**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ**គណៈកម្មការទី៩រដ្ឋសភា​ ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល​ខេត្តរតនគិរី**អភិបាលខេត្តបាត់ដំបង អំពាវនាដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ បន្តពហិកាផលិតផលថៃ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»**រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាមានភាពម្ចាស់​ការលើ​ការ​បណ្ដុះ​​បណ្ដាល និងផ្គត់ផ្គង់​កម្លាំងពល​កម្មផ្នែក​យាន​យន្ត​គ្រប់ប្រភេ​ទ​ចាប់​ពីចុង​ឆ្នាំ ២០២៧ខាង​មុខនេះ**លោកXi Jinping យកចិត្តទុកដាក់និងជំរុញការអភិរក្សបេតិកភ័ណ្ណវប្បធម៌ចិន**ខំប្រឹងពេញទំហឹងតាមចិត្ត ហ៊ានពលីជីវិត ដើម្បីមិនឱ្យប្រជាជនខកបំណង

រដ្ឋសភាកម្ពុជា ពង្រឹងសមត្ថភាពមន្ត្រីជំនាញលើ “ការទូតសភា ភាសាបារាំង” ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦

ភ្នំពេញ៖ ដើម្បីពង្រឹងភាពជាអ្នកដឹកនាំ និងត្រៀមលក្ខណៈឱ្យបានពេញលេញសម្រាប់ព្រឹត្តិការណ៍អន្តរជាតិធំៗនាពេលខាងមុខ រដ្ឋសភាកម្ពុជាបានសហការជាមួយមជ្ឈមណ្ឌលសភាអាស៊ី (PCAsia) បើកវគ្គបណ្តុះបណ្តាលស្តីពី «ការទូតសភាជាភាសាបារាំង» ជំនាន់ទី៨ ជូនដល់មន្ត្រីសភាកម្ពុជា និងឡាវ កាលពីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦។

វគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រពង្រឹងសមត្ថភាពការទូតសភា ស្របពេលដែលកម្ពុជាកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅខែវិច្ឆិកា ឆ្នាំ២០២៦ និងការត្រៀមលក្ខណៈសម្រាប់មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ផងដែរ។

វគ្គបណ្តុះបណ្តាលស្តីពី «ការទូតសភាជាភាសាបារាំង» ជំនាន់ទី៨ បានរៀបចំពិធីបើកជាផ្លូវការនៅថ្ងៃទី៩ ខែមីនា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងរដ្ឋសភា និងជានាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា ព្រមទាំងមានការចូលរួមផងដែរពីអ្នកជំនាញការអន្តរជាតិល្បីៗ រួមមាន លោក Michel FOUCHER អតីតឯកអគ្គរដ្ឋទូតបារាំង និងមន្ត្រីជាន់ខ្ពស់មកពី PCAsia ខណៈដែលមន្ត្រីសភាឡាវបានចូលរួមតាមរយៈប្រព័ន្ធវីដេអូ (Zoom)។

តាមរយៈវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមបានទទួលចំណេះដឹងថ្មីៗជាច្រើនពាក់ព័ន្ធនឹង៖
ការបញ្ជ្រាបទស្សនាទានអាស៊ីអាគ្នេយ៍៖ សិក្ខាកាមបានសិក្សារៀនសូត្រពីការវិភាគ និងរៀបចំឯកសារ ដើម្បីបញ្ចូលទៅក្នុងអាត្លាស (Atlas) នៃសហគមន៍ហ្វ្រង់កូហ្វូនី ដើម្បីធានាថា សំឡេង និងទស្សនាទាននៃតំបន់អាស៊ីអាគ្នេយ៍ ត្រូវបានលើកយកមកបង្ហាញយ៉ាងច្បាស់លាស់ក្នុងកិច្ចប្រជុំកំពូល។

ការកសាងបណ្ដាញអាជីពតំបន់៖ វគ្គនេះមិនត្រឹមតែផ្ដល់ចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្សារភ្ជាប់ទំនាក់ទំនងរវាងមន្ត្រីសភាក្នុងអាស៊ាន និងស្ថាប័នហ្វ្រង់កូហ្វូនី ដើម្បីពង្រឹងកិច្ចសហការរយៈពេលវែង។

ជំនាញបច្ចេកទេសការទូត៖ សិក្ខាកាមក៏ទទួលបានចំណេះដឹងបន្ថែមពាក់ព័ន្ធនឹងការបង្កើនសមត្ថភាពសរសេរតាមរចនាសម្ព័ន្ធវិជ្ជាជីវៈ និងការវិភាគគោលនយោបាយ ដើម្បីគាំទ្រដល់ការសម្រេចចិត្តក្នុងស្ថាប័នសភាផងដែរ។

ការបើកវគ្គបណ្ដុះបណ្ដាលនេះ ឆ្លុះបញ្ចាំងពីតួនាទីដ៏សកម្មរបស់កម្ពុជាក្នុងនាមជា “ស្ពានចម្លង” រវាងអាស៊ាន និងសហគមន៍ហ្វ្រង់កូហ្វូនីសកល ដែលមានសមាជិកជិត ១០០ ប្រទេស។ តាមរយៈការប្រើប្រាស់ភាសាបារាំងជាមធ្យោបាយ កម្ពុជាមានគោលដៅលើកកម្ពស់សន្តិភាព ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍លើឆាកអន្តរជាតិ។

ជាមួយគ្នានេះ រដ្ឋសភាកម្ពុជា ក៏បានសម្ដែងនូវការដឹងគុណចំពោះស្ថាប័នដៃគូអន្តរជាតិ រួមមាន សភាបារាំង, សភាអឺរ៉ុប, សភាប្រើភាសាបារាំង (APF) និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ដែលបានផ្ដល់ការគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សនៃមន្ត្រីសភានៅតំបន់អាស៊ីអាគ្នេយ៍។

សូមបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលនេះនឹងប្រព្រឹត្តទៅជាពីរដំណាក់កាល ដោយចាប់ផ្ដើមពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែមីនា និងវគ្គបញ្ចប់នៅថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង