**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”**នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាពចូលរួមសម្ពោធបើកចូលទស្សនាជាសាធារណៈ «សារមន្ទីរព្រះវិហារអដ្ឋរស្ស» នៅរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ (ភ្នំឧដ្តុង្គ)**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា**វិចារណកថា! មន្ត្រីឧទ្យានុរក្សរបស់យើងនៅសមរភូមិជួរមុខ៖ ការការពារព្រៃឈើកម្ពុជាក្នុងអំឡុងពេលមានបាតុភូតអែលនីញ៉ូ (El Niño)**អាម៉េរិក និងអ៊ីរ៉ង់ ព្រមព្រៀងគ្នាជាថ្មីដើម្បី«ផ្អាករាល់សកម្មភាពវាយប្រហារដាក់គ្នា» នៅក្នុងតំបន់ឈូងសមុទ្ទ និងត្រៀមបើកកិច្ចចរចាឡើងវិញ**ចិនបញ្ចូលក្រុមហ៊ុនរបស់ជប៉ុន ២០បន្ថែមទៀត ទៅក្នុងបញ្ជីខ្មៅ**ក្រុមអ្នកជួយសង្គ្រោះកំពុងប្រណាំងប្រជែងនឹងពេលវេលា ដើម្បីរុករកអ្នករស់រានមានជីវិតពីគ្រោះរញ្ជួយដីភ្លោះដ៏បំផ្លិចបំផ្លាញនៅវេណេស៊ុយអេឡា ស្របពេលតួលេខអ្នកស្លាប់បានបន្តហក់ឡើង**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ជំរុញឱ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ពង្រឹងគុណភាព និងថែទាំផ្លូវជនបទឱ្យមានភាពធន់ ដើម្បីជំរុញការតភ្ជាប់សេដ្ឋកិច្ចមូលដ្ឋាន**ទៅបង់ត្រីឃើញមេឃភ្លៀងផ្គររន្ទះរៀបនឹងត្រឡប់មកផ្ទះវិញតែអកុសលត្រូវរន្ទះបាញ់ស្លាប់នៅវាលស្រែ**ក្រសួងពាណិជ្ជកម្ម ចុះបញ្ជីជាផ្លូវការផលិតផល “ទុរេនបែកអន្លូង” ជា ម៉ាកសមូហភាព (Collective Mark) លើកកម្ពស់អត្តសញ្ញាណផលិតផលខ្មែរ និងពង្រឹងការការពារកម្មសិទ្ធិបញ្ញា**សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ផ្ទះជូនដល់អតីតយុទ្ធជន និងនិវត្តជនមានជីវភាពខ្វះខាតចំនួន ៧គ្រួសារ ស្ថិតនៅភូមិតេជោសន្តិភាព ស្រុកភ្នំស្រុក**សាលាចំណេះទូទៅ អ៊ែបភល រៀបចំកម្មវិធីប្រឡងប្រជែងសរសេរតាមអាន កម្រិតបឋមសិក្សាលើកទី១១ ក្នុងគោលបំណងដើម្បីលើកកម្ពស់អក្សរសាស្ត្រជាតិ**ឧទ្ធម្ភាគចក្រក្រុមហ៊ុនប្រេងខ្នាតយក្ស Aramco បានធ្លាក់នៅតាមបណ្តោយឆ្នេរច្រកសមុទ្រហ័រមូស បណ្តាលឱ្យជនជាតិអារ៉ាប៊ីសាអូឌីតចំនួន ១៤នាក់បាត់បង់ជីវិត**កូនប្រុសពៅលោកស្រី អ៊ុងសាន ស៊ូជី ចេញមុខអំពាវនាវយ៉ាងទទូចឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បង្ហាញភស្តុតាងជាក់លាក់ដែលបញ្ជាក់ថា ម្តាយរបស់លោកនៅមានជីវិត**ឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ

កម្ពុជាដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច

ភ្នំពេញ៖ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងបរិការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» ដែលជាការបំពេញបន្ថែមលើយុទ្ធសាស្តបញ្ចកោណ-ដំណាក់កាលទី១ និង ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ដោយក្នុងនោះ វិធានការគោលនយោបាយជាច្រើន របស់រាជរដ្ឋាភិបាល ត្រូវបានយកមករៀបចំ, សម្រួល និងសម្រួចឱ្យកាន់តែចំទិសដៅ និងកាន់តែសមស្រប ទៅនឹងបរិការណ៍សង្គម-សេដ្ឋកិច្ច កម្ពុជា, តំបន់ និង សកល, ដែលកំពុងវិវត្តយ៉ាងរហ័ស និងពិបាកប៉ាន់ស្មាន។

ក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តកម្មវិធីនេះជាផ្លូវការនេះ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ថា ការដាក់ឱ្យអនុវត្តនូវកម្មវិធីនេះ ស្របទៅនឹងកាលៈទេសៈបច្ចុប្បន្ន ដែលកម្ពុជា និងពិភពលោក កំពុងជួបប្រឈម នោះគឺ ភាពមិនប្រាកដប្រជាខ្ពស់នៃសណ្តាប់ធ្នាប់សកល និង តំបន់ទាំងលើទិដ្ឋភាពភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច។ការណ៍នេះ កំពុងបង្កឲ្យមានបញ្ហាប្រឈម និង ហានិភ័យផ្នែកសន្តិសុខ ដែលជាយថាហេតុ អាចបំផ្លាញសន្តិភាពដ៏ផុយស្រួយ និង អាចបង្កផលប៉ះពាល់អវិជ្ជមាន ដល់និរន្តរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជារួម, ពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍ ដែលមានមូលដ្ឋានសេដ្ឋកិច្ចនិង អភិបាលកិច្ច មិនទាន់រឹងមាំគ្រប់គ្រាន់នៅឡើយ និង ពឹងផ្អែកខ្លាំង លើរបៀបរបបនៃអភិបាលកិច្ច និង សណ្តាប់ធ្នាប់នៃការដឹកនាំសកល, សាកលភាវូបនីយកម្ម, សេរីភាវូបនីយកម្ម និង ពហុភាគីនិយម ដែលផ្អែកលើវិធាន និង ច្បាប់អន្តរជាតិជាចម្បង។

ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានកត់សម្គាល់ថា«ប្រឈមមុខនឹងស្ថានភាពបែបនេះ, ថ្វីត្បិតតែជាប្រទេសតូច មិនសូវមានជម្រើសច្រើន ប៉ុន្តែកម្ពុជាមិនប្រកាន់យកនូវអភិក្រមបែប «ប្រតិកម្ម» ដោយបាត់ម្ចាស់ការនោះទេ។ផ្ទុយទៅវិញ, យើងបានតាំងចិត្តខិតខំពង្រឹងភាពធន់របស់ខ្លួនដែលអាចផ្ដល់នូវលំហសមស្រប សម្រាប់អនុញ្ញាតឲ្យយើង អាចធ្វើសកម្មភាព ក្នុងអភិក្រមបែប «បុរេសកម្ម» ប្រកបដោយភាពបត់បែន និង បរិវត្តកម្ម ស្របទៅនឹងតថភាព និង បរិបទនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ក៏ដូចជា ក្នុងតំបន់ និង លើសកលលោក ដែលបន្តផ្លាស់ប្ដូរ និង ប្រែប្រួលឥតឈប់ឈរ ព្រមទាំង ឆ្លើយតបទៅនឹងទស្សនវិស័យរយៈពេលវែងរបស់យើង។ ក្នុងន័យនេះ, ការរៀបចំដាក់ចេញ នូវ កម្មវិធីដោយរួមបញ្ចូលនូវផែនការសកម្មភាព និងវិធានការជាក់លាក់, ទាំងសម្រាប់រយៈពេលខ្លី, មធ្យម និង វែង, គួបផ្សំជាមួយនឹងយន្តការតាមដាន និង ត្រួតពិនិត្យច្បាស់លាស់, ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីធានានូវប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាព នៃការអនុវត្តគោលនយោបាយ និង ផែនការយុទ្ធសាស្តសំខាន់ទាំងឡាយ របស់រាជរដ្ឋាភិបាល សំដៅពង្រឹងអភិបាលកិច្ច, ជំរុញកំណើនសេដ្ឋកិច្ចនិង ធានានិរន្តរភាពនៃការអភិវឌ្ឍ»៕

អត្ថបទដែលជាប់ទាក់ទង