**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

រដ្ឋមន្រ្តីមហាផ្ទៃរុស្ស៉ី ចាប់ផ្តើមដំណើរ បំពេញទស្សនកិច្ចនៅគុយបាដែលជាសម្ព័ន្ធមិត្ត ក្នុងគ្រាដែលទីក្រុងវ៉ាស៉ីនតោន កំពុងបង្កើនសម្ពាធលើប្រទេសដែនកោះមួយនេះ

ឡាហាវ៉ាន់៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី២០ ខែមករា រដ្ឋមន្រ្តីមហាផ្ទៃនៃប្រទេសរុស្ស៉ី លោក Vladimir Kolokoltsev បានចាប់ផ្តើមដំណើរ បំពេញទស្សនកិច្ចនៅគុយបាដែលជាសម្ព័ន្ធមិត្ត ក្នុងគ្រាមួយដែលទីក្រុងវ៉ាស៉ីនតោន កំពុងបង្កើនសម្ពាធលើប្រទេសដែនកោះមួយនេះ ដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា អាចនឹងដួលរលំគ្រប់ពេល។

ក្នុងខែមករានេះ លោក ត្រាំ បានព្រមានឱ្យទីក្រុងឡាហាវ៉ាន់ ស្វែងរកកិច្ចព្រមព្រៀងឆាប់ៗជាមួយអាមេរិក កុំឱ្យហួសពេលទាន់ បើមិនចង់ប្រឈមមុខ ផលវិបាកស្រដៀងគ្នាទៅនឹងវ៉េណេស៊ុយអេឡា។

ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro ត្រូវបានចាប់ខ្លួនដោយយោធាអាមេរិក អំឡុងប្រតិបត្តិការវាយប្រហារដ៏ភ្ញាក់ផ្អើលមួយ លើប្រទេសអាមេរិកឡាទីនមួយនេះ កាលពីថ្ងៃទី ៣ ខែមករា។ វ៉េណេស៊ុយអេឡា គឺជាសម្ព័ន្ធមិត្តសំខាន់មួយរបស់គុយបា និងជាអ្នកផ្គត់ផ្គង់ដ៏សំខាន់នៃប្រេងនិងថវិកា ដែលលោក ត្រាំ បានប្តេជ្ញាថានឹងកាត់ផ្តាច់។

ដោយនិយាយអំពីសកម្មភាពរបស់អាមេរិក ក្រោយធ្វើដំណើរមកដល់គុយបា លោក Kolokoltsev បានលើកឡើងយ៉ាងដូច្នេះថា «ពួកយើងនៅរុស្ស៉ី ចាត់ទុកទង្វើនេះ គឺជាសកម្មភាពឈ្លានពានប្រដាប់អាវុធ ប្រឆាំងលើវ៉េណេស៊ុយអេឡា។ ទង្វើបែបនេះ មិនអាច មានហេតុផលការពារដាច់ខាត ហើយជាថ្មីម្តងទៀត វាស្តែងឱ្យឃើញពីភាពចាំបាច់ ក្នុងការបង្កើនភាពប្រុងប្រយ័ត្ន និងប្រមូលផ្តុំកិច្ចប្រឹងប្រែង ដើម្បីទល់ទល់កត្តាខាងក្រៅ»។

គួរបញ្ជាក់ថា រុស្ស៉ីនិងគុយបា ដែលសុទ្ធតែកំពុងស្ថិតក្រោមទណ្ឌកម្មរបស់លោកខាងលិចដូចគ្នា បានបង្កើនទំនាក់ទំនងចាប់តាំងពី ឆ្នាំ២០២២មក នៅពេលទីក្រុងមូស្គូផ្តោតស្វែងរកប្រទេសជាមិត្ត និងជាដៃគូពាណិជ្ជកម្មថ្មីៗ ក្រោយសង្រ្គាមឈ្លានពាន នៅអ៊ុយក្រែន៕

អត្ថបទដែលជាប់ទាក់ទង