**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

ឯកឧត្ដម នេត សាវឿន អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្ដរបស់រដ្ឋបាលខេត្តកំពង់ចាម

កំពង់ចាម៖ឯកឧត្ដមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ចាម នៅសាលាខេត្តកំពង់ចាម។

ថ្លែងក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលខេត្តកំពង់ចាម ដែលតាមរយៈរបាយការណ៍ដែលលើកឡើងដោយឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញពីសមិទ្ធផលការងារធំៗ ដែលរដ្ឋបាលខេត្តសម្រេចបានក្នុងឆ្នាំ២០២៥កន្លងទៅ ជាមួយនឹងទិសដៅការងារ ច្បាស់លាស់ប្រកបដោយទស្សនវិស័យមុតស្រួចសម្រាប់ឆ្នាំ២០២៦ខាងមុខផងដែរ។

ជាមួយគ្នានេះ ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានលើកឡើងថា កម្ពុជាយើងគឺពិតជាមានភ័ព្វសំណាងទ្វេដង ដែលពីមុនយើងមានកំពូលរដ្ឋបុរស អគ្គមគ្គទេសក៍ឯក បិតាស្ថាបនិកសន្តិភាព គឺ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នប្រធានព្រឹទ្ធសភានៃកម្ពុជា ដែលបានកសាងនិងរក្សាបាននូវគ្រឹះសន្តិភាពដ៏រឹងមាំ ហើយបច្ចុប្បន្នយើងមាន កុលបុត្របន្តវេនដ៏ឧត្តុង្គឧត្តម ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ដើម្បីបន្តថែរក្សាការពារមរតកសន្តិភាពដ៏ថ្លៃថ្លាពីអ្នកដឹកនាំជំនាន់មុន និងបន្តរក្សាសមិទ្ធផលសំខាន់ៗ ព្រមទាំងដើម្បីពង្រឹងពង្រីកនូវសមិទ្ធផលសង្គមជាតិ ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានផ្ដល់អនុសាសន៍ណែនាំ លើកិច្ចការសំខាន់ៗមួយចំនួន ជូនដល់រដ្ឋបាលខេត្ត និងអាជ្ញាធរ ព្រមទាំង កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃខេត្តកំពង់ចាម ត្រូវយកចិត្តទុកដាក់ខិតខំរួមគ្ន ប្ដេជ្ញាចិត្តអនុវត្តឲ្យសម្រេចបានលទ្ធផលល្អប្រសើរនៅក្នុងឆ្នាំ២០២៦ រួមមាន៖

ទី១៖ ត្រូវរក្សាឲ្យបានដាច់ខាតនូវ សន្តិភាព ស្ថិរភាព នយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់ក្នុងសង្គម

ទី២៖ ត្រូវបន្តយកចិត្តទុកដាក់បង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីសន្តិសុខ និងសុវត្ថិភាពសង្គម ដូចជា គ្រឿងញៀន, ក្មេងទំនើង និងបទល្មើស Online scam ជាដើម

ទី៣៖ ត្រូវយកចិត្តទុកដាក់បង្កើនប្រសិទ្ធភាពការផ្ដល់សេវាសាធារណៈ ដែលជាចំណុចសំខាន់សម្រាប់រដ្ឋបាលខេត្ត ពិសេសថ្នាក់មូលដ្ឋានឃុំ សង្កាត់ ដែលនៅជាប់ជាមួយប្រជាពលរដ្ឋផ្ទាល់

ទី៤៖ រដ្ឋបាលខេត្ត រួមជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ត្រូវគិតគូរអភិវឌ្ឍន៍បន្ថែមក្នុងខេត្ត ក្នុងនោះ មានទាំងហេរដ្ឋាសម្ព័ន្ធ រិះរកសក្ដានុពលក្នុងខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ ភូមិ និងកែច្នៃបង្កើនតំបន់ទេសចរណ៍ថ្មីៗជាដើម

ទី៥៖ រដ្ឋបាលខេត្ត ក្រុងស្រុក ឃុំសង្កាត់ គ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ពង្រឹងរបៀបរបរការងារ ពោលត្រូវបំពេញតួនាទី ក្រោមស្មារតីទទួលខុសត្រូវខ្ពស់ សាមគ្គីភាព ឯកភាពផ្ទៃក្នុង ត្រូវមានរបបប្រជុំទៀងទាត់ និងក្ដាប់សំណូមពរ បញ្ហាប្រឈម

ទី៦៖ ត្រូវខិតខំរៀនសូត្រកសាងសមត្ថភាពបន្ថែមទៀត ព្រោះមុខវិជ្ជាជំនាញអ្វីក៏ដោយ គឺសុទ្ធតែមានការវិវត្តប្រែប្រួល ដូច្នេះ មន្ត្រីរាជការ កងកម្លាំង ត្រូវបង្កើនការរៀនសូត្របន្ថែម ចំណេះជំនាញបន្ថែម ការធ្វើបរិវត្តកម្មឌីជីថល។ លើសពីនេះ ត្រូវយកចិត្តទុកដាក់ព័ត៌មានបណ្តាញសង្គម ឆ្លើយតប បំភ្លឺ និងដោះស្រាយឲ្យបានទាន់ពេលវេលា

ទី៧៖ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ក្រុងស្រុកទាំង១០ ត្រូវបន្តជួយអភិវឌ្ឍន៍ ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ភូមិ, បន្តចុះ វេទិកាសាធារណៈ ក្ដាប់សំណូមពរ ដោះស្រាយ ទាក់ទាញវិនិយោគ បង្កើតការងារជួយពលរដ្ឋក្នុងខេត្ត៕

អត្ថបទដែលជាប់ទាក់ទង