**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍

ប្រទេសហ្វាំងឡង់ ជោគជ័យក្នុងការបញ្ជូនអគ្គិសនីតាមអាកាស

បរទេស៖ អ្នកវិទ្យាសាស្ត្រ ទទួលបានជោគជ័យក្នុងការបញ្ជូនអគ្គិសនីតាមអាកាស ដោយប្រើរលកសំឡេងអ៊ុលត្រាសូនិក (ultrasonic) និង កាំរស្មីឡាស៊ែរ ដោយមិនចាំបាច់មានខ្សែភ្លើង។

ជាក់ស្តែង ប្រទេសហ្វាំងឡង់ កំពុងឈានមុខគេក្នុងបដិវត្តន៍ថាមពលឥតខ្សែ ខណៈដែលក្រុមអ្នកស្រាវជ្រាវពីសាកលវិទ្យាល័យ ហែលស៊ីងគី (University of Helsinki) និង សាកលវិទ្យាល័យអ៊ូលូ (the University of Oulu) បានបង្កើតបច្ចេកវិទ្យាថ្មីៗ ដើម្បីផ្លាស់ទីអគ្គិសនីដោយមិនប្រើខ្សែ។

តាមរយៈការស្រាវជ្រាវនោះ​ គឺបង្ហាញពីការរីកចម្រើនដ៏គួរឱ្យភ្ញាក់ផ្អើលមួយ គឺការប្រើរលកសំឡេងអ៊ុលត្រាសូនិកកម្លាំងខ្ពស់ ដើម្បីបង្កើត «ផ្លូវអាកាសមើលមិនឃើញ» ដែលអាចនាំភ្លើងឲ្យឆ្លងកាត់តាមទិសដៅដែលបានគ្រប់គ្រងយ៉ាងច្បាស់។

បច្ចេកវិទ្យានេះត្រូវបានហៅថា «ខ្សែសំឡេង» (Acoustic Wire)។ បច្ចុប្បន្ន បច្ចេកវិទ្យានេះនៅស្ថិតក្នុងដំណាក់កាលសាកល្បង ប៉ុន្តែអ្នកវិទ្យាសាស្ត្ររំពឹងថា នៅពេលអនាគត វាអាចអនុញ្ញាតឲ្យមានការតភ្ជាប់អគ្គិសនីដោយមិនប៉ះពាល់ និងបង្កើតចំណុចប្រទាក់ឆ្លាតវៃ ដែលដំណើរការដោយគ្មានដោតភ្លើង ឬខ្សែប្រពៃណី។ ក្រៅពីការប្រើសំឡេងដឹកនាំថាមពល ការច្នៃប្រឌិតរបស់ហ្វាំងឡង់ ក៏កំពុងប្រើប្រាស់ ពន្លឺ និងរលកវិទ្យុ ដើម្បីដោះស្រាយបញ្ហាថាមពលស្មុគស្មាញផងដែរ។

វិស័យឯកជន កំពុងអភិវឌ្ឍប្រព័ន្ធ «ថាមពលតាមពន្លឺ» (Power-by-Light) ដែលប្រើកាំរស្មីឡាស៊ែរកម្លាំងខ្ពស់ ដើម្បីបញ្ជូនអគ្គិសនីទៅកាន់ឧបករណ៍ទទួលនៅចម្ងាយ ធានាបាននូវការបំបែកអគ្គិសនីសុវត្ថិភាព សម្រាប់បរិស្ថានគ្រោះថ្នាក់ ដូចជា រោងចក្រនុយក្លេអ៊ែរ និងស្ថានីយ៍តង់ស្យុងខ្ពស់។

ជាមួយគ្នានេះដែរ ការអភិវឌ្ឍន៍ក្នុងការប្រមូលថាមពលពី រលកវិទ្យុ (Radio Frequency Harvesting) កំពុងបម្លែងរលកជុំវិញខ្លួនឲ្យក្លាយជា «Wi-Fi សម្រាប់ថាមពល» ដែលអាចកាត់បន្ថយ ឬលុបបំបាត់ការប្រើប្រាស់ថ្មចោលរាប់លានគ្រាប់ សម្រាប់ឧបករណ៍ IoT ប្រើថាមពលទាប។ បច្ចេកវិទ្យាទាំងនេះ បង្ហាញពីការផ្លាស់ប្តូរដ៏សំខាន់ មកកាន់ហេដ្ឋារចនាសម្ព័ន្ធថ្មី ដែលមានភាពបត់បែនខ្ពស់ និងគ្មានខ្សែ សម្រាប់វិស័យឧស្សាហកម្មទូទាំងពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង