**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកទឹកចិត្តប្រតិភូចលនាស្ត្រីខេត្តតាកែវ បន្តបម្រើប្រជាពលរដ្ឋដោយបេះដូងផ្សារភ្ជាប់ជាមួយសុខទុក្ខពលរដ្ឋ ឱ្យបានជាប់ជាប្រចាំ**រយៈពេលជាង៥ខែ ក្នុងឆ្នាំ២០២៦ តាមរយៈទិន្នន័យដែលទទួលបានពីក្រសួង-ស្ថាប័នថ្នាក់ជាតិ បង្ហាញឱ្យឃើញថាមន្រ្តីរាជការដែលមកបំពេញការងារមានចំនួន៩៥%**គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តបាត់ដំបង បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្រ្គោះជូនថ្នាក់ដឹកនាំក្រុមការងារនៃគណៈកម្មាធិការ អ.ន.ក ខេត្ត ក្រុង ស្រុក និងសាខាឃុំ សង្កាត់**ខែឧសភា អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ទទួលបណ្ដឹងជាង ៩០ ដោះស្រាយបានជាង ៧០បណ្ដឹង!**អភិបាលខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាជំងឺគ្រុនឈាម**រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូចង់ដឹងឱ្យប្រាកដថា តើប្រធានាធិបតី ដូណាល់ ត្រាំ ពិតជាបានផ្លាស់ប្តូរជំហរចំពោះសង្គ្រាមនៅអ៊ុយក្រែនមែនឬយ៉ាងណា**សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណៈសង្គ្រោះ**អភិបាលខេត្តកណ្ដាល ផ្ដាំផ្ញើសមាជិកក្រុមប្រឹក្សាក្រុង-ស្រុក ត្រូវក្ដាប់ឱ្យបានពីបញ្ហាចុះបញ្ជីដីធ្លី និងទំនាស់ដីធ្លីក្នុងមូលដ្ឋានរៀងៗខ្លួន ដើម្បីកាត់បន្ថយកង្វល់របស់ប្រជាពលរដ្ឋ**អភិបាលរាជធានីភ្នំពេញ ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​**ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាក្រសួងទី១១ បានបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងរួចរាល់**សម្ដេចធិបតី ណែនាំអាជ្ញាធររាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់បោសសម្អាតបទល្មើសគ្រឿងញៀន នៅតាមមូលដ្ឋាន**ទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅចិន សបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាកររបស់ប្រទេសទាំងពីរ ក្នុងការបន្តរឹតចំណង និងលើកកម្ពស់មិត្តភាពដែកថែប**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម

បណ្ឌិត គិន ភា៖ «សារព័ត៌មានរត់តាមព្រឹត្តិការណ៍, សាធារណជនភ្លើងចម្បើង, មន្ត្រីឱកាសនិយម»

ក្នុងសង្គមយើងបច្ចុប្បន្ន ពិតជាមិនមានសារព័ត៌មានបែបស៊ើបអង្កេតនោះទេ។ សារព័ត៌មានភាគច្រើនគ្រាន់តែសរសេររៀបរាប់សាច់រឿង ឬរត់តាមព្រឹត្តិការណ៍សើៗតែប៉ុណ្ណោះ ពោលគឺពុំទាន់មានស្ថាប័នណាដែលតាមដានសាច់រឿងឱ្យដល់ឫសគល់ ឬតាមដានដំណើរការយុត្តិធម៌រហូតដល់ទីបញ្ចប់នៃសំណុំរឿងនោះឡើយ។ ចំណែកឯសាធារណជនវិញ ក៏ហាក់មានចរិតឆាប់ឆេះ តែឆាប់រលត់ដូចភ្លើងចម្បើង ឈូឆរបានតែមួយឆាវ រំលងបានតែពីរបីសប្តាហ៍ ឬយ៉ាងយូរមួយខែ អ្វីៗក៏រសាត់បាត់តាមខ្យល់អស់។

តួយ៉ាង ដូចជាករណីឧកញ៉ាដីខ្យល់ ផ្ទះខ្យល់នៅខេត្តកំពត និងរាជធានីភ្នំពេញ, ករណីហ៊ុនខ្យល់, ករណីចាក់ដីចូលទន្លេនៅស្រីសន្ធរ, ករណីដីឡូត៍នៅភ្នំតាម៉ៅ, ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ដែលបានឆក់យកជីវិតមនុស្សជាបន្តបន្ទាប់។ល។… តើចំណាត់ការចុងក្រោយទៅជាយ៉ាងណា? តើការកាត់ទោសបានអនុវត្តដោយតម្លាភាពដែរឬទេ? តើជនល្មើសបានទទួលទោសនិងជាប់ពន្ធនាគារពិតប្រាកដឬទេ? តើសំណងខូចខាតបានទៅដល់ដៃជនរងគ្រោះពេញលេញនិងពិតប្រាកដដែរឬទេ? តើនរណាដឹង? ភាពស្រពេចស្រពិលនិងការឆាប់ភ្លេចរបស់សង្គមបែបនេះហើយ ដែលជួយសម្រួលផ្លូវឱ្យមនុស្សខូចនៅតែខូច, អ្នកបោកប្រាស់នៅតែបោកប្រាស់, អ្នករងគ្រោះនៅតែរងគ្រោះ។ ជាលទ្ធផល សង្គមជាតិទាំងមូលត្រូវវិលវល់ក្នុងដានប្រវត្តិសាស្ត្រដ៏ជូរចត់ដដែលៗ។

បើ ក្រឡេកមកមើលអាជ្ញាធរនិងមន្ត្រីមានសមត្ថកិច្ចមួយចំនួនវិញ តាំងពីសម័យសម្តេចតេជោ រហូតដល់សម័យសម្តេចតេជោធិបតី ទម្លាប់អាក្រក់មួយនៅតែបន្តឫសគល់ គឺទាល់តែនាយករដ្ឋមន្ត្រីស្រែក ទើបស្ទុះស្ទារមានចំណាត់ការ។ ចំណាត់ការទាំងនោះទៀតសោត ប្រៀបដូចជាការអង្គុយពន្លត់ភ្លើង ពោលគឺធ្វើឡើងដើម្បីបង្ក្រាបកម្តៅមតិសាធារណៈបានតែមួយឆាវ រួចក៏ស្ងាត់បាត់ទៅវិញ ឬពេលខ្លះស្ថានភាពក្រោយចំណាត់ការកាន់តែអាក្រក់ជាងមុនទៅទៀត។

មន្ត្រីខ្លះ មាត់ថ្លែងថាគោរពស្រឡាញ់សម្តេចទាំងទ្វេខ្លាំងណាស់ ប៉ុន្តែសកម្មភាពជាក់ស្តែងបែរជាបង្កបញ្ហាស្មុគស្មាញនិងបង្កើតបន្ទុកគ្រប់បែបយ៉ាងដល់ថ្នាក់ដឹកនាំ។ ទីបំផុត ពួកគេប្រមូលផលប្រយោជន៍ដាក់ហោប៉ៅផ្ទាល់ខ្លួន ប៉ុន្តែនៅពេលសាធារណជនផ្ទុះកំហឹង គឺគេបាញ់ឆ្ពោះទៅរកស្ថាប័នរាជរដ្ឋាភិបាល និងបុគ្គលថ្នាក់ដឹកនាំ ជាពិសេសគឺសម្តេចទាំងទ្វេ ដែលជាអ្នករងគ្រោះដោយសារទង្វើអសមត្ថភាព ភាពអាត្មានិយម ឱកាសនិយម និងភាពអសកម្មរបស់មន្ត្រីគ្រាប់ល្ពៅស្ងោទាំងនោះទៅវិញ។

បើអស់លោកពិតជាមានមនសិការស្រឡាញ់ជាតិ និងគោរពស្រឡាញ់សម្តេចទាំងទ្វេ ដូចសម្ដីផ្អែមល្ហែមនិងឥរិយាបថលូនក្រាបដែលអស់លោកបានបង្ហាញមែននោះ សូមមេត្តាធ្វើអំពើល្អចំពោះជាតិនិងប្រជាជនឱ្យបានពិតប្រាកដទៅ។ ការបំពេញតួនាទីដោយភាពស្មោះត្រង់ និងយុត្តិធម៌ នោះទើបជាការសងគុណជាតិនិងសងគុណសម្តេចទាំងទ្វេពិតប្រាកដ៕

ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា

អត្ថបទដែលជាប់ទាក់ទង