ, កុំព្យូទ័រ, ម៉ាស៊ីនព្រីន និងប្រាក់) នៅក្រុងព្រៃវែង**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណី “កំហែងយកប្រាក់ និង គំរាមកំហែងហែកកេរ្តិ៍ ក្រោមរូបភាពកម្ចីតាមអនឡាញខុសច្បាប់” **លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការធ្វើឱ្យមានប្រក្រតីភាពនូវការងារសម្របសម្រួលរវាងតំបន់ភាគខាងកើតនិងខាងលិចប្រទេសចិន**ការស្ទង់មតិរបស់​បណ្តាញទូរទស្សន៍​ CGTN៖  ហេតុអ្វីបានជា “កំហឹងដ៏ខ្លាំងក្លា” បរាជ័យក្នុងការដណ្តើមយកច្រកសមុទ្រ Hormuz?**ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា៖ មន្ត្រីព័ត៌មាននិងសាធារណមតិខេត្តព្រះសីហនុនិងកោះកុង ត្រូវបង្កើនការយកចិត្តទុកដាក់លើការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានបំពុល បំភាន់ និងញុះញង់ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)»**ចិត្តដ៏ស្ម័គ្រស្មោះ**មេដឹកនាំប្រជាជន ៖ រូបថតឆ្លុះបញ្ចាំងពីបំណងដើមដ៏រឹងមាំដូចគ្នា**វិចារណកថា! ការបណ្តុះអនាគត៖ របៀបដែលបច្ចេកវិទ្យាកសិកម្មជំរុញសកម្មភាពអាកាសធាតុ**សម្តេចធិបតី សម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ របស់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ទោះបីតម្លៃប្រេងឥន្ធនៈចុះថ្លៃវិញក៏ដោយ**កាសែតអង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ត្រូវបានរំពឹងថានឹងលាលែងចេញពីតំណែង នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ**ក្រុមអ្នកចរចារអាម៉េរិក និងអ៊ីរ៉ង់ ធ្វើដំណើរទៅដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីត្រៀមបើកកិច្ចចរចាលម្អិត ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន**រលកកម្តៅខ្លាំងពាសពេញទ្វីបអឺរ៉ុប បានជំរុញឱ្យមានកិច្ចប្រជុំបន្ទាន់ក្នុងប្រទេសបារាំង ខណៈដែលសីតុណ្ហភាពកើនឡើងដល់កម្រិតកំណត់ត្រា**លោក ម៉េ​ង​​ ស្រ៊ុន​​​​​ ​ដឹកនាំ​ក្រុម​ការងារចុះ​សួរ​សុខទុក្ខ​លោកស្រី តិច ស្រីភ័ស្ត ត្រូវជាភរិយារបស់ លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ​ កំពុងសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យគ្លីនិកក្បាលថ្នល់​​​ រាជធានី​ភ្នំពេញ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​​​ ១,១០៤.០០០រៀល​ ក្នុងការឧបត្ថម្ភ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន**អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋជាគ្រួសារកងទ័ពជួរមុខចំនួន២៥០គ្រួសារ នៅតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី

ឧត្ដមសេនីយ៍ឯកហ៊ុន ម៉ាណែត៖ បញ្ហាកូវីដ-១៩ នៅតែជាបញ្ហាប្រឈមធំសម្រាប់ជាតិ ក៏ដូចជាពិភពលោកទាំងមូល

ភ្នំពេញ៖ មានប្រសាសន៍នៅក្នុងពេលក្នុងពិធីសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានាក្នុងវត្តឥន្ទរិទ្ធី ហៅវត្តបារាយណ៍ ស្ថិតក្នុងភូមិបារាយណ៍ ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ, ថ្ងៃទី៨ ខែកក្កដា ឧត្ដមសេនីយ៍ឯកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា បញ្ហាកូវីដ-១៩ នៅតែជាបញ្ហាប្រឈមធំសម្រាប់ជាតិ ក៏ដូចជាពិភពលោកទាំងមូល។

ឧត្ដមសេនីយ៍ឯកហ៊ុន ម៉ាណែត បន្តថា វិបត្តិកូវីដ-១៩ ដែលបានអូសបន្លាយរយៈពេលជាង ០២ ឆ្នាំ បានជះឥទ្ធិពលអវិជ្ជមានដល់ស្ថានភាពសុខភាពសាធារណៈ និងដំណើរការអភិវឌ្ឍជាតិ ព្រមទាំង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ប៉ុន្តែក្រោមការដឹកនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី យុទ្ធសាស្ត្រ និងវិធានការម៉ឺងម៉ាត់ជាច្រើនត្រូវបានដាក់ចេញយ៉ាងលឿនរហ័សប្រកបដោយការទទួលខុសត្រូវច្បាស់លាស់ប្រាកដប្រជា និងចំគោលដៅ រហូតបានធ្វើឱ្យសភាពការណ៍មានភាពធូរស្រាលស្ងប់ស្ងាត់ និងអាចគ្រប់គ្រងបាន ដោយបានធ្វើឱ្យអត្រាឆ្លងប្រចាំថ្ងៃមានការធ្លាក់ចុះយ៉ាងគំហុគ ហើយអត្រាស្លាប់ក៏បានធ្លាក់មកដល់ចំនួនសូន្យ ដែលជាស្ថានការណ៍មួយមានលក្ខណៈល្អប្រសើរបំផុត បើធៀបទៅនឹងចំនួនប្រជាជនសរុបរបស់ប្រទេសកម្ពុជា ហើយទន្ទឹមនឹងនេះ យើងក៏បានឈានដល់ការបើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យ ដែលជាកត្តាកំណត់មួយ ដើម្បីស្តារនិងរក្សាស្ថិរភាពលំនឹងផ្នែកសង្គម-សេដ្ឋកិច្ច ក្រោយទទួលរងផលប៉ះពាល់នៅក្នុងវិបត្តិសាកលដ៏ធ្ងន់ធ្ងរមួយនេះ។

ឯកឧត្ដមបញ្ជាក់ថា “ ដោយបញ្ហាកូវីដ-១៩ នៅតែជាបញ្ហាប្រឈមធំសម្រាប់ជាតិ ក៏ដូចជាពិភពលោកទាំងមូល សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានត្រៀមរួចរាល់ជាស្រេច ក្នុងការបន្តផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩បន្ថែមទៀត ជាពិសេសវ៉ាក់សាំងដែលផលិតនៅក្នុងស្រុកតែម្តងសម្រាប់ចាក់ជូនប្រជាពលរដ្ឋយើង ដើម្បីបន្តបង្កើនភាពស៊ាំក្នុងសហគមន៍នៅទូទាំងប្រទេស ដែលគាំទ្រដល់និរន្តរភាពនៃការការពារសុខភាពរបស់ប្រជាពលរដ្ឋ និងដំណើរការបើកប្រទេសលើគ្រប់វិស័យ ដែលបានដំណើរការយ៉ាងមានប្រសិទ្ធភាព និងប្រសិទ្ធផលមកដល់ពេលនេះ”។

ជាមួយគ្នានោះ ឯកឧត្ដម ហ៊ុន ម៉ាណែត ក៏បានអរគុណចំពោះប្រជាពលរដ្ឋទាំងអស់ ដែលមានជំនឿទុកចិត្តមកលើរាជរដ្ឋាភិបាល និងបានចូលរួមគាំទ្រអនុវត្តគ្រប់វិធានការដែលរាជរដ្ឋាភិបាលបានដាក់ចេញ ហើយក៏សូមយកឱកាសនេះអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឱ្យបន្តទទួលយកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញទី៣ ទី៤ និងទី៥ ដើម្បីថែរក្សាសុខភាពឱ្យរឹងមាំ ពីព្រោះពុំមានអ្វីសំខាន់ និងមានតម្លៃជាងសុខភាពនោះទេ៕

អត្ថបទដែលជាប់ទាក់ទង