**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា**វិចារណកថា! មន្ត្រីឧទ្យានុរក្សរបស់យើងនៅសមរភូមិជួរមុខ៖ ការការពារព្រៃឈើកម្ពុជាក្នុងអំឡុងពេលមានបាតុភូតអែលនីញ៉ូ (El Niño)**អាម៉េរិក និងអ៊ីរ៉ង់ ព្រមព្រៀងគ្នាជាថ្មីដើម្បី«ផ្អាករាល់សកម្មភាពវាយប្រហារដាក់គ្នា» នៅក្នុងតំបន់ឈូងសមុទ្ទ និងត្រៀមបើកកិច្ចចរចាឡើងវិញ**ចិនបញ្ចូលក្រុមហ៊ុនរបស់ជប៉ុន ២០បន្ថែមទៀត ទៅក្នុងបញ្ជីខ្មៅ**ក្រុមអ្នកជួយសង្គ្រោះកំពុងប្រណាំងប្រជែងនឹងពេលវេលា ដើម្បីរុករកអ្នករស់រានមានជីវិតពីគ្រោះរញ្ជួយដីភ្លោះដ៏បំផ្លិចបំផ្លាញនៅវេណេស៊ុយអេឡា ស្របពេលតួលេខអ្នកស្លាប់បានបន្តហក់ឡើង**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅបន្ត របស់មន្ទីរអភិវឌ្ឃន៍ជនបទខេត្តកំពត**ទៅបង់ត្រីឃើញមេឃភ្លៀងផ្គររន្ទះរៀបនឹងត្រឡប់មកផ្ទះវិញតែអកុសលត្រូវរន្ទះបាញ់ស្លាប់នៅវាលស្រែ**ក្រសួងពាណិជ្ជកម្ម ចុះបញ្ជីជាផ្លូវការផលិតផល “ទុរេនបែកអន្លូង” ជា ម៉ាកសមូហភាព (Collective Mark) លើកកម្ពស់អត្តសញ្ញាណផលិតផលខ្មែរ និងពង្រឹងការការពារកម្មសិទ្ធិបញ្ញា**សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ផ្ទះជូនដល់អតីតយុទ្ធជន និងនិវត្តជនមានជីវភាពខ្វះខាតចំនួន ៧គ្រួសារ ស្ថិតនៅភូមិតេជោសន្តិភាព ស្រុកភ្នំស្រុក**សាលាចំណេះទូទៅ អ៊ែបភល រៀបចំកម្មវិធីប្រឡងប្រជែងសរសេរតាមអាន កម្រិតបឋមសិក្សាលើកទី១១ ក្នុងគោលបំណងដើម្បីលើកកម្ពស់អក្សរសាស្ត្រជាតិ**ឧទ្ធម្ភាគចក្រក្រុមហ៊ុនប្រេងខ្នាតយក្ស Aramco បានធ្លាក់នៅតាមបណ្តោយឆ្នេរច្រកសមុទ្រហ័រមូស បណ្តាលឱ្យជនជាតិអារ៉ាប៊ីសាអូឌីតចំនួន ១៤នាក់បាត់បង់ជីវិត**កូនប្រុសពៅលោកស្រី អ៊ុងសាន ស៊ូជី ចេញមុខអំពាវនាវយ៉ាងទទូចឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បង្ហាញភស្តុតាងជាក់លាក់ដែលបញ្ជាក់ថា ម្តាយរបស់លោកនៅមានជីវិត**ឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា

អភិបាលខេត្តកំពង់ចាម ព្រមានចាត់វិធានការចំពោះស្ថានីយប្រេងឥន្ធនៈណាស្តុកទុក ដើម្បីរង់ចាំលក់ក្នុងតម្លៃខ្ពស់

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ព្រមានទៅកាន់ម្ចាស់ស្ថានីយ និងដេប៉ូចែកចាយប្រេងឥន្ធនៈទូទាំងខេត្តកំពង់ចាម មិនឱ្យមានការស្តុកទុកប្រេងដើម្បីរង់ចាំលក់ក្នុងតម្លៃខ្ពស់ ដែលបង្កផលប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងស្ថិរភាពសេដ្ឋកិច្ច។

ឯកឧត្តម អ៊ុន ចាន់ដា ថ្លែងបែបនេះនាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា យោងតាមការចុះត្រួតពិនិត្យ និងតាមដានស្ថានភាពទីផ្សារ របស់មន្ត្រីជំនាញពាក់ព័ន្ធបានកត់សម្គាល់ឃើញថា មានករណីខ្លះម្ចាស់ស្ថានីយ បានព្យាយាមផ្អាកការលក់ជាបណ្តោះអាសន្ន ឬស្តុកទុកប្រេង នៅពេលដែលតម្លៃទីផ្សារពិភពលោកមានសន្ទុះឡើងថ្លៃ។

ជុំវិញបញ្ហានេះ ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់យ៉ាងច្បាស់ថា ម្ចាស់អាជីវកម្មត្រូវលក់តាមតម្លៃកំណត់មានន័យថា រាល់ស្ថានីយទាំងអស់ត្រូវតែលក់ប្រេងឥន្ធនៈតាមតម្លៃសេចក្តីជូនដំណឹងដែលចេញដោយក្រសួងពាណិជ្ជកម្ម ។ហាមឃាត់ការស្តុកទុកដោយខុសច្បាប់ ដូចជាការផ្អាកលក់ដោយគ្មានមូលហេតុបច្ចេកទេសត្រឹមត្រូវ ឬការលាក់ទុកប្រេងឥន្ធនៈដើម្បីរង់ចាំលក់ក្នុងតម្លៃខ្ពស់ គឺជាទង្វើខុសច្បាប់។

ឯកឧត្តមអភិបាលខេត្ត បន្តថា ករណីរកឃើញម្ចាស់អាជីវកម្មណាដែលបានប្រព្រឹត្តល្មើស នឹងត្រូវប្រឈមមុខនឹងវិធានការ ដោយការផាកពិន័យជាប្រាក់ទៅតាមទំហំនៃបទល្មើសដែលបានកំណត់ក្នុងច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផល និងសេវា។ ក្នុងករណីធ្ងន់ធ្ងរ នឹងសម្រេចបិទអាជីវកម្ម ឬដកហូតអាជ្ញាប័ណ្ណលក់ដូរជាបណ្តោះអាសន្ន ឬអចិន្ត្រៃយ៍។ ដូចច្នេះ ម្ចាស់អាជីវកម្មត្រូវរក្សាបាននូវក្រមសីលធម៌ មិនត្រូវឆ្លៀតឱកាសកេងចំណេញលើការលំបាករបស់ប្រជាពលរដ្ឋនោះឡើយ។ ជាមួយគ្នានេះមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បន្តចុះត្រួតពិនិត្យជាប់ជាប្រចាំដូចភ្លៀងរលឹម៕

អត្ថបទដែលជាប់ទាក់ទង