**តុលាការសម្រេចឃុំខ្លួនជនបរទេសសរុបចំនួន ១៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីលួច (លួចទូរស័ព្ទ, កុំព្យូទ័រ, ម៉ាស៊ីនព្រីន និងប្រាក់) នៅក្រុងព្រៃវែង**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណី “កំហែងយកប្រាក់ និង គំរាមកំហែងហែកកេរ្តិ៍ ក្រោមរូបភាពកម្ចីតាមអនឡាញខុសច្បាប់” **លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការធ្វើឱ្យមានប្រក្រតីភាពនូវការងារសម្របសម្រួលរវាងតំបន់ភាគខាងកើតនិងខាងលិចប្រទេសចិន**ការស្ទង់មតិរបស់​បណ្តាញទូរទស្សន៍​ CGTN៖  ហេតុអ្វីបានជា “កំហឹងដ៏ខ្លាំងក្លា” បរាជ័យក្នុងការដណ្តើមយកច្រកសមុទ្រ Hormuz?**ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា៖ មន្ត្រីព័ត៌មាននិងសាធារណមតិខេត្តព្រះសីហនុនិងកោះកុង ត្រូវបង្កើនការយកចិត្តទុកដាក់លើការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានបំពុល បំភាន់ និងញុះញង់ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)»**ចិត្តដ៏ស្ម័គ្រស្មោះ**មេដឹកនាំប្រជាជន ៖ រូបថតឆ្លុះបញ្ចាំងពីបំណងដើមដ៏រឹងមាំដូចគ្នា**វិចារណកថា! ការបណ្តុះអនាគត៖ របៀបដែលបច្ចេកវិទ្យាកសិកម្មជំរុញសកម្មភាពអាកាសធាតុ**សម្តេចធិបតី សម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ របស់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ទោះបីតម្លៃប្រេងឥន្ធនៈចុះថ្លៃវិញក៏ដោយ**កាសែតអង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ត្រូវបានរំពឹងថានឹងលាលែងចេញពីតំណែង នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ**ក្រុមអ្នកចរចារអាម៉េរិក និងអ៊ីរ៉ង់ ធ្វើដំណើរទៅដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីត្រៀមបើកកិច្ចចរចាលម្អិត ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន**រលកកម្តៅខ្លាំងពាសពេញទ្វីបអឺរ៉ុប បានជំរុញឱ្យមានកិច្ចប្រជុំបន្ទាន់ក្នុងប្រទេសបារាំង ខណៈដែលសីតុណ្ហភាពកើនឡើងដល់កម្រិតកំណត់ត្រា**លោក ម៉េ​ង​​ ស្រ៊ុន​​​​​ ​ដឹកនាំ​ក្រុម​ការងារចុះ​សួរ​សុខទុក្ខ​លោកស្រី តិច ស្រីភ័ស្ត ត្រូវជាភរិយារបស់ លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ​ កំពុងសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យគ្លីនិកក្បាលថ្នល់​​​ រាជធានី​ភ្នំពេញ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​​​ ១,១០៤.០០០រៀល​ ក្នុងការឧបត្ថម្ភ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន**អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋជាគ្រួសារកងទ័ពជួរមុខចំនួន២៥០គ្រួសារ នៅតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី

ឯកឧត្តម ហ៊ុន ម៉ានី៖ សមិទ្ធផលទាំងអស់ដែល ក.យ.គ. សម្រេចបានគឺពិតជាការចូលរួមចំណែកយ៉ាងសំខាន់ដល់ដំណើរការកសាង ការពារ និង អភិវឌ្ឍប្រទេសជាតិ ពិសេសធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍយូរអង្វែងរបស់កម្ពុជា

ភ្នំពេញ៖ នារសៀលថ្ងៃទី ២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ក.យ.គ) នៅសណ្ឋាគារសុខាភ្នំពេញ។

កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានស.ស.យ.ក. និងជាប្រធានក្រុមប្រឹក្សាយុវជននៃគ្រឹះស្ថានឧត្តមសិក្សានៃស.ស.យ.ក. ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលនៃស.ស.យ.ក. ឯកឧត្តម លោក លោកស្រី សមាជិកគណៈកម្មាធិការដឹកនាំចលនាយុវជនស្ម័គ្រចិត្តនៃស្ថាប័នរដ្ឋ និងឯកជន និងក្រុមការងារយុវជននៃគ្រឹះស្ថានឧត្តមសិក្សាប្រមាណ ៧៨៧ នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានធ្វើការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តម ហ៊ុន ម៉ានី និងបានធ្វើរបាយការណ៍សង្ខេបអំពីដំណើរការរបស់អង្គសន្និបាតកាលពីព្រឹកមិញ និងបានធ្វើរបាយការណ៍ស្តីពីលទ្ធផលការងារ ដែល ក.យ.ក. សម្រេចបាន ជាពិសេសការប្រមូលផ្តុំយុវជន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការពង្រឹង សាមគ្គីភាពជាតិ ការអភិវឌ្ឍ និងការការពារប្រទេស។ ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកឡើងអំពីទិសដៅការងារឆ្នាំ២០២៦ របស់ ក.យ.គ. ជូនឯកឧត្តមអគណៈអធិបតី និងអង្គពិធីបានជ្រាប។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកា ក.យ.គ ដែលបានលះបង់កម្លាំងកាយ ចិត្ត ពេលវេលា ស្មារតី ធនធានថវិកា និងការខិតខំប្រឹងប្រែងដោយមិនខ្លាចនឿយហត់ ប្រកបដោយ ទំនួលខុសត្រូវខ្ពស់ ក្នុងការបំពេញបេសកកម្មយ៉ាងសកម្ម ទោះបីជាមាន ភាពមមាញឹកជាមួយនឹងការងារស្នូលរៀងៗខ្លួនយ៉ាងណាក៏ដោយ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានបង្ហាញការគាំទ្រចំពោះទិសដៅការងារ ឆ្នាំ២០២៦ ដែលអង្គសន្និបាតបានដាក់ចេញផងដែរ។

ឯកឧត្តមបានមានប្រសាសន៍ថា សមិទ្ធផលទាំងអស់ដែល ក.យ.គ. សម្រេចបាន គឺពិតជាការចូលរួមចំណែកយ៉ាងសំខាន់ដល់ដំណើរការកសាង ការពារ និង អភិវឌ្ឍប្រទេសជាតិ ពិសេសធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍយូរអង្វែងរបស់កម្ពុជា។ យ៉ាងណាមិញ ក្នុងបរិបទដែលពិភពលោកកំពុងវិវត្តិយ៉ាងឆាប់រហ័ស ស.ស.យ.ក ចាំបាច់ត្រូវពង្រឹង និងអភិវឌ្ឍស្ថាប័នរបស់ខ្លួនបន្ថែមទៀត ដើម្បីសម្រេចបាននូវបុព្វហេតុ និងបេសកកម្មរបស់ខ្លួន ដោយបន្តថែរក្សាកេរតំណែលដែលបន្សល់ទុកដោយអតីតយុទ្ធជន និងបន្តកសាងសមិទ្ធផលសំខាន់ៗជាបន្តបន្ទាប់ទៀត។

ក្នុងន័យនេះ ឯកឧត្តមបានណែនាំដល់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ឱ្យផ្តោតការយកចិត្តទុកដាក់ក្នុងការបង្កើតសកម្មភាពទាក់ទាញយុវជន Gen Z នៅតាមសាកលវិទ្យាល័យ និងវិទ្យាស្ថានអប់រំ ស្របតាមផែនការសកម្មភាព ដូចបានកំណត់ ក្នុងផែនទីបង្ហាញផ្លូវ ស.ស.យ.ក. ២.០ ឆ្ពោះទៅឆ្នាំ២០២៨ របស់ស.ស.យ.ក.៕

អត្ថបទដែលជាប់ទាក់ទង