**ឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026

ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត ប៊ិន ឈិន ជួបពិភាក្សាការងារជាមួយតំណាងប្រទេស ផ្តល់ជំនួយសម្រាប់សាលាក្តី ខ្មែរក្រហម

 



ភ្នំពេញ៖ ឯកឧត្តមកិត្តិនីតិ កោសល បណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និង ជាប្រធាន ក្រុម ការងារ របស់ រាជរដ្ឋាភិបាល សម្រាប់ ទ្រទ្រង់ ដំ ណើរការ កាត់ សេចក្តី របស់ អង្គជំ នុំ ជម្រះ វិសាម ញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក.) ឬហៅកាត់ថាសាលាក្តី ខ្មែរក្រហម នាព្រឹក ថ្ងៃទី ៦ ខែ កក្កដា ឆ្នាំ ២០២២ បានជួបពិភាក្សាការងារជាមួយ បណ្តាប្រទេស ផ្តល់ ជំ នួយ សំ ខាន់ ៗ ប្រមាណ ១០ប្រទេស។ សមាសភាពនៃគណៈប្រតិភូ រួមមានៈ អូស្ត្រា លី សហភាពអឺរ៉ុប បារាំង ជប៉ុន ស៊ុយ អែត អង់ គ្លេស និងតំណាងទូតមួយចំនួននៅរាជធានីភ្នំពេញ ។

នៅក្នុងគណៈប្រតិភូនេះ គឺមាន លោកស្រី Alexandra Hutchison តំណាង ប្រទេស អូស្ត្រាលី ជាប្រធានប្រតិភូ តំ ណាង ប្រទេស ផ្តល់ ជំ នួយ និងជាអ្នកធ្វើ របាយការណ៍ ទៅ បណ្តា ប្រទេ ស ផ្តល់ ជំ នួយ ទៅ ទី ក្រុង ញូវយ៉ក។ ដោយឡែក លោកស្រី Hanna Dreifeldt គឺជា មន្ត្រី ច្បាប់ ជាន់ ខ្ពស់ របស់ ការិយាល័យទទួល បន្ទុក កិច្ច ការ ច្បាប់ របស់ អ.ស.ប ក៏បាន អញ្ជើញ ចូលរួមនៅក្នុងកិច្ចប្រជុំនេះ ផង ដែរ ។

ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំ ការ បាន មាន ប្រសាសន៍ថា រហូត មកដល់ ពេល នេះ អ.វ.ត.ក. បាន ដំ ណើរការ កាត់ សេចក្តី ប្រកប ដោយ ជោគ ជ័យ និង ជិត បិទបញ្ចប់ ដំ ណើរការ កាត់ សេចក្តី ហើយ គឺ គ្រោង នឹង បញ្ចប់ សំ ណុំ រឿង ចុង ក្រោយ របស់ ខ្លួន នៅ ត្រឹមត្រីមាសទី ៤ ឆ្នាំ ២០២២នេះ។

ជំ នួស មុខ ឱ្យ រាជរដ្ឋាភិបាល កម្ពុជា ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត ប៊ិន ឈិន បាន ថ្លែង អំ ណរគុណ ដល់ បណ្តាប្រទេស ផ្តក់ ជំ នួយទាំង អស់ ដែល បាន រួម ចំ ណែក ផ្តល់ ថវិកាដល់ អ.វ.ត.ក. ដែល សម្រេច បាន សមិទ្ធផល ការងារ ប្រកប ដោយ ជោគ ជ័យ ហើយ ដែល ជោគ ជ័យ នេះ គឺជា ជោគ ជ័យ រួម ទាំង អស់ គ្នា ទាំង រាជរដ្ឋាភិបាលកម្ពុជា អង្គការ សហប្រជា ជាតិ និង សហគមន៍អន្តរជាតិ ដែល កន្លង មក បាន រួម សហការ គ្នា បាន យ៉ាងល្អ ហើយ ដែល អ.វ.ត.ក. អាច ក្លាយ ជា គំរូតុលាការ មួយ សម្រាប់ ការ វិនិច្ឆ័យ ទោស ចំ ពោះ ឧក្រិដ្ឋ កម្ម ធ្ងន់ ៗ និង ការ សម្លាប់ រង្គាលនាពេល អនាគតលើឆាក អន្តរជាតិ និង ជា ពិសេស នៅ ថ្នាក់ តំ បន់។

ឯកឧត្តមកិត្តិនីតិកោសល បណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំ ការ បាន មាន ប្រសាសន៍បន្ថែម ថា អ.វ.ត.ក. នៅ មាន ការងារ សំខាន់ ៗចំ នួន ពីរទៀត ដែល រាជរដ្ឋាភិបាល កម្ពុជា សម្រេច បាន នូវ កិច្ច ព្រម ព្រៀង បន្ថែម ជាមួយអង្គការសហប្រជា ជាតិ សម្រាប់ អនុញ្ញាតឱ្យ អ.វ.ត.ក. អនុវត្តបន្ត នូវ មុខងារ ដែល នៅ សេសសល់ រួម មាន៖ ទី១) ការគ្រប់គ្រងបណ្ណសារនៃសំណុំរឿងកាត់សេចក្តី របស់អ.វ.ត.ក. គឺត្រូវរក្សាទុកឱ្យអនុលោមទៅតាមស្តង់ដារអន្តរជាតិ និងអនុញ្ញាតឱ្យ សាធារ ណ ជន អាច ចូលពិនិត្យ មើល និងសិក្សាបាន យ៉ាង ទូលំទូលាយនិងទី២) ការងារអប់រំនិងផ្សព្វផ្សាយស្តីពីសមិទ្ធផ លរបស់អ.វ.ត.ក. គឺមានសារៈសំខាន់ដែលគប្បីជំរុញអនុវត្តឱ្យកាន់តែទូលំទូលាយដល់សាធារណជ ន និងអ្នកស្រាវជ្រាវជាតិ-អន្តរជាតិ ព្រមទាំងលើកកម្ពស់ការងារកេរដំណែលរបស់អ.វ.ត.ក.ឱ្យកាន់តែមានលក្ខណៈរឹងមាំ ដើម្បីបន្តអប់រំដល់មនុស្សជំនាន់ក្រោយ ក្នុងគោលដៅទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍នៅកម្ពុជា ក៏ដូចជានៅលើសកលលោក។

ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានប្រាប់ ទៅ តំ ណាង ប្រទេស ផ្តល់ ជំ នួយ ផង ដែរថា រាជ រដ្ឋាភិបាល កម្ពុជា នឹង បន្ត ផ្តល់ ថវិកាដល់ អ.វ.ត.ក. នៅ អំ ឡុង ពេល អនុវត្ត មុខងារ សេសសល់និង ក៏បាន សំ ណូម ពរស្នើ សុំ ឱ្យប្រទេស ផ្តល់ ជំ នួយ បន្ត ផ្តល់ ការគាំ ទ្រ ដល់ អ.វ.ត.ក.ជា បន្ត ទៀត ដោយ ឯកឧត្តមកិត្តិនីតិកោសល បណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំ ការ បាន សង្កាត់ ធ្ងន់ ថា ការ ចូល រួម បន្ត កិច្ច សហការ របស់ សហគមន៍អន្តរជាតិ ក្នុង ការ បន្ត ផ្តល់ ថវិកា គឺដើម្បី ឱ្យ អ.វ.ត.ក. ដំ ណើរការ ទៅ ដោយ រលូន ជោគ ជ័យ និង ប្រកប ដោយ កិត្តិយស។

ជាការ ឆ្លើយតបទាំងលោកស្រី Alexandra Hutchison តំ ណាង ប្រទេស ផ្តល់ ជំ នួយ សម្រាប់ សម្រប សម្រួល ដឹកនាំ កិច្ច ប្រជុំ និងលោកស្រី Hanna Dreifeldt មន្ត្រី ច្បាប់ជាន់ខ្ពស់របស់ ការិយាល័យ ទទួល បន្ទុក កិច្ច ការ ច្បាប់ របស់ អ.ស.ប. បាន វាយតម្លៃ ខ្ពស់ ចំ ពោះ ជោគ ជ័យ របស់ អ.វ.ត.ក. ដែល រាជ រដ្ឋាភិបាល កម្ពុជា បាន គាំ ទ្រ ចូល រួម យ៉ាង មោះមុត និង បាន បញ្ជាក់ ថាជោគ ជ័យ ដែល សម្រេច បាន របស់ អ.វ.ត.ក.គឺ ពិត ជា កើត ចេញ ពី ការ ជឿទុកចិត្ត គ្នា និងការ រួម សហការ គ្នា បាន ល្អក្នុង គ្រប់ ដំ ណាក់ កាល នៃ ដំ ណើរការកាត់ សេចក្តី ។

ដោយសារ តែជំ នឿទុកចិត្ត នេះ ហើយ លោក ស្រី Alexandra Hutchison បាន បញ្ជាក់ នូវ គោល ជំ ហរយ៉ាង ច្បាស់ លាស់ ថា បណ្តាប្រទេស ផ្តល់ ជំ នួយប្តេជ្ញាបន្ត គាំទ្រ កិច្ច សហការក្នុង ដំ ណើរការ របស់ តុលាការដែល នៅ សេសសល់ នេះ ទាំង ការ គ្រប់ គ្រង បណ្ណាសារ ការ ផ្សព្វ ផ្សាយ រួម ទាំង ការ រក្សាកេរដំ ណែល របស់ តុលាការ ធ្វើ យ៉ាង ណា ឱ្យ អ.វ.ត.ក.

សម្រេច បាន ជោគ ជ័យ ដោយ ការ បិទបញ្ចប់ កិច្ច ការ របស់ ខ្លួន នៅចុង ឆ្នាំ ២០២២នេះ ប្រកប ដោយ កិត្តិយស ។

ឯកឧត្តមកិត្តិនីតិកោសល បណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំ ការ បានគូសបញ្ជាក់ផងដែរថា ការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះគឺមិនមែនជាការសងសឹក ប៉ុន្តែគឺជាការផ្តល់ទំនុកចិត្តដល់តុលាការកាត់សេចក្តី និងបានសម្តែងនូវ ការ ថ្លែង អំ ណរគុណ ដល់ក្រុម កាងារ នៃ បណ្តាប្រទេសផ្តល់ ជំ នួយ ដែល បានជួប ពិភាក្សាការងារ ព្រមទាំងបាន ប្តេជ្ញា បន្ត គាំ ទ្រ ការងារ ដែល នៅ សេសសល់ របស់ អ.វ.ត.ក.ឱ្យ បន្តដំណើរការ ដើម្បី ឈាន ដល់ការ បិទបញ្ចប់ ក្នុង ពេល អនាគត ខាង មុខ ដែល សមិទ្ធផល ទាំង អស់ កើត ចេញ ពី កិច្ច សហការ រួម គ្នា នេះ ធ្វើ ឱ្យ អ.វ.ត.ក.សម្រេច បាន ជោគ ជ័យ ដ៏ធំ ធេង មិន ធ្លាប់ មាន ក្នុង ប្រវត្តិសាស្ត្រ៕

អត្ថបទដែលជាប់ទាក់ទង