**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

សិក្ខាកាមវគ្គហ្វឹកហ្វឺន បំប៉នពង្រឹងវរសេនាតូច កងពលតូចថ្មើរជើងលេខ២១ បានបិទបញ្ចប់

ភ្នំពេញ៖ នៅទីបញ្ជាការវរសេនាតូចថ្មើរជើងលេខ២១៣ កងពលតូចថ្មើរជើងលេខ២១ បានប្រារព្ធពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងវរសេនាតូច ស្ថិតក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី សេង សុផាត មេបញ្ជាការរងកងពលតូចថ្មើរជើងលេខ២១ នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ ។

របាយការណ៍ហ្វឹកហ្វឺនបញ្ជាក់ឱ្យដឹងថាលទ្ធផលដែលសម្រេចបានមាន សិក្ខាកាមចំនួន១០០នាក់ គ្រូ១០នាក់។ក្រោយបញ្ចប់វគ្គសិក្ខាកាមទទួលបាននិទ្ទេសដូចខាងក្រោម៖ និទ្ទេសល្អ ចំនួន០៨នាក់ ស្មើ០៨% ,និទ្ទេសគ្រាន់បើ ចំនួន៤២នាក់ ស្មើ៤២% និងប្រភេទសំណូមពរ ចំនួន៥០នាក់ ស្មើ៥០% ។

ក្នុងនាមឧត្តមសេនីយ៍ទោ អ៊ិន ស៊ីដារ៉ា មេបញ្ជាការកងពលតូចថ្មើរជើងលេខ២១ យោធភូមិភាគទី២ ឧត្តមសេនីយ៍ត្រី សេង សុផាត មេបញ្ជាការរងកងតូចថ្មើរជើងលេខ២១ បានប្រគល់ប័ណ្ណសរសើរ និងលិខិតសរសើរដល់សិក្ខាកាមបានវគ្គជាបន្តបន្ទាប់ ។ ឧត្តមសេនីយ៍ត្រី សេង សុផាត បានសម្តែងនូវការកោត សរសើរ និងវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់ខិតខំប្រឹងប្រែង ហ្វឹកហាត់ រៀនសូត្រ របស់សិក្ខាកាមទាំងអស់រហូតបានដល់បញ្ចប់វគ្គ ។

ឧត្តមសេនីយ៍ត្រី សេង សុផាត បានគូសបញ្ជាក់ថាការហ្វឹកហ្វឺនក្ន្លងមកនេះគឺជាការឆ្លើយតបដ៏សមស្របទាន់ពេលវេលាទៅនឹងគោល នយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការកសាងធនធានមនុស្ស ប្រកបដោយសមត្ថភាព គុណភាពខ្ពស់ ដើម្បីបំពេញភារកិច្ច បម្រើជាតិ មាតុភូមិរបស់យើង ជាពិសេស ការពារបាននូវច្បាប់រដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់អោយបានដាច់ខាត ។

ឧត្តមសេនីយ៍ត្រី សេង សុផាត បានផ្តាំផ្ញើរដល់សិក្ខាកាមពេលវិលទៅអង្គភាពវិញត្រូវបន្តផ្សព្វផ្សាយដល់មិត្តរួមអាជីព និងប្រើប្រាស់ជូនអង្គភាពឲ្យចំគោលដៅ និងមានប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង