**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ដាំផ្ញើដល់វីរៈកងទ័ពទាំង ១៨រូប ពេលត្រឡប់ទៅអង្គភាពវិញ ត្រូវខិតខំប្រឹងប្រែងដើម្បីការពារជាតិមាតុភូមិ ក៏ដូចជាសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ ដើម្បីផលប្រយោជន៍ជាតិ

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានទទួលជួបចំណេះសំណាល និងសួរសុខទុក្ខវីរៈកងទ័ពកម្ពុជាទាំង ១៨រូប ដែលបាននិវត្តន៍មកដល់មាតុប្រទេសវិញ បន្ទាប់ពីជាប់នៅប្រទេសថៃអស់រយៈពេល ១៥៥ ថ្ងៃ នារសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ នៅអគ្គបញ្ជាការដ្ឋាន។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន បានអបអរសាទរចំពោះការវិលត្រឡប់មកវិញរបស់វីរៈកងទ័ពទាំង ១៨រូប ដែលអគ្គបញ្ជាការមានការយកចិត្តទុកដាក់ និងការអបអរសាទរវីរៈកងទ័ពដែលបានមកជួបជុំជាមួយគ្រួសារ។

ឯកឧត្តមអគ្គមេបញ្ជាការ បានផ្ដាំផ្ញើពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ មាន ព្រះមហាក្សត្រ ព្រឹទ្ធសភា រាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធ និងក្រសួងនានា ក៏ដូចជាមហាជន និងប្រជាជន ចំពោះវីរៈកងទ័ពកម្ពុជាទាំង ១៨រូប ដែលត្រូវជាប់នៅក្នុងប្រទេសថៃមិនទាន់បានដោះលែងមកវិញ ជាការព្រួយបារម្ភ ជាការយកចិត្តទុកដាក់ជាច្រើន និងរង់ចាំរហូតដល់បច្ចុប្បន្នរយៈពេល ១៥៥ថ្ងៃ ទើបត្រូវបានដោះលែងមកវិញ។

ក្នុងមតិសំណេះសំណាល ឯកឧត្តមបានគូសបញ្ជាក់ពីការយកព្រះទ័យទុកដាក់ពីព្រះមហាក្សត្រ ព្រឹទ្ធសភា រាជរដ្ឋាភិបាល អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងការផ្ដាំផ្ញើអំពីអ្វីជាសមិទ្ធផលដែលវីរៈកងទ័ពបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងកន្លងមកដើម្បីជាតិ ដោយត្រូវរក្សាតម្លៃនៃសីលធម៌ គុណធម៌ ជៀសវាងការអួតអាងធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរដែលបានអនុវត្តកន្លងមក។

ទន្ទឹមនេះដែរ ឯកឧត្តមអគ្គមេបញ្ជាការ បានផ្ដាំផ្ញើដល់វីរៈកងទ័ពទាំង ១៨រូប ពេលត្រឡប់ទៅអង្គភាពវិញ ត្រូវខិតខំប្រឹងប្រែងដើម្បីការពារជាតិមាតុភូមិ ក៏ដូចជាសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ ដើម្បីផលប្រយោជន៍ជាតិ៕

អត្ថបទដែលជាប់ទាក់ទង