**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប គូសបញ្ជាក់ពីមោទនភាពនៃសមិទ្ធផលរដ្ឋសភានីតិកាលទី៧ ក្នុងបេសកកម្មបម្រើជាតិ និងប្រជាពលរដ្ឋ

ព្រៃវែង៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង បានអញ្ជើញចុះជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋប្រមាណជាង ៤០០នាក់ ក្នុងស្រុកមេសាង ខេត្តព្រៃវែង។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានលើកបង្ហាញនូវមោទនភាពយ៉ាងខ្លាំងចំពោះវឌ្ឍនភាពនៃស្ថាប័ននីតិប្បញ្ញត្តិ ដែលសម្រេចបានសមិទ្ធផលធំៗជាច្រើនក្នុងរយៈពេលជាង ២ឆ្នាំកន្លងមកនេះ។

ឯកឧត្តមអនុប្រធានទី ១ បានបន្តថា រដ្ឋសភាកម្ពុជាកំពុងវិវត្តខ្លួនយ៉ាងសកម្មក្នុងរបត់ថ្មីគួរឱ្យមោទនៈ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ដែលជាស្ត្រីដំបូងគេក្នុងប្រវត្តិសាស្ត្រកម្ពុជាកាន់តំណែងជាប្រធានរដ្ឋសភា។ ក្រោមការដឹកនាំរបស់សម្តេចប្រធាន រដ្ឋសភាបាននិងកំពុងជំរុញការធ្វើទំនើបកម្មស្ថាប័នយ៉ាងស៊ីជម្រៅ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងរឹងមាំរវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ជាពិសេស ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាល ដែលបានអនុវត្ត “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១” យ៉ាងស្វាហាប់ ដោយផ្ដោតលើអាទិភាពគន្លឹះចំនួន៥ គឺ៖ មនុស្ស ផ្លូវ ភ្លើង ទឹក និងបច្ចេកវិទ្យា ដើម្បីកសាងគ្រឹះដ៏រឹងមាំក្នុងការប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែយល់ច្បាស់ពីតួនាទីរបស់តំណាងរាស្ត្រ ឯកឧត្តមលោកអនុប្រធានទី១ រដ្ឋសភាបានពន្យល់ពីភារកិច្ចស្នូលចំនួន ៣ របស់អ្នកតំណាងរាស្ត្រ រួមមាន ការពិភាក្សា និងអនុម័តច្បាប់តាមរយ:ការបង្កើតក្របខណ្ឌគតិយុត្តសម្រាប់ជាតិ,មុខងារការតាមដានការអនុវត្តច្បាប់ដោយ ធានាធ្វើឱ្យមានតម្លាភាព និងប្រសិទ្ធភាពក្នុងរដ្ឋបាលសាធារណៈនិងមុខងារភាពជាតំណាង ដែលជានិច្ចកាលអ្នកតំណាងរៀបទាំងអស់តែងតែចុះមូលដ្ឋានជាប់ជាប្រចាំដើម្បីស្តាប់ និងជួយដោះស្រាយរាល់សំណូមពររបស់ប្រជាពលរដ្ឋ។

ពាក់ព័ន្ធនឹងសភាពការណ៍ព្រំដែនកម្ពុជា-ថៃ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត សង្កត់ធ្ងន់លើ ឆន្ទៈនយោបាយមុតស្រួច របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបានដោះស្រាយបញ្ហាដោយសន្តិវិធី និងការតម្កល់ផលប្រយោជន៍ជាតិជាធំ រហូតសម្រេចបាននូវបទឈប់បាញ់ទាំងស្រុង និងភាពស្ងប់ស្ងាត់តាមបន្ទាត់ព្រំដែនកាលពីចុងឆ្នាំ២០២៥ ដែលជាជោគជ័យដ៏ធំធេងក្នុងការការពារបូរណភាពទឹកដីផងដែរ៕

អត្ថបទដែលជាប់ទាក់ទង