**តុលាការសម្រេចឃុំខ្លួនជនបរទេសសរុបចំនួន ១៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីលួច (លួចទូរស័ព្ទ, កុំព្យូទ័រ, ម៉ាស៊ីនព្រីន និងប្រាក់) នៅក្រុងព្រៃវែង**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណី “កំហែងយកប្រាក់ និង គំរាមកំហែងហែកកេរ្តិ៍ ក្រោមរូបភាពកម្ចីតាមអនឡាញខុសច្បាប់” **លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការធ្វើឱ្យមានប្រក្រតីភាពនូវការងារសម្របសម្រួលរវាងតំបន់ភាគខាងកើតនិងខាងលិចប្រទេសចិន**ការស្ទង់មតិរបស់​បណ្តាញទូរទស្សន៍​ CGTN៖  ហេតុអ្វីបានជា “កំហឹងដ៏ខ្លាំងក្លា” បរាជ័យក្នុងការដណ្តើមយកច្រកសមុទ្រ Hormuz?**ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា៖ មន្ត្រីព័ត៌មាននិងសាធារណមតិខេត្តព្រះសីហនុនិងកោះកុង ត្រូវបង្កើនការយកចិត្តទុកដាក់លើការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានបំពុល បំភាន់ និងញុះញង់ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)»**ចិត្តដ៏ស្ម័គ្រស្មោះ**មេដឹកនាំប្រជាជន ៖ រូបថតឆ្លុះបញ្ចាំងពីបំណងដើមដ៏រឹងមាំដូចគ្នា**វិចារណកថា! ការបណ្តុះអនាគត៖ របៀបដែលបច្ចេកវិទ្យាកសិកម្មជំរុញសកម្មភាពអាកាសធាតុ**សម្តេចធិបតី សម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ របស់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ទោះបីតម្លៃប្រេងឥន្ធនៈចុះថ្លៃវិញក៏ដោយ**កាសែតអង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ត្រូវបានរំពឹងថានឹងលាលែងចេញពីតំណែង នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ**ក្រុមអ្នកចរចារអាម៉េរិក និងអ៊ីរ៉ង់ ធ្វើដំណើរទៅដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីត្រៀមបើកកិច្ចចរចាលម្អិត ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន**រលកកម្តៅខ្លាំងពាសពេញទ្វីបអឺរ៉ុប បានជំរុញឱ្យមានកិច្ចប្រជុំបន្ទាន់ក្នុងប្រទេសបារាំង ខណៈដែលសីតុណ្ហភាពកើនឡើងដល់កម្រិតកំណត់ត្រា**លោក ម៉េ​ង​​ ស្រ៊ុន​​​​​ ​ដឹកនាំ​ក្រុម​ការងារចុះ​សួរ​សុខទុក្ខ​លោកស្រី តិច ស្រីភ័ស្ត ត្រូវជាភរិយារបស់ លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ​ កំពុងសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យគ្លីនិកក្បាលថ្នល់​​​ រាជធានី​ភ្នំពេញ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​​​ ១,១០៤.០០០រៀល​ ក្នុងការឧបត្ថម្ភ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន**អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋជាគ្រួសារកងទ័ពជួរមុខចំនួន២៥០គ្រួសារ នៅតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី

បទវិភាគ៖បុណ្យចូលឆ្នាំថ្មីចិនឆ្នាំមមីក្លាយជា”កាតាលីករ”សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចសកល

បុណ្យចូលឆ្នាំថ្មីចិនឆ្នាំមមីដែលទើបកន្លងផុតទៅបានទាក់ទាញក្រសែចក្ខុរបស់ពិភពលោកទាំងមូល ។ បន្ទប់សណ្ឋាគារត្រូវបាន”កក់ពេញ” បុណ្យចូលឆ្នាំថ្មីចិនដែលប្រកបដោយបច្ចេកវិទ្យាខ្ពស់និងមានអារម្មណ៍អនាគតយ៉ាងខ្លាំងត្រូវបានដាក់បញ្ចូលក្នុងតារាងស្វែងរកច្រើនបំផុតលើបណ្តាញអ៊ីនធឺណិតនិងជនបរទេសកាន់តែច្រើនឡើងៗ សម្រុកទៅអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៅប្រទេសចិន ល។ល ប្រការទាំងនេះគឺជាការឆ្លុះបញ្ចាំងយ៉ាងរស់រវើកសម្រាប់បុណ្យចូលឆ្នាំថ្មីចិនឆ្នាំមមីនេះ ។
ក្នុងនាមជាបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនលើកទីពីរបន្ទាប់ពីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនត្រូវបានដាក់បញ្ចូលក្នុងបញ្ជីសម្បតិ្តបេតិកភណ្ឌវប្បធម៌អរូបីដោយជោគជ័យ ទីផ្សារបុណ្យចូលឆ្នាំថ្មីចិនឆ្នាំមមីឆ្នាំ ២០២៦ មានសន្ទុះកើនឡើងខ្លាំង ។ ក្នុងអំឡុងវិស្សមកាលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន បរិមាណសរុបនៃអ្នកដំណើរទៅមកក្នុងសង្គមទាំងមូលបានលើសពី ២ ពាន់ ៨ រយលាននាក់ គិតជាមធ្យមក្នុងមួយថ្ងៃបានឡើងដល់ ៣១១ លាននាក់ដែលបានកើនឡើង ៨,១ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៥ ។ ទំហំលក់ដូរក្នុងមួយថ្ងៃគិតជាមធ្យមនៃសហគ្រាសលក់រាយនិងសហគ្រាសភោជនីយដ្ឋានសំខាន់ៗរបស់ប្រទេសចិនបានកើនឡើង ៥,៧ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៥ ។ ប៉ុស្តិ៍ត្រួតពិនិត្យតាមច្រកទ្វារព្រំដែនទូទាំងប្រទេសចិនបានត្រួតពិនិត្យអ្នកដំណើរចិននិងបរទេសដែលចេញចូលដែនចំនួនសរុប ១៧,៧៩៦លាននាក់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកអបអរសាទរបុណ្យចូលឆ្នាំថ្មីចិនឆ្នាំ ២០២៦ គិតជាមធ្យមក្នុងមួយថ្ងៃមានចំនួនដល់ទៅ ១,៩៧៧ លាននាក់ដែលបានកើនឡើង ១០,១ ភាគរយបើប្រៀបធៀបនឹងបុណ្យចូលឆ្នាំថ្មីចិនឆ្នាំ ២០២៥ ។ ចំនួនលក់សំបុត្រភាពយន្តរបស់ចិនក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីចិនឆ្នាំ ២០២៦ បានលើសពី ៥,៧ ពាន់លានយាន់ប្រាក់ចិន ចំណែកចំនួនសរុបនៃការលក់សំបុត្រភាពយន្តប្រចាំឆ្នាំ ២០២៦ បានកាន់លំដាប់ទី ១ លើពិភពលោក ។ល។ តួលេខដ៏គួរឱ្យលេចធ្លោទាំងនេះបានចាក់មូលដ្ឋានគ្រឹះដ៏ល្អប្រសើរសម្រាប់សេដ្ឋកិច្ចចិនក្នុងឆ្នាំចាប់ផ្តើមនៃការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ ។ ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញបានវាយតម្លៃថា បុណ្យចូលឆ្នាំថ្មីចិនឆ្នាំមមីបានក្លាយជា”កាតាលីករ”សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចសកល ។
ស្របពេលនឹងការអាប់ដេតនៃទីផ្សារនិងវឌ្ឍនភាពផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា វិធីលេងកម្សាន្តថ្មីសម្រាប់អបអរសាទរបុណ្យចូលឆ្នាំថ្មីចិនក៏កាន់តែមានភាពសម្បូរបែបផងដែរ ។ ពីការបញ្ចាំងភ្លើងពណ៌ឡាស៊ែរដោយព្រិលទឹកកកដល់សារមន្ទីរឌីជីថល ទីផ្សារដែលមានលក្ខណៈពិសេសគ្រប់បែបយ៉ាងបាននាំមកនូវការដកបទពិសោធដ៏សម្បូបែបដល់អ្នកផងទាំងពួង ។ ការសម្តែងដ្រូន មនុស្សយន្តជូនពរឆ្នាំថ្មីនិងសរសេរពាក្យជូនពរតាមរយៈភាពវៃឆ្លាតសិប្បនិមិ្មតបានក្លាយជា”ផលិតផលថ្មីទាំងបី”សម្រាប់អបអរសាទរបុណ្យចូលឆ្នាំថ្មីចិន ។ មនុស្សយន្តដែល”ផលិតដោយតម្រិះប្រាជ្ញាចិន”បានដើរចូលក្នុងទីស្នាក់ការទូទៅនៃអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កជាលើកដំបូងដើម្បីសរសេរអក្សរជូនពរដែលមានភាពសន្ទុះ Cyber ខ្លាំងក្លាក្នុងបរិយាកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ។ សេវាកម្មដូចជាជួយធ្វើម្ហូបនៅផ្ទះនិងឱ្យចំណីសត្វចិញ្ចឹមដែលទទួលការពេញនិយមខ្លាំងក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ ២០២៦ បានបង្ហាញយ៉ាងពេញលេញនូវសក្តានុពលដ៏ធំធេងនៃការប្រើប្រាស់ខាងសេវាកម្ម ។
ការទៅមករវាងប្រជាជនចិននិងបរទេសបានក្លាយជាការបកស្រាយដ៏ពិសេសសម្រាប់ព្រឹត្តិការណ៍វប្បធម៌សកលនេះ ។ ក្នុងអំឡុងវិស្សមកាលនេះ អ្នកទេសចរចិនបានទៅធ្វើទេសចរណ៍នៅទីក្រុងជិត ១០០០ នៅទូទាំងពិភពលោក “មិត្តភក្តិថ្មីដែលលើកលែងទិដ្ឋាការ”ដូចជាប្រទេសរុស្ស៊ីនិងតួកគីជាដើមបានក្លាយជាគោលដៅដ៏ពេញនិយមសម្រាប់ការធ្វើដំណើរទេសចរណ៍ឆ្លងដែន ហើយការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងមីឡានដែលបានប្រារព្ធធ្វើក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីចិនឆ្នាំមមិក៏បានធ្វើឱ្យការធ្វើទេសចរណ៍នៅប្រទេសអ៊ីតាលីមានការពេញនិយមយ៉ាងខ្លាំងផងដែរ ។ លើសពីនេះទៅទៀត ភ្ញៀវទេសចរបរទេសបាននាំគ្នាទៅអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៅប្រទេសចិន ហើយចំនួនកក់សំបុត្រយន្តហោះចូលដែនចិនបានកើនឡើងជាង ៤ ដងបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ក្នុងនោះ ប្រទេសអឺរ៉ុបជាច្រើនបានកើនឡើងជាងពីរដង ។ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនគឺជាពិធីបុណ្យប្រពៃណីដ៏ឱឡារិកបំផុតនិងមានភាពតំណាងបំផុតរបស់ប្រទេសចិន ។ ស្របពេលដែលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនត្រូវបានដាក់បញ្ចូលក្នុងបញ្ជីសម្បតិ្តបេតិកភណ្ឌវប្បធម៌អរូបីនៅចុងឆ្នាំ ២០២៤ ការទទួលស្គាល់ជាសកលនៃនិមិត្តសញ្ញាវប្បធម៌កំពូលផុតលេខនេះត្រូវបានលើកតម្កើងកិត្យនុភាពយ៉ាងលេចធ្លោ ។
ផែនការក្នុងមួយឆ្នាំត្រូវរៀបចំនៅរដូវផ្ការីក ។ សន្ទុះកើនឡើងខ្លាំងនៃទីផ្សារប្រើប្រាស់ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបានបំពេញបន្ថែមនូវជំនឿចិត្តនិងកម្លាំងចលករសម្រាប់សេដ្ឋកិច្ចចិនក្នុងឆ្នាំថ្មី ។ មានការចាប់ផ្តើមថ្មីនៅឆ្នាំថ្មី ប្រទេសចិននឹងរួមសហការជាមួយពិភពលោកដើម្បីឆ្ពោះទៅមុខជារៀងរហូត ៕

អត្ថបទដែលជាប់ទាក់ទង