**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១

មហាសន្និបាតសភាទាំងពីររបស់ចិន នាំមកនូវកម្លាំងស្ថិរភាពសម្រាប់កំណើនសកល និងជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់

ស្របពេលដែលសេដ្ឋកិច្ចសកលកំពុងប្រឈមមុខនឹងភាពមិនប្រាកដប្រជា ការបែកខ្ញែកនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងភាពតានតឹងភូមិសាស្ត្រនយោបាយ សហគមន៍អន្តរជាតិបានតាមដានដោយយកចិត្តទុកដាក់ចំពោះការប្រព្រឹត្តទៅនៃសម័យប្រជុំរបស់សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន (CPPCC) និងសភាតំណាងប្រជាជនទូទាំងប្រទេសចិន (NPC) ដែលត្រូវបានស្គាល់ជាទូទៅថា “មហាសន្និបាតសភាទាំងពីរ”។

ក្នុងនាមជាព្រឹត្តិការណ៍នយោបាយដ៏មានឥទ្ធិពលបំផុតប្រចាំឆ្នាំ មហាសន្និបាតសភាទាំងពីរដែលមានរយៈពេលជាងមួយសប្តាហ៍នេះ មិនត្រឹមតែពិនិត្យឡើងវិញនូវសមិទ្ធផលដែលបានសម្រេចនាពេលកន្លងមកប៉ុណ្ណោះទេ តែក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ទិសដៅគោលនយោបាយសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសចិនសម្រាប់ឆ្នាំខាងមុខផងដែរ។

របៀបវារៈដ៏សំខាន់មួយនៃមហាសន្និបាតសភាទាំងពីរ គឺការដាក់ចេញនូវផែនការប្រាំឆ្នាំលើកទី១៥ របស់ប្រទេសចិន (ឆ្នាំ២០២៦-២០៣០) ដែលជាផែនការអភិវឌ្ឍន៍យុទ្ធសាស្ត្ររយៈពេលវែងរបស់ប្រទេសចិន។ ខុសប្លែកពីផែនការមុនៗដែលជារឿយៗសង្កត់ធ្ងន់លើតួរលេខកំណើនជាចម្បង ផែនការថ្មីនេះ នឹងផ្តោតទៅលើគុណភាពនៃកំណើនជាជាងល្បឿននៃកំណើន ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលនៃបរិបទភូមិសាស្ត្រនយោបាយ និងនិម្មាបនកម្មសេដ្ឋកិច្ចសកល។

តួយ៉ាង សម្រាប់ឆ្នាំ២០២៦នេះ ប្រទេសចិនបានកំណត់គោលដៅកំណើនសេដ្ឋកិច្ចក្នុងរង្វង់ប្រមាណ ៤,៥% ទៅ ៥% ហើយអាចលើសនេះប្រសិនបើលក្ខខណ្ឌអនុញ្ញាត។ សេដ្ឋវិទូ និងអ្នកវិភាគជាច្រើន បានបង្ហាញសុទ្ធិដ្ឋិនិយម និងជំនឿទុកចិត្តថា ប្រទេសចិនអាចសម្រេចគោលដៅនេះបាន។ ទោះបីជាតួលេខនេះមើលទៅមានកម្រិតមធ្យមធៀបទៅនឹងប៉ុន្មានទសវត្សរ៍កន្លងទៅក៏ដោយ វាឆ្លុះបញ្ចាំងពីអភិក្រមជាក់ស្តែង និងស្ថិរភាពនៃកំណើនរបស់ចិន ដើម្បីធានាការសម្រេចឱ្យបាននូវទំហំសេដ្ឋកិច្ចទ្វេដងនៅឆ្នាំ២០៣៥។ ដើម្បីសម្រេចគោលដៅនេះ ប្រទេសចិនត្រូវរក្សាអត្រាកំណើនជាមធ្យមប្រមាណ ៤,២% ក្នុងមួយឆ្នាំ។

លើសពីនេះទៅទៀត មហាសន្និបាតសភាទាំងពីរក៏បានគូសបញ្ជាក់ពីអាទិភាពគោលនយោបាយសំខាន់ៗ ដូចជាការបន្តជំរុញតម្រូវការក្នុងស្រុកចិន ការកសាងទីផ្សារក្នុងស្រុកដ៏រឹងមាំ ការជំរុញនវានុវត្តន៍វិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងការធ្វើឱ្យស៊ីជម្រៅនូវការបើកទូលាយកម្រិតខ្ពស់។ កិច្ចប្រឹងប្រែងទាំងនេះ នឹងមិនត្រឹមតែត្រួសត្រាយផ្លូវឱ្យចិនអាចធ្វើដំណើរឆ្ពោះទៅសម្រេចបាននូវគោលដៅសតវត្សរ៍ទីពីររបស់ខ្លួនទេ តែថែមទាំងរួមចំណែកដល់ការពង្រឹងស្ថិរភាពសម្រាប់សេដ្ឋកិច្ចសកលផងដែរ។

ក្នុងនាមជាប្រទេសមានសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក ប្រទេសចិនបានរួមចំណែកប្រមាណ ៣០% ដល់កំណើនសេដ្ឋកិច្ចសកល, ជំរុញកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ប្រកបដោយគុណភាពខ្ពស់ជាមួយប្រទេស និងតំបន់ជាង ១៥០, កាត់បន្ថយអត្រាពន្ធគយមធ្យមមកត្រឹមតែ ៧,៣% និងរក្សាបានតំណែងជាប្រទេសនាំចូលធំជាងគេលំដាប់ទី២ រយៈពេល១៦ឆ្នាំជាប់គ្នា។ សមិទ្ធផលទាំងនេះ បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់ចិន ក្នុងការរក្សាស្ថិរភាពខ្សែច្រវាក់ផ្គត់ផ្គង់សកល និងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ។

ក្រៅពីនេះ មហាសន្និបាតសភាទាំងពីរ ក៏បានផ្តល់សារៈសំខាន់ខ្ពស់ចំពោះការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ តាមរយៈការជំរុញនវានុវត្តន៍បច្ចេកវិទ្យា និងការអភិវឌ្ឍ “កម្លាំងផលិតកម្មគុណភាពថ្មី”។ វិស័យសំខាន់ៗដូចជា បញ្ញាសិប្បនិម្មិត មនុស្សយន្ត និងជីវបច្ចេកវិទ្យា ត្រូវបានលើកកម្ពស់យ៉ាងសកម្ម។ ការសម្តែងសិល្បៈក្បាច់គុន ដែលមានមនុស្សយន្តរូបរាងដូចមនុស្សរបស់ Unitree នៅឯ “Spring Festival Gala” នាពេលថ្មីៗនេះ បានផ្តល់នូវទិដ្ឋភាពដ៏អស្ចារ្យមួយអំពីសន្ទុះនៃវឌ្ឍនភាពរបស់ចិនឆ្ពោះទៅរកអនាគតដែលជំរុញដោយបច្ចេកវិទ្យា។

ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលចិនបានវិនិយោគប្រមាណ ២,៨% នៃផលិតផលក្នុងស្រុកសរុប សម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍន៍។ តាមរយៈគំនិតផ្តួចផ្តើមដូចជាយុទ្ធសាស្ត្រ “AI Plus” ប្រទេសចិននឹងធ្វើសមាហរណកម្មបញ្ញាសិប្បនិម្មិតទៅក្នុងផលិតកម្ម ការថែទាំសុខភាព ភស្តុភារកម្ម ដើម្បីធ្វើឱ្យប្រសើរឡើងនូវផលិតភាព និងបង្កើតកម្លាំងសន្ទុះសេដ្ឋកិច្ចថ្មី។ ការណ៍នេះបានត្រួសត្រាយផ្លូវដល់ការលេចឡើងនៃសេដ្ឋកិច្ចរយៈកម្ពស់ទាប (Low Altitude Economy – LAE) ដែលកំពុងទទួលបានការចាប់អារម្មណ៍គួរឱ្យកត់សម្គាល់ពីប្រជាជនចិន និងសហគមន៍អន្តរជាតិ។

សរុបមក លទ្ធផលនៃមហាសន្និបាតទាំងពីរឆ្នាំ២០២៦ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ប្រទេសចិនកំពុងបន្តដើរលើមាគ៌ានៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ដោយភាពជឿជាក់។ គោលនយោបាយប្រកបដោយស្ថិរភាព និងយុទ្ធសាស្ត្រវែងរបស់ចិន មិនត្រឹមតែបម្រើដល់ផលប្រយោជន៍ប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួនាទីជាកាតាលីករដ៏សំខាន់សម្រាប់វិបុលភាពរួម និងស្ថិរភាពសេដ្ឋកិច្ចសកលផងដែរ៕

ដោយលោក ហ៊ូ ចំរើន
អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា

អត្ថបទដែលជាប់ទាក់ទង