**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ**គណៈកម្មការទី៩រដ្ឋសភា​ ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល​ខេត្តរតនគិរី**អភិបាលខេត្តបាត់ដំបង អំពាវនាដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ បន្តពហិកាផលិតផលថៃ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»**រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាមានភាពម្ចាស់​ការលើ​ការ​បណ្ដុះ​​បណ្ដាល និងផ្គត់ផ្គង់​កម្លាំងពល​កម្មផ្នែក​យាន​យន្ត​គ្រប់ប្រភេ​ទ​ចាប់​ពីចុង​ឆ្នាំ ២០២៧ខាង​មុខនេះ**លោកXi Jinping យកចិត្តទុកដាក់និងជំរុញការអភិរក្សបេតិកភ័ណ្ណវប្បធម៌ចិន

ក្រសួងអប់រំ និងទីភ្នាក់ងារ JICA ដាក់ប្រើប្រាស់កម្មវិធី Think!Think នៅសាលាបឋមសិក្សាវត្តបូព៌

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានដាក់ឲ្យប្រើប្រាស់កម្មវិធី Think!Think របស់ប្រទេសជប៉ុន នៅសាលាបឋមសិក្សាវត្តបូព៌ ដែលសាលានេះគឺជាសាលាគោលដៅមួយ ក្នុងចំណោមសាលាគោលដៅចំនួន៩ ក្នុង៦ខេត្ត ហើយកម្មវិធីកំពុងដំណើរការក្នុងភាពជាដៃគូសាធារណៈ ឯកជនជាមួយទីភ្នាក់ងារ JICA និង ក្រុមហ៊ុន WonderLab Co.,Ltd.។

លោកស្រី Shiori Tokugawa ជាអ្នកគ្រប់គ្រងផ្នែកវិស័យអប់រំ របស់ទីភ្នាក់ងារ JICA បាននិយាយថា Think!Think! គឺជាកម្មវិធី STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា)ឈានមុខគេពីប្រទេសជប៉ុន ដែលបានទទួលពានរង្វាន់ផ្នែកបច្ចេកវិទ្យាអប់រំ (Edtech) ល្អបំផុតរបស់ប្រទេសជប៉ុន និងពានរង្វាន់ Google លើកម្មវិធីល្អបំផុតសម្រាប់កុមារ។ លោកស្រី មានក្តីសប្បាយរីករាយក្នុងការបានដាក់ឲ្យប្រើប្រាស់កម្មវិធីនេះនៅសាលាបឋមសិក្សាវត្តបូព៌ ព្រមទាំងសង្ឃឹមថាកម្មវិធីនេះអាចជួយសិស្សឱ្យទទួលបានការអប់រំកាន់តែប្រសើរឡើង។

ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា Think!Think! ជាល្បែងសិក្សាដ៏ល្អមួយដែលអាចជួយកុមារឲ្យរៀនជំនាញការគិតស៊ីជម្រៅ និងជំនាញទន់ ដែលជាជំនាញចាំបាច់ក្នុងសតវត្សទី ២១។ ជាលទ្ធផលវិជ្ជមាន ការប្រើប្រាស់កម្មវិធីនេះ បានជួយកុមារទទួលបានលទ្ធផលខ្ពស់លើមុខវិជ្ជាគណិតវិទ្យា ភាពឆ្លាតវៃ ការគោរព និងជឿជាក់លើខ្លួនឯងខ្ពស់។
ក្នុងនាមជាអ្នកឯកទេសបច្ចេកវិទ្យាអប់រំ លោកពិតជាមានសេចក្ដីរីករាយយ៉ាងខ្លាំង ដែលកម្មវិធីសិក្សាបន្ថែមលំដាប់អន្តរជាតិនេះ ត្រូវបានដាក់ឲ្យអនុវត្តនៅសាលារៀនសាធារណៈ។

សូមជម្រាបថា Think!Think! គឺជាកម្មវិធីសិក្សា STEM ថ្មីមួយពីប្រទេសជប៉ុន ដែលមានបំណងអភិវឌ្ឍជំនាញការគិត ភាពច្នៃប្រឌិត និងបំណិនទន់របស់សិស្ស ដូចជាការលើកទឹកចិត្ត និងការចង់ដឹងចង់ឃើញ ដែលត្រូវបានគេស្គាល់ថាជាបំណិនសតវត្សន៍ទី២១៕

អត្ថបទដែលជាប់ទាក់ទង